ភ្នំពេញ —
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារនេះ បានប្រកាសទាមទារឲ្យដោះលែងលោកវន់ ពៅ និងសកម្មជនសហជីព សកម្មជនដីធ្លីចំនួន២១នាក់ចេញពីមន្ទីរឃុំឃាំងដោយគ្មានលក្ខខណ្ឌ ដើម្បីសម្រួលឲ្យបរិយាកាសនៃការចរចារវាងគណបក្សគូជម្លោះទាំងពីរបានប្រព្រឹត្តទៅដោយគ្មានការគំរាមកំហែង។
លោកសម រង្ស៊ីបានបញ្ជាក់ដូច្នេះនៅមុខតុលាការកំពូល ក្នុងពេលដែលលោកបានចូលរួមការតវ៉ាជាមួយនឹងក្រុមអ្នករងគ្រោះដោយសារការរំលោភដីធ្លីនៅពីមុខតុលាការ ដើម្បីទាមទារឲ្យតុលាការពន្លឿនការកាត់ក្តីសំណើស្នើសុំឲ្យជនជាប់ចោទចំនួន២១នាក់នៅក្រៅឃុំ។
លោកបានបញ្ជាក់ថា តុលាការត្រូវតែដោះលែងពួកគេជាបន្ទាន់។ បើមិនដូច្នេះទេ វិបត្តិនយោបាយនឹងមិនអាចរកច្រកចេញឲ្យបានឆាប់រហ័សទេ។
លោកនិយាយថា៖
«ប្តូរបរិយាកាសនយោបាយគឺបញ្ចប់អំពើហិង្សា ផ្តល់យុត្តិធម៌ និងរកការណ៍ពិតទាក់ទងទៅនឹងអ្នកទទួលខុសត្រូវក្នុងការបាញ់សម្លាប់កម្មករ ហើយឲ្យដោះលែងអ្នកដែលកំពុងតែជាប់ឃុំឃាំងនៅពេលនេះ។ ហ្នឹងហើយជាបរិយាកាសនយោបាយថ្មីដែលយើងត្រូវការដើម្បីរកដំណោះស្រាយនយោបាយឲ្យបានឆាប់រហ័ស»។
សាលាឧទ្ធរណ៍ កាលពីថ្ងៃទី១១ខែកុម្ភៈ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ ដោយបន្តឃុំខ្លួនតំណាងសហជីព និងក្រុមកម្មករចំនួន២១នាក់នៅក្នុងពន្ធនាគារ ម៣ ត្រពាំងផ្លុងដដែល។
ក្រុមអ្នករងគ្រោះដោយសារតែការចាប់យកដីធ្លីនៅតំបន់បឹងកក់ បូរីកីឡា និងសហគមន៍រងគ្រោះដទៃទៀតប្រមាណជាង១០០នាក់ បានមកតវ៉ានៅពីមុខតុលាការកំពូលដើម្បីឲ្យពន្លឿនការកាត់ក្តីសំណុំរឿង ដែលស្នើសុំឲ្យអ្នកទាំង២១នាក់នោះនៅក្រៅឃុំ បន្ទាប់ពីការបដិសេធរបស់សាលាឧទ្ទរណ៍។
ក្រុមអ្នកចូលរួម ដោយមានព្រះសង្ឃជាច្រើនអង្គ បានដើរជុំវិញតុលាការកំពូលចំនួនបីជុំ ដោយកាន់រូបថតសកម្មជនសហជីព និងសកម្មជនដីធ្លី ហើយស្រែកទាមទារឲ្យតុលាការត្រូវតែដោះលែងអ្នកទាំង២១នាក់ដែលកំពុងជាប់ឃុំ។
«ត្រូវតែដោះលែង ដោះលែងជាបន្ទាន់»។
ក្រុមមន្ត្រីសិទ្ធិមនុស្ស និងសាក្សីឃើញផ្ទាល់ភ្នែក បានអះអាងថា គ្មានការប៉ះទង្គិចណាមួយបានកើតឡើងទេ បើទោះបីជាមានកងកម្លាំងសមត្ថកិច្ចរាប់រយនាក់បានដាក់ពង្រាយជុំវិញបរិវេណគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏ដោយ។
អ្នកស្រីទេព វន្នី តំណាងអ្នកភូមិបឹងកក់ បានបញ្ជាក់ថា ក្រោយពីបានទទួលញត្តិ មន្ត្រីតុលាការបានសន្យាថា នឹងពន្លឿនរឿងក្តីនេះឲ្យបានឆាប់។
អ្នកស្រីនិយាយថា៖
«ពួកខ្ញុំទាមទារដាច់ខាតសុំឲ្យតុលាការកំពូលហ្នឹងត្រូវតែកាត់ក្តីឲ្យសុក្រឹតសម្រាប់ពួកគាត់ កាត់ដោយមិនលម្អៀង ហើយឲ្យមានយុត្តិធម៌ពិតប្រាកដសម្រាប់អ្នកទាំង២១នាក់ដើម្បីស្រោចស្រង់ជីវិតរបស់ពួកគាត់»។
អ្នកស្រីប្រាក់ សុវណ្ណរី ភរិយាលោកវន់ ពៅ បានបញ្ជាក់ថា ស្វាមីយរបស់អ្នកស្រីនឹងមានបញ្ហាសុខភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ប្រសិនបើមិនត្រូវបានដោះលែងទេ ស្វាមីរបស់អ្នកស្រីអាចនឹងស្លាប់បាត់បង់ជីវិតក្នុងពន្ធនាគារ។
អ្នកស្រីនិយាយថា៖
«អ្វីដែលខ្ញុំគិតហើយហ្នឹងស្វាមីយខ្ញុំបាននិយាយប្រាប់ខ្ញុំប្រសិនបើតុលាការពុំមានការដោះលែងគាត់ឲ្យនៅក្រៅឃុំទេ ប្រហែលជាខ្លួនគាត់ផ្ទាល់តែម្តង ប្រហែលជាមានការបាត់បង់អាយុជីវិតនៅក្នុងពន្ធនាគារ»។
វីអូអេបានព្យាយាមទាក់ទង់សុំសេចក្តីអត្ថាធិប្បាយបំភ្លឺពីមន្ត្រីតុលាការកំពូល តែមិនអាចទាក់ទងបានទេនៅថ្ងៃអង្គារនេះ។
លោកណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយការច្បាប់របស់អង្គការអាដហុក មានប្រសាសន៍ថា ជនជាប់ចោទទាំង២១នាក់ ដែលបានជាប់ឃុំគ្មានកំហុសទេ។ ពួកគេគួរតែត្រូវបានដោះលែង។
លោកនិយាយថា៖
«យើងបានសិក្សាអង្កេតមើលផ្លូវច្បាប់អស់ហើយគឺគាត់ធ្វើដោយសន្តិវិធី ហើយអ្នកប្រព្រឹត្តល្មើសហិង្សាគឺក្រុមមួយផ្សេងទៀតទេ។ហើយអ្នកដែលត្រូវចាប់ខ្លួនគឺអ្នកដែលបានវាយដំ និងធ្វើទារុណកម្មទៅលើគាត់»។
ជនជាប់ចោទ ដែលនៅសេសសល់ក្នុងពន្ធនាគារចំនួន២១នាក់ក្នុងចំណោម២៣នាក់ ត្រូវបានតុលាការចោទប្រកាន់បទល្មើសដូចៗគ្នាពី បទពាក់ព័ន្ធនឹងហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនា ដោយមានស្ថានទម្ងន់ទោស ប្រមាថនិងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍សាធារណៈ។
ការចោទប្រកាន់នេះបានធ្វើឡើងបន្ទាប់ពីមានការវាយបង្ក្រាបដោយអំពើហិង្សានៅសួនឧស្សាហកម្មកាណាឌីយ៉ា និងនៅរោងចក្រយ៉ាកជីង កាលពីដើមខែមករា ដែលបានបណ្តាលឲ្យមនុស្សប្រមាណ៥នាក់ បានស្លាប់បាត់បង់ជីវិត និងចាប់ខ្លួន២៣នាក់៕