ភ្នំពេញ —
មេដឹកនាំគណបក្សសង្គ្រោះជាតិនៅថ្ងៃព្រហស្បតិ៏នេះបានទាមទារឲ្យមានអាជ្ញាកណ្តាលឯករាជ្យមួយដើម្បីសម្រេចសេចក្តីក្នុងការចរចារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងបញ្ចប់ភាពទាល់ច្រកនយោបាយក្រោយការបោះឆ្នោតថ្ងៃទី ២៨ ខែកក្កដា។
ថ្នាក់ដឹកនាំកំពូលនៃគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនគ្រោងនឹងជួបចរចាសារជាថ្មីនៅដើមខែក្រោយនេះ បើពុំមានអ្វីប្រែប្រួលទេ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់សន្និសីទកាសែតនៅថ្ងៃព្រហស្បតិ៏នេះថា សម្រាប់ការចរចាលើកក្រោយនេះ គណបក្សរបស់លោកចង់ឲ្យមានអាជ្ញាកណ្តាលឯករាជ្យមួយដើម្បីសំរេច។
លោកបញ្ជាក់ថា អាជ្ញាកណ្តាលឯករាជ្យនោះអាចជារូបមន្តមួយ នៅពេលដែលគណបក្សទាំងពីរបានជួបគ្នាផ្ទាល់។
លោកបានបញ្ជាក់ថាអាជ្ញាកណ្តាលអាចមកពីស្ថាប័នអង្កការសហប្រជាជាតិ ថ្នាក់ជាតិនិងអន្តរជាតិ។
លោកនិយាយជាអាទិថា៖ «អាជ្ញាកណ្តាលអាចជាថ្នាក់ជាតិអន្តរជាតិឬចម្រុះ ប៉ុន្តែមានអ្នកដែលទទួលខុសត្រូវ។ ចំពោះយើង យើងនឹងលើកហើយ សុំឲ្យអង្កការសហប្រជាជាតិ។ តែបើគណបក្សប្រជាជនមានគំនិតអ្វីណាផ្សេង យើងជជែកគ្នាពេលនោះ»។
គណបក្សសង្គ្រោះជាតិបានដាក់លក្ខខណ្ឌចំនួនបីចំណុច មុននិងចាប់ផ្តើមបើកការចរចាសារជាថ្មីជាមួយនិងគណបក្សប្រជាជនកម្ពុជា។
លក្ខខណ្ឌទាំងនោះរួមមាន៖ ការបង្កើតគណកម្មការឯករាជ្យមួយស្វែងរកការពិតអំពីភាពមិនប្រក្រតីក្រោយការបោះឆ្នោត ទាមទារឲ្យរំលាយសមាសភាពថ្នាក់ដឹកនាំនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និង កំណែទម្រង់ស៊ីជម្រៅនៃគ.ជ.ប.តាមអនុសាសន៏របស់អង្កការសហប្រជាជាតិ សហភាពអឺរ៉ុប វិជ្ជាស្ថានជាតិប្រជាធិបតេយ្យNDI និងអង្កការក្នុងស្រុក ដែលឃ្លាំមើលដំណើរការបោះឆ្នោត។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ការចរចាលើកក្រោយនេះនិងត្រូវមានការផ្សាយបន្តផ្ទាល់ដើម្បីឲ្យមានតម្លាភាពនិងឲ្យមហាជនទូទៅបានដឹងឮ។
លោកនិយាយថា៖ «អ្វីដែលគណបក្សសង្គ្រោះជាតិធ្វើនេះគឺការតស៊ូមតិ។ តស៊ូមតិមានច្រើនរូបភាពណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ តាមរយៈបាតុកម្ម តាមរយៈកូដកម្ម តាមរយៈញាតិ សុទ្ធតែជានិតិវិធីនៅក្នុងការតស៊ូមតិរបស់ពលរដ្ឋ»។
ថ្នាក់ដឹកនាំកំពូលខាងគណបក្សគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលមានសមាសភាពម្ខាងៗចំនួន៦រូប កាលពីពាក់កណ្តាលខែកញ្ញា បានបើកការចរចាគ្នាចំនួនពីរថ្ងៃ ដើម្បីបញ្ចប់ភាពទាល់ច្រកផ្នែកនយោបាយក្រោយការបោះឆ្នោត។ ក៏ប៉ុន្តែការចរចានោះមិនអាចបញ្ចប់ភាពទាល់ច្រកផ្នែកនយោបាយបានទេ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃខាងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា យើងរងចាំបើកចំហរជានិច្ចដើម្បីចាំទទួលឲ្យមានការចរចាសារជាថ្មី។
លោកថ្លែងជាអាទិថា៖ «បញ្ហាត្រង់ថាគាត់ជាអ្នកទាមទារ បញ្ហានេះ បញ្ហានោះហូរហែ អញ្ចឹងប្រសិនណាជាគាត់មិនមានយោបល់ជាក់លាក់មកយើងក៏មិនដឹងថាកំណត់ថាយ៉ាងម៉េចវានៅគាំងត្រឹមហ្នឹងទៅណា»។
គណបក្សសង្គ្រោះជាតិបានបញ្ជាក់ជំហររួចហើយថា ការចរចាលើកនេះមានគោលបំណងតែមួយគត់ គឺរកយុត្តិធម៌ជូនម្ខាស់ឆ្នោត មិនមែនការចរចាដើម្បីបែងចែកមុខតំណែងទេ៕