វ៉ាស៊ីនតោន៖ ក្រុមអ្នកវិភាគនៅកម្ពុជាបានអះអាងថា ពួកគេចង់ឃើញក្រុមអ្នកនយោបាយកម្ពុជា ប្រើប្រាស់យន្តការក្នុងស្រុកដោះស្រាយការខ្វែងគំនិតនយោបាយដែលនាំដល់ការមិនទទួលស្គាល់រដ្ឋាភិបាលថ្មីឲ្យបានទូលំទូលាយ។ ពួកគេទទូចយ៉ាងដូច្នេះក្រោយពេលដែលមេដឹកនាំគណបក្សប្រឆាំងអះអាងជាប់ៗគ្នាថា នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក អង្គការសហប្រជាតិ និងសហភាពអឺរ៉ុប ដើម្បីកៀងគរអន្តរជាតិមិនឲ្យទទួលស្គាល់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ ការប្រើប្រាស់យន្តការអន្តជាតិអាចជាដំណោះស្រាយដែលគ្មានលំនឹង ហើយមិនត្រូវតាមការវិវត្តន៍នៃស្ថានការណ៍កម្ពុជា។
នៅពេលមេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីប្រកាសថា លោកនឹងសុំឲ្យ សហគមន៍អន្តរជាតិកុំទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា ក្រុមអ្នកវិភាគនយោបាយនិងអ្នកតាមដានខ្លះក្នុងប្រទេសកម្ពុជាបានអះអាងថា ភាគីនយោបាយទាំងពីរគួរជួបពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហានយោបាយតាម យន្តការក្នុងស្រុក។
គណបក្សប្រជាជនកម្ពុជាបានបង្កើតរដ្ឋាភិបាលថ្មីមួយតាមរយៈលទ្ធផលបោះ ឆ្នោតដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ តាមលទ្ធផលនោះគណបក្សប្រជាជនទទួលបាន៦៨អាសនៈលើ១២៣អាសនៈលើសពីចំនួន៥០ភាគរយបូកមួយដើម្បីបង្កើតរដ្ឋាភិបាលតែម្នាក់ឯង។ តែគណបក្សជំទាស់ដែលអះអាងថាខ្លួនគឺជាអ្នកឈ្នះ បានបដិសេធលទ្ធផលនៃការបោះឆ្នោត ដោយមិនចូលរួមប្រជុំសភាដំបូងដើម្បីផ្តល់ភាពស្របច្បាប់ពេញលេញដល់រដ្ឋាភិបាលថ្មីនេះ។ គណបក្សនេះបានអះអាងថា ប្រសិនបើគ្មានការរកយុត្តិធម៌ជូនម្ចាស់ឆ្នោតនិងគ្មានកំណែទម្រង់រចនាសម្ព័ន្ធផ្ទៀងផ្ទាត់អំណាចទេ ពួកគេនឹងមិនចូលរួមនិងបន្តការតវ៉ារបស់ខ្លួននិងកៀងគអន្តរជាតិដើម្បីសុំកុំឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មីនេះ។
តែលោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យនៅកម្ពុជាបានបង្ហាញពីការសោកស្តាយដែលភាគីនយោបាយកម្ពុជាទាំងពីរមិនទាន់អាចរកយន្តការក្នុង ស្រុកមួយដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតនយោបាយហើយអាចផ្តល់ឱកាសឲ្យមានការចូលរួមដោះស្រាយពីអន្តរជាតិ។
«ព្រោះថា អ្នកដទៃដោះស្រាយគេយករបៀបគ្រប់គ្រងអន្តរជាតិ ស្តង់ដាអន្តរជាតិ ដាក់ក្នុងបរិបទអន្តរជាតិ វាអត់ត្រូវពីព្រោះថា បរិបទប្រទេសកម្ពុជាមិនមែនជា ស្តង់ដាប្រទេសផ្សេងទេ។ ម្ល៉ោះហើយយើងធ្វើអីទៅតាមបរិបទរបស់យើង បរិយាកាសសង្គមរបស់យើង នុះទើបមានលទ្ធផលមួយមានស្ថិរភាពទៅ ថ្ងៃមុខ»។
លោកស្រីបានរំលឹកអ្នកនយោបាយឲ្យដឹងដែរថា កម្ពុជាសព្វថ្ងៃគ្មានឯកភាព ជាតិទេ។ មួយទៀតយន្តការជាតិតាមរយៈស្ថាប័នព្រះមហាក្សត្រគួរបន្តដោះ ស្រាយបញ្ហានយោបាយតទៅទៀតដើម្បីបញ្ចប់រឿងរ៉ាវដែលនាំឲ្យដំណើរការនយោបាយកម្ពុជាមិនអាចទៅមុខ។
លោក អ៊ូ វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអះអាងថា ភាគីទាំងពីរគួរចរចាគ្នាដោយយន្តការជាតិជារឿងប្រសើរជាជាងការពឹងពាក់ បរទេសមកដោះស្រាយបញ្ហាកម្ពុជា។
«បើសិនជាយើងមើលពីឥទ្ធិពលនយោបាយក្នុងពិភពលោកមានតែកម្លាំង នយោបាយក្នុងស្រុកទេដែលមានឥទ្ធិពល។ ហើយមួយទៀតខ្ញុំមើលទៅក្នុង ពេលបច្ចុប្បន្ននេះ ខ្ញុំថាយកល្អភាគីទាំងសងខាងហ្នឹងអង្គុយតុជាមួយគ្នាទៅ ហើយជជែកចរចាគ្នាទៅ។ ខ្ញុំមើលទៅប្រហែលជាអាចមានឥទ្ធិពលនិងមាន លទ្ធផលល្អជាង»។
ដោយសារការចរចាគ្នាច្រើនលើកមិនអាចត្រូវគ្នា គណបក្សជំទាស់គ្រោងនឹងរៀបចំមហាបាតុកម្មទូទាំងប្រទេសមួយថ្ងៃនៅថ្ងៃទី២៣ ខែតុលា ដើម្បីតវ៉ានិងដាក់ញតិ្តសុំឲ្យអន្តរជាតិជួយដល់ប្រជាធិបតេយ្យនៅកម្ពុជាដូចការសន្យារបស់ប្រទេសជាច្រើន។ លោកសម រង្ស៉ីបានអះអាងថា លោកនឹងធ្វើដំណើរ ទៅសរអានិងសហភាពអឺរ៉ុបដើម្បីស្នើសុំប្រទេសទាំងនេះឈប់ផ្តល់ជំនួយ ឬប្រាក់កម្ចីដល់រដ្ឋាភិបាលកម្ពុជាដែល លោកចាត់ទុកថារដ្ឋាភិបាលខុសច្បាប់ ហើយស្នើសុំឲ្យអ.ស.ប.បណ្តេញ បេក្ខភាពកម្ពុជានៅឯអ.ស.ប.ផងដែរ។
លោក ស៊ួន ប៊ុនស័ក្តិ នាយកលេខាធិការដ្ឋាននៃអង្គការសង្គមស៊ីវិលដែលមាន សមាជិក២០អង្គការ បានអះអាងថា អ្នកនយោបាយទាំងពីរគួរតែជៀសវាងការអាម៉ាសរបស់ប្រទេសក្នុងការពឹងពាក់បរទេសហើយគួរដោះស្រាយដោយយន្តការជាតិជាមួយគ្នា។
«ខ្ញុំគិតថា យើងគួរតែគិតគូរអំពីការរកមធ្យោបាយក្នុងស្រុកបង្រួបបង្រួមគ្នា ដោះ ស្រាយឬក៏សម្របសម្រួលគ្នាឲ្យបាននៅកម្រិតណាមួយដោយយន្តការនៅ ក្នុងស្រុកជាការប្រសើរជាជាងមានអ្នកនយោបាយខ្មែរយើងខំទៅស្វែងរកការពឹងពាក់ពីខាងក្រៅដើម្បីកុំឲ្យទទួលស្គាល់ខ្មែរក្នុងការរៀបចំរដ្ឋាភិបាលថ្មីទាំងអស់នេះ។ ខ្ញុំគិតថា សរុបសេចក្តីទៅវាសម្រាប់ខ្ញុំ ខ្មែរយើងហាក់បីដូចជាទទួលភាពអាម៉ាស់បន្តិចក៏អាចថាបានដែរ»។
លោកថ្លែងថា បញ្ហាប្រជាពលរដ្ឋជាទូទៅត្រូវបានដោះស្រាយច្រើនប្រសិន បើមានការចូលរួមគ្នាដោះស្រាយបញ្ហានយោបាយតាមយន្តការក្នុងស្រុកហើយធ្វើការជាមួយគ្នាដោយមានប្រព័ន្ធផ្ទៀងផ្ទាត់មួយក្នុងសភារឹងមាំនោះ ប្រជាពលរដ្ឋកម្ពុជាអាចនឹងទទួលយកបានខ្លះ។
«ដូច្នេះប្រសិនបើយើងអាចបង្រួបបង្រួមគ្នាទៅបាន ចូលរួមគ្នាបានដោយប្រការ ណាមួយសំឡេងប្រជាពលរដ្ឋត្រូវបានគេយកទៅនិយាយ យកទៅការពារក្នុង ជួររដ្ឋសភាអញ្ចឹងទៅ ទោះបីជាវាអាចខ្វះខាតយុត្តិធម៌ខ្លះៗក៏ខ្ញុំគិតថា ប្រជាពលរដ្ឋក៏អាចនឹងកក់ក្តៅនិងទទួលយកបាននៅក្នុងលក្ខខណ្ឌខ្លះដែរ»។
លោកស្រី ជា វណ្ណាត បានបញ្ជាក់ដែរថា កម្ពុជាមិនធ្លាប់មានប្រព័ន្ធផ្ទៀងផ្ទាត់ គ្នាទៅវិញទៅមកក្នុងការបែងចែកអំណាចទាំងបីគឺអំណាចប្រតិបត្តិ (រដ្ឋាភិបាល) អំណាចនីតិបញ្ញត្តិ(សភា) និងអំណាចតុលាការទេ។
«ក្នុងការដឹកនាំតាមបែបផែនប្រជាធិបតេយ្យ តែកាលណាអត់មានការថ្លឹងថ្លែង មើលគ្នាឲ្យស្មើគ្នាអំណាចទាំងបីទេ ការកសាងប្រទេសអត់អាចកសាងបាន ល្អដែរដោយសារថា ការក្តោបក្តាប់សំឡេងប្រជាពលរដ្ឋអត់បានសព្វគ្រប់»។
លោកស្រីអះអាងថា អំណាចទាំងបីនេះគឺនៅប្រមូលផ្តុំតែក្នុងដៃនីតិប្រតិបត្តិ ទាំងអស់កន្លងមក ដែលលោកស្រីបានអះអាងថា កម្ពុជាគួរតែមានប្រព័ន្ធពិនិត្យ ផ្ទៀងផ្ទាត់ដាច់ដោយឡែកពីគ្នាឲ្យបានច្បាស់លាស់ក្នុងរយៈពេលប្រាំឆ្នាំទៅមុខ ទៀត។
ក្រុមអ្នកវិភាគនយោបាយបានអះអាងថា អ្នកនយោបាយកម្ពុជាត្រូវតែដោះស្រាយរឿងវិវាទនយោបាយដោយអង្គុយចរចាគ្នាតាមយន្តការជាតិដូចពីអតីតកាលដើម្បីឲ្យមានការជឿជាក់ពីប្រជាពលរដ្ឋទូទៅលើស្ថាប័នជាតិឡើងវិញ៕