អង្គការនៃក្រុមប្រទេសនាំប្រេងចេញគឺ Organization of Petroleum Exporting Countries (OPEC) បានសម្រេចមិនកាត់បន្ថយផលិតកម្មប្រេងដែលនាំឲ្យតម្លៃប្រេងធ្លាក់ចុះនោះទេ។ ក្នុងកិច្ចប្រជុំនៅទីក្រុង Vienna ប្រទេសអូទ្រីស នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីប្រេងរបស់អង្គការ OPEC បានសម្រេចរក្សាបរិមាណផលិតកម្មក្នុងពេលបច្ចុប្បន្ន គឺចំនួន៣០លានធុងក្នុងមួយថ្ងៃ។
តម្លៃប្រេងពិភពលោកបានធ្លាក់ចុះបួនឆ្នាំ ដល់កម្រិតដែលមិនធ្លាប់មានទេ តាំងពីខែសីហាឆ្នាំ២០១០មក។
ប្រេងពីតំបន់ Brent North Sea របស់ប្រទេសអង់គ្លេសនិងប្រេងឆៅរបស់ស.រ.អាសម្រាប់ខែមករាបានធ្លាក់ចុះជាង២ដុល្លារក្នុងមួយធុង។ តម្លៃប្រេងបានធ្លាក់ចុះ៣០%តាំងពីខែមិថុនា ដែលនៅពេលនោះប្រេងមួយធុងតម្លៃ១១៥ដុល្លារ។