ភ្នំពេញ —
នៅពេលសម្រាកពីការងារនៅថ្ងៃត្រង់ ក្រុមកម្មកររោងចក្រនៃសួនឧស្សាហកម្មកាត់ដេរកាណាឌីយ៉ា លើផ្លូវវេងស្រេងបានដើរចេញពីអគាររោងចក្ររៀងៗខ្លួន យ៉ាងប្រសាចដើម្បីសម្រាកស្រស់ស្រូបអាហារថ្ងៃត្រង់ ហើយខ្លះបានឆ្លៀតឈានជើងចូលទិញផ្កានិងវត្ថុអនុស្សាវរីយ៍បន្តិចបន្តួចសម្រាប់ទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ខែកុម្ភៈនេះ ដើម្បីជូនទៅគូសង្សារឬមិត្តភក្តិរួមការងារជាមួយគ្នា។ ផ្កានិងវត្ថុអនុស្សាវរីយ៍ទាំងនេះ ត្រូវដាក់លក់យ៉ាងរណូករណែលតាមច្រកផ្លូវតូចធំក្នុងសួនឧស្សាហកម្មដ៏ធំមួយនេះ។ គឺនៅទីនេះហើយដែលកម្មករ៤ទៅ៥នាក់ត្រូវបានបាញ់សម្លាប់ក្នុងពេលដែលកងកម្លាំងមានសមត្ថកិច្ចបង្រ្កាបកាលពីដើមខែមករានេះ។ ប៉ុន្តែកម្មករទាំងនោះភាគច្រើនដែលវីអូអេ សំឡេងសហរដ្ឋអាមេរិកបានជួបសម្ភាសន៍ហាក់ដូចជាមិនបានទិញផ្កាដើម្បីបូជាដល់វិញ្ញាណក្ខន្ធកម្មករដែលបានស្លាប់ទាំងនោះទេ។
កញ្ញាសុខា កម្មការិនី អាយុ១៨ឆ្នាំម្នាក់ ឃើញទិញផ្កាកូឡាបជ័រ២ ៣ទង ដែលដាក់លក់នៅតូបមួយក្បែរមាត់ច្រកទ្វារចូលរោងចក្រ។ បន្ទាប់ពីហុចលុយឱ្យអ្នកលក់ នាងរៀបរាប់ថាផ្កាទាំងនេះគឺសម្រាប់មិត្តភក្តិជិតស្និទ្ធដែលធ្វើការជាមួយគ្នា។
នាងបានបញ្ជាក់ថា៖
«ទិញដើម្បីជូនមិត្តភក្តិនិងមិត្តភាពនៃក្តីស្រឡាញ់ ព្រោះថ្ងៃហ្នឹងជាថ្ងៃនៃបុណ្យក្តីស្រឡាញ់»។
ប៉ុន្តែសុខាមិនបានគិតថានឹងទិញផ្កាបន្ថែមទៀតដើម្បីយកទៅបូជាជូនកម្មករដែលបានស្លាប់ទៅនោះដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ដល់ព្រលឹងពួកគេដែលកំពុងស្រែកទាមទាររកយុត្តិធម៌នោះទេ។
សួន ធូ កម្មករម្នាក់ទៀតដែលជាអ្នកឈានចូលមកទិញផ្កានៅតូបនេះបន្ទាប់ក៏និយាយដូច្នេះដែរ។
«យើងគិតតែពីថ្ងៃនៃក្តីស្រឡាញ់របស់យើងទេ»។
អ្នកស្រី ទី គីមហេ អាជីវករលក់ផ្កានៅទីនោះក៏បានថ្លែងថាតាំងពីព្រឹកមក អ្នកស្រីមិនបានឮអ្នកចូលមកទិញរំលឹកពីកម្មករដែលស្លាប់នោះទេ។
កាលពីដើមខែមករា មានកម្មករយ៉ាងតិច៤នាក់បានស្លាប់ របួសជិត៤០នាក់ និងចាប់ខ្លួនជាច្រើននាក់ផ្សេងទៀត ក្នុងការបង្ក្រាបដោយការបាញ់រះដោយកងកម្លាំងសមត្ថកិច្ចមកលើបាតុករជាកម្មកររោងចក្រ នៅតំបន់សួនឧស្សាហកម្មកាត់ដេរកាណាឌីយ៉ាដែលស្ថិតតាមបណ្តោយផ្លូវវេងស្រេង ដែលសម្បូរទៅដោយរោងចក្រកាត់ដេរស្អេកស្កះ និងជាដង្ហើមផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ក្រុងភ្នំពេញ។
យ៉ាងណាក៏ដោយក្នុងទិវានៃក្តីស្រឡាញ់នេះ ពុំមែនមានន័យថាកម្មករទាំងអស់សុទ្ធតែមិនរំលឹកដល់ព្រលឹងកម្មករកម្សត់ទាំងនោះទេ។
កំពុងអង្គុយជជែកគ្នាជាមួយកម្មការិនីផ្សេងទៀតតាមផ្លូវលំចូលរោងចក្រ កញ្ញា អឹម សោភ័ណ អាយុ២៤ឆ្នាំ ថ្លែងថានាងក៏ចង់ទិញផ្កាដើម្បីឧទ្ទិសជូនមិត្តរួមការងារដែលបានស្លាប់ដែរ ប៉ុន្តែមិនដឹងថាត្រូវយកផ្កានោះទៅបូជានៅកន្លែងណា។
«ចង់ទិញ ប៉ុន្តែមិនដឹងយកទៅដាក់នៅឯណា។ ចង់ទិញយកទៅឱ្យអ្នកដែលស្លាប់ទៅ នឹងទិញដាក់ប្រសិនបើមានកន្លែងដាក់។ ចង់ធ្វើដែរ ប៉ុន្តែអត់មានអ្នកផ្តើម»។
សោភ័ណ ឱ្យដឹងទៀតថានាពេលដែលកម្មករស្លាប់បានថ្មីៗ ពួកគេបាននាំគ្នារៃអង្គាសប្រាក់ជូនជនរងគ្រោះនិងគ្រួសារអ្នកស្លាប់ និងបានបូជាផ្កាឈូកនិងអុជធូបខាងមុខច្រកចូលរោងចក្រដែលកម្មករទាំងនោះធ្វើការកាលពីនៅរស់។
ដើរចុះពីម៉ូតូ រួចដើរទៅទិញផ្កាកូឡាបនៅតូបមួយខាងមុខច្រកចូលសួនឧស្សាហកម្មកាណាឌីយ៉ា លោក មករា អាយុ២៧ឆ្នាំ ជាកម្មករម្នាក់ទៀតនៅទីនេះ និយាយថាលោកនិងអ្នករួមការងារដទៃទៀតមិនបានទិញផ្កាដើម្បីឧទ្ទិសដល់អ្នកដែលស្លាប់ទេ ដោយសារគ្មានអ្នកផ្តួចផ្តើមគំនិត។
«ថាប្រុងនាំគ្នាទិញផ្កាអុជធូបអីដែរ ប៉ុន្តែឥឡូវដូចជាអត់ឃើញអ្នកផ្តួចផ្តើមអីផង»។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករកម្ពុជា ថ្លែងថាសហជីពលោកនៅតែមានសេចក្តីក្តុកក្តួលនិងកាន់ទុក្ខវិញ្ញាណក្ខន្ធកម្មករដែលបានស្លាប់ទាំងនោះដដែល ប៉ុន្តែលោកមិនបានប្រារព្ធពិធីណាមួយដើម្បីរំលឹកដល់ពួកគេទេ ដោយសារលោក មុន្នីយល់ថាពិធីនេះមិនមែនទំនៀមទម្លាប់របស់ជនជាតិខ្មែរ៕