នៅ​មហាវិទ្យាល័យ​សហរដ្ឋអាមេរិក ក្រុម​និស្សិត​ អំពាវនាវ​ឲ្យ​បិទ​វិទ្យាស្ថាន​ខុងជឺ​ដែល​ផ្តល់​ប្រាក់​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង

អ្នកគ្រូ​ Li Nana ដែល​ជា​គ្រូ​ភាសា​ចិន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត Associated Press កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅ​វិទ្យាស្ថាន​ខុងជឺ នៅ​សាកលវិទ្យាល័យGeorge Mason។

អង្គការ​នយោបាយ​ដ៏​ធំ​បំផុត​ចំនួន​២​នៅ​មហាវិទ្យាល័យ​សហរដ្ឋអាមេរិក​កំពុង​អំពាវនាវ​ឲ្យ​បិទ​វិទ្យាស្ថាន​ខុងជឺ​ទាំងអស់​នៅ​ក្នុង​សហរដ្ឋអាមេរិក ដោយ​និយាយ​ថា វិទ្យាស្ថាន​ដែល​ផ្តល់​ថវិកា​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នេះ ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុនប៉ង​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ដើម្បី​ត្រួតត្រា​ការ​និយាយស្តី​របស់​ចិន​នៅ​ឯ​សាកលវិទ្យាល័យ​អាមេរិក។

លិខិត​ចំហរ​មួយ​ច្បាប់​និយាយ​ថា សកម្មភាព​របស់​ចិន​នៅ​ឯ​មហាវិទ្យាល័យ និង​សា កលវិទ្យាល័យ​សហរដ្ឋអាមេរិក​បណ្តាល​ឲ្យ​មាន​ការ​គំរាមកំហែង​ដល់​សេរីភាព​នៃ​ការ​សិក្សា​ដូច​ដែល​យើង​បាន​ឮ។

វិទ្យាស្ថាន Athenai កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្កើត​អង្គការ​មិន​យក​កម្រៃ​មួយ​ផ្តោត​លើ​ការ​កម្រិត​ឥទ្ធិពល​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​នៅ​មហាវិទ្យាល័យ​សហរដ្ឋអាមេរិក​បាន​បោះពុម្ភ​ផ្សាយ​លិខិត​នេះ។

ហត្ថលេខា​លើ​លិខិត​ថ្ងៃទី១៣ ខែឧសភា រួម​មាន​មេដឹកនាំ​គណៈកម្មាធិការ​ជាតិ​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​មហាវិទ្យាល័យ និង​ពួក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​មហាវិទ្យាល័យ​របស់​អាមេរិក និង​ក្រុង​អង្គការ​សិទ្ធិ​មនុស្ស​ដែល​តំណាង​ឲ្យ​ការ​បន្ត​ការ​តស៊ូ​របស់​ពលរដ្ឋ​ក្រុង​ហុងកុង ម៉ុងហ្គោលី តៃវ៉ាន់ ទីបេ អ៊ុយហ្គឺរ និង​អង្គការ​ផ្សេងៗ​ទៀត​ប្រឆាំង​នឹង​ចិន។

លោក Rory O’Connor នាយក​វិទ្យាស្ថាន Athenai និង​ជា​អនុប្រធាន​ការ​អភិវឌ្ឍ​ធន ធាន​មនុស្ស​សម្រាប់​ពួក​ប្រជាធិបតេយ្យ​អាមេរិក​បាន​និយាយ​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​អំពី​អង្គការ​និស្សិត​ជាច្រើន​បាន​រួបរួម​គ្នា​អំពាវនាវ​ឲ្យ​បិទ​វិទ្យាស្ថាន​ខុងជឺ​នេះ។ លោក​បាន​និយាយ​ទៀត​ថា ការ​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ព្រួយកង្វល់​កាន់តែ​ច្រើន​ឡើង​ក្នុង​ចំណោម​ពួក​និស្សិត​មហាវិទ្យាល័យ​អំពី​ឥទ្ធិពល​នៅ​ឯ​នាយ​សមុទ្រ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។

វិទ្យាស្ថាន​ខុងជឺ​ត្រូវ​បាន​គាំទ្រ​ដោយ Hanban ដែល​ជា​ទីភ្នាក់ងារ​រដ្ឋាភិបាល​ចិន ផ្សព្វផ្សាយ​វប្បធម៌ និង​ភាសា​ទូទាំង​សាកលលោក មាន​ភាព​ចម្រូងចម្រាស​ជា​យូរយារ​ណាស់​មក​ហើយ​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​ទីកន្លែង​ផ្សេង​ទៀត​ដោយសារ​តែ​ចំណង​ទាក់ទង​ដ៏​ជ្រាលជ្រៅ​របស់​វិទ្យាស្ថាន​នេះ​ជាមួយ​គណបក្ស​កុម្មុយនិស្ត​ចិន៕