នៅក្នុងភាគឦសាននៃប្រទេសនីហ្សេរីយ៉ា (Nigeria)មានមនុស្សដែលគ្មានទីលំនៅជាង១លាននាក់កំពុងវិលត្រឡប់ទៅស្រុកកំណើតវិញ។ ពួកគេកំពុងកសាងឡើងវិញនូវសហគមន៍ដែលត្រូវបានបំផ្លាញដោយការបះបោររបស់ក្រុមភេរវករ Boko Haram អស់រយៈពេល៧ឆ្នាំ។
ការណ៍នេះនឹងប្រើដំណើរការវែងអន្លាយ។ នេះបើតាមការបញ្ជាក់របស់លោកអតីតប្រធានាធិបតី Olusegun Obasanjo ថ្លែងប្រាប់ VOA។ តែលោកថានៅ តាមតំបន់ខ្លះ ការធ្វើឲ្យប្រសើរឡើងនោះត្រូវបានកសាងនៅកន្លែងខ្លះហើយ។
របបគ្រប់គ្រងរបស់ក្រុមភេរវករ Boko Haram បានសម្លាប់មនុសុ្សជាច្រើន និងធ្វើឲ្យមនុស្សរាប់ពាន់នាក់រួមទាំងការចាប់ពង្រត់ស្រ្តីជាង៧០០០នាក់ ហើយនិងក្មេងស្រីផងដែរ ក្នុងអំឡុងពេល៧ឆ្នាំនេះ។
តែនៅប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមយោធា នីហ្សេរីយ៉ាបានវាយដណ្តើមកាន់កាប់ទីតាំងរបស់ក្រុម Boko Haramជាច្រើនកន្លែង។
លោក Obasanjo បានផ្តល់បទសម្ភាសន៍ជាមួយ VOA ភាសាអាហ្រ្វិកក្នុងដំណឹងប្រចាំរាត្រីនិយាយថា លោកឃើញក្តីសង្ឃឹមចំពោះតំបន់ បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចថ្មីៗទៅកាន់តំបន់ភាគឦសានក្នុងរដ្ឋ Borno។
លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជួយធានាសន្តិសុខ ស្ថិរភាពចំពោះតំបន់ដែលរងភាពខ្ទេចខ្ទាំនៅភាគឦសានប្រទេសនោះ៕