តូក្យូ —
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama បានធ្វើការធានាដល់ប្រទេសជប៉ុនឡើងវិញថា សន្ធិសញ្ញាសន្តិសុខរវាងប្រទេសទាំងពីរគ្របដណ្តប់លើប្រជុំកោះដែលជាស្នូលនៃជម្លោះដែនទឹកជាមួយប្រទេសចិន។ ប៉ុន្តែនិយាយថា លោកមិនដាក់កំហិតព្រំដែនណាមួយដែលនាំឲ្យកងទ័ពសហរដ្ឋអាមេរិកត្រូវធ្វើការវាយប្រហារលើកងទ័ពចិនទេ។
ប្រធានាធិបតី Barack Obama អញ្ជើញមកដល់កន្លែងឈប់ទី១នៃទស្សនកិច្ចនៅអាស៊ី ខណៈដែលប្រទេសជប៉ុនត្រូវការការធានាក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយចិន។
របៀបវារៈទី១នោះគឺ ការទទួលទានអាហារពេលល្ងាចដ៏ស្និទ្ធស្នាលជាមួយលោកនាយរដ្ឋមន្ត្រីជប៉ុន Shinzo Abe នៅភោជនីយដ្ឋាន Sushi ដ៏ល្បីបំផុតមួយរបស់ក្រុងតូក្យូ។
បញ្ហាសន្តិសុខដ៏ចម្បងមួយគឺ ការទាមទាររបស់ចិនចំពោះប្រជុំកោះគ្រប់គ្រងដោយជប៉ុន។ លោក អូបាម៉ា បានធានាថាសហរដ្ឋអាមេរិកនឹងជួយជប៉ុនក្នុងក្របខណ្ឌនៃ សន្ធិសញ្ញាសន្តិសុខរួមជប៉ុនអាមេរិក ប៉ុន្តែមិនបានសន្យាថានឹងវាយប្រហារករណីចិនប្រើកម្លាំងកាន់ កាប់កោះនោះ។
លោកអូបាម៉ាថ្លែងក្នុងសន្និសីទព័ត៌មានរួមមួយថា៖ «សន្ធិសញ្ញារវាងសហរដ្ឋអាមេរិកនិងជប៉ុននេះមានឡើងតាំងពីមុនខ្ញុំកើតម្ល៉េះ ដូច្នេះឥឡូវនេះមិនមែនខ្ញុំជាអ្នកកំពុងដាក់កំហិតព្រំដែនទេ។ រដ្ឋបាលអាមេរិកាំងជាច្រើនកន្លងមកបានកំណត់ការបកស្រាយចំពោះបទបញ្ញត្តិនៃសន្ធិសញ្ញាសម្ព័ន្ធភាពនេះ ថាដែនដីទាំងអស់ដែលត្រូវគ្រប់គ្រងដោយជប៉ុនត្រូវគ្របដណ្តប់ដោយសន្ធិសញ្ញានេះ។ មិនមានផ្លាស់ប្តូរជំហរអ្វីទេ។ មិនមានដាក់កំហិតអ្វីទេ។ យើងគ្រាន់តែអនុវត្តសន្ធិសញ្ញាប៉ុណ្ណោះ។»
លោកប្រធានាធិបតីអាមេរិកត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយរួមមានការចូលគាល់អធិរាជជប៉ុនជាច្រើនដងផង។ ទាំងអស់នេះគឺដើម្បីបង្ហាញថាសម្ព័ន្ធភាពអាមេរិក-ជប៉ុន នៅរឹងមាំក្នុងពេលមានការប្រឈមកាន់តែច្រើន៕
ប្រែសម្រួលដោយ សឹង សុផាត

Your browser doesn’t support HTML5