លោក​ បារ៉ាក់ អូបាម៉ា ជាប់​ឆ្នោត​ជា​ថ្មី​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

  • VOA

Lupita Nyong'o tiba di Oscars 2 Maret 2014, di Dolby Theatre, Los Angeles.

វ៉ាស៊ីនតោន៖ លទ្ធផល​នៃ​ការ​ទស្សន៍ទាយ​បាន​បង្ហាញ​ថា លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា បាន​យក​ជ័យជម្នះ​លើ​គូ​ប្រជែង​របស់​លោក​ពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​ លោក មីត រ៉មនី (Mitt Romney) ដែល​នេះ​ធ្វើ​ឲ្យ​លោក​ឈ្នះ​បាន​អាណត្តិ​ប្រធានាធិបតី​ជា​លើក​ទី​២​ទៀត។

អ្នក​គាំទ្រ​នៅ​ឯ​ទីស្ថាក់ការ​យុទ្ធនាការ​ឃោសនា​របស់​លោក​អូបាម៉ា​ក្នុង​ក្រុង​ឈីខាហ្គោ (Chicago) បាន​គ្រវី​ទង់ជាតិ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កាល​ពី​រាត្រី​ថ្ងៃ​អង្គារ (ម៉ោង​នៅ​សហរដ្ឋ​អាមេរិក) គឺ​នៅ​ក្រោយ​ពេល​លោក​អូបាម៉ា​បាន​ឈ្នះ​ចំនួន​រដ្ឋ​ដែល​ធ្វើ​ឲ្យ​លោក​មាន​សំឡេង​ប្រតិភូ​គ្រប់​ចំនួន​យ៉ាង​តិច​២៧០​ ដែលត្រូវតែ​យក​ឲ្យ​បាន​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី។

បុគ្គលិក​យុទ្ធនាការ​របស់​លោក​អូបាម៉ា​បាន​សរសេរ​តាម​បណ្តាញ​សង្គម Twitter ថា​ «បួន​ឆ្នាំ​ទៀត» ដោយ​ភ្ជាប់​ជាមួយ​នូវ​រូបថត​លោក​ប្រធានាធិបតី​ឱប​ភរិយា​របស់​លោក​គឺ​លោកស្រី Michelle Obama។ អគារ​ខ្ពស់​ Empire State ដ៏​ល្បី​របស់​បូរី​ញូវយ៉ក បាន​ត្រូវ​គេ​បញ្ចាំង​ពណ៌​ខៀវ​នៅ​កំពូល ជា​ពណ៌​តំណាង​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ។

លទ្ធផល​នៃ​ការ​ទស្សន៍ទាយ​ចុង​ក្រោយ​បំផុត​បង្ហាញ​ថា លោក អូបាម៉ា ដែល​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ ​បាន​ឈ្នះ​ទទួ​សំឡេង​ប្រតិភូ​ប្រធានាធិបតី (electoral votes) ចំនួន​២៩០ ហើយ​លោក រ៉មនី បាន​ទទួល​ចំនួន​២០៣​សំឡេង​ប្រតិភូ៕

តើអ្នកមាន​ប្រតិកម្ម​យ៉ាង​ណា​ដែរ​ចំពោះ​ព័ត៌មាន​នៃ​ការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​លោក​ បារ៉ាក់ អូបាម៉ា? សូម​បញ្ចេញ​មតិ​នៅ​ខាង​ក្រោម​នេះ៖