លោក​អូបាម៉ា៖​ សារមន្ទីរ​អាហ្វ្រិក​អាមេរិកាំង​គឺ​ជា​និមត្តិរូប​ថ្មី​បំផុត​មួយ​

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Barack Obama បាន​មក​ដល់​ក្នុង​កម្ម​វិធី​ជប់លៀង​កត់ត្រាការ​បើកសម្ពោធសារមន្ទីជាតិរបស់ Smithsonia នៃ​ប្រវត្តិសាស្រ្តនិង​វប្បធម៌​អាហ្រ្វិ​កអាមេរិកាំង​ នៅសេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី២៣ កញ្ញា ២០១៦។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​ កាល​ពី​សៅរ៍​ អំពី​អ្វី​ដែល​លោក​បាន​ពណ៌នា​ថា​ជា​ សារមន្ទីរ​និមិត្តរូប​ថ្មី​បំផុត​របស់​អាមេរិក​ គឺ​ សារមន្ទីរ​ជាតិ​នៃ​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​អាហ្វ្រិក​អាមេរិកាំង។​

លោក​ អូបាម៉ា​ បាន​ថ្លែង​ថា​ សារមន្ទីរ​ដែល​នឹង​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​សៅរ៍​នេះ​ នឹង​រៀបរាប់​បង្ហាញ​ពី​រឿង​រ៉ាវ​របស់​អាមេរិក​ ដែល​ជា​រឿយៗ​មិន​ត្រូវ​បាន​គេ​លើក​ឡើង​មុន​គេ​នៅ​ក្នុង​ការ​និទាន​អំពី​ជាតិ​របស់​អាមេរិក។​

លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា៖«ក្នុង​នាម​ជា​បុគ្គល​មួយ​រូប​ យើង​មាន​សិទ្ធិ​ក្នុង​ការប្រាប់​រឿង​និទាន​ដែល​មនុស្ស​យក្ស​សាង​សង់​ប្រទេស​នេះ។​ ប៉ុន្តែ​ជា​ញឹកញាប់​ ដោយ​ចេតនា​ឬ​អត់​ ពួកយើង​បាន​ជ្រើសរើស​មិន​អើពើ​បទ​ពិសោធន៍​របស់​មនុស្ស​រាប់​លាន​នាក់។​ ដូច្នេះ​ហើយ​វា​សាក​សម​ណាស់​ដែល​យើង​រៀប​រាប់​ពី​រឿង​ទាំង​អស់​នោះ​នៅ​ឯ​សារមន្ទីរ​ជាតិ​របស់​យើង​ ទីកន្លែង​ដូច​គ្នា​មួយ​ដែល​យើង​រៀប​រាប់​ពី​លោក​ Washington លោក​ Jefferson និង​ឯករាជ្យ​ភាព​របស់​ប្រទេស​យើង»។​

កាល​ពី​ថ្ងៃ​សុក្រ​ លោក​ប្រធានាធិបតី​បាន​ប្រាប់​ទៅ​ក្រុម​ភ្ញៀវ​ប្រមាណ​៧៥០នាក់​នៅ​ឯ​សេតវិមាន​ ដែល​ជួប​ជុំ​គ្នា​ដើម្បី​អប​អរ​ការ​បើក​សម្ពោធ​សារមន្ទីរ​នេះ​ដោយ​និយាយ​ថា៖«ការ​បើក​សម្ពោធ​សារមន្ទីរ​នេះ​ពិត​ជា​ចំ​ពេល​វេលា​ដ៏​ល្អ​មួយ»៕