រដ្ឋាភិបាល​កូរ៉េខាង​ត្បូងថា កូរ៉េខាង​ជើង​បាញ់កាំជ្រួច​មីស៊ីល​២​គ្រាប់​នៅផ្ទៃទឹក​ខាង​កើត

រូបឯកសារ៖ មីស៊ីលត្រូវបានបាញ់ចេញអំឡុងពេលលំហាត់ហ្វឹកហ្វឺនយោធានៅកូរ៉េខាងជើង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

ប្រសិនបើចម្ងាយ​នោះ​បាន​ត្រូវ​បញ្ជាក់ ​កាំជ្រួច​មីស៊ីល​ទី២ ​បាន​ហោះ​ឆ្ងាយ​ជាងការ​បាញ់បង្ហោះកាំជ្រួច​មី​ស៊ីល​របស់​កូរ៉េខាង​ជើង​កាល​ពី​ខែ​ឧសភា​ដែល​មាន​ចម្ងាយ​ប្រហែល​៤៥០​គីឡូ​ម៉ែត្រ។

កូរ៉េខាង​ជើងបាន​បាញ់កាំជ្រួចមីស៊ីលវង់​ប្រតិបត្តិការ​ខ្លី ២​គ្រាប់​នៅ​ផ្ទៃទឹក​ខាង​កើត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ។ ​នេះបើតាមការ​បញ្ជាក់​របស់​យោធា​កូរ៉េខាង​ត្បូង។​ ចំណាត់​ការ​ទំនង​មាន​គោល​បំណងបង្កើន​កម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅ​ក្នុងការ​ចរចា​អាវុធ​នុយក្លែអ៊ែរ​ជាមួយ​សហរដ្ឋ​អាមេរិក។

​កាំជ្រួច​មីស៊ីលបាន​ត្រូវបាញ់​បង្ហោះ​ចេញ​ពី​ទីក្រុង Wonsan ភាគ​ខាង​កើត​កូរ៉េ​ខាង​ជើង​ហើយ​បាន​ហោះ​ឆ្ពោះ​ទៅកាន់ទិស​ខាង​កើត​មុន​ធ្លាក់​ចូល​ក្នុង​សមុទ្រ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​នាយ​អគ្គសេនាធិការ​កូរ៉េខាង​ត្បូង។ កាំជ្រួច​មីស៊ីល​ទី១ហោះ​ប្រហែល ​៤៣០​គីឡូម៉ែត្រ​ហើយ​កាំជ្រួច​ទី២ ​បាន​ហោះ​ចម្ងាយ​៦៩០​គីឡូម៉ែត្រ។

​យោ​ធា​របស់​កូរ៉េខាង​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹងថា ​កាំជ្រួច​មីស៊ីល​ទី២ ​អាច​ប្រភេទ​កាំជ្រួច​មីស៊ីល​ថ្មី ​ក៏ប៉ុន្តែ គេ​ចាំបាច់​ធ្វើ​ការ​វិភាគ​បន្ថែម។ប្រសិនបើ ​ចម្ងាយ​នោះ​បាន​ត្រូវ​បញ្ជាក់ ​កាំជ្រួច​មីស៊ីល​ទី២ ​បាន​ហោះ​ឆ្ងាយ​ជាងការ​បាញ់បង្ហោះកាំជ្រួច​មី​ស៊ីល​របស់​កូរ៉េខាង​ជើង​កាល​ពី​ខែ​ឧសភា​ដែល​មាន​ចម្ងាយ​ប្រហែល​៤៥០​គីឡូ​ម៉ែត្រ។

កាលពី​ខែ​ឧសភា កូរ៉េខាង​ជើង ​បាន​បាញ់​បង្ហោះ​អ្វីដែល​ទំនង​ជាកាំជ្រួចមីស៊ី​ល​បាលីស្ទិក ISKANDER ដែល​ធ្វើ​នៅប្រទេស​រុស្ស៊ី​ដែល​ជាប្រភេទ​កាំជ្រួច​វង់​ប្រតិ​បត្តិការ​ខ្លី​ដែល​ការ​ហោះ​ទំនង​អាច​បញ្ជាបាន​ហើយ​ទំនង​រចនា​ឡើង​ដើម្បី​គេច​ជៀស​ពី​ប្រព័ន្ធ​ការ​ពារកាំជ្រួច​មីស៊ីល​របស់​កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេ​រិក។

​ការបាញ់​បង្ហោះកាំជ្រួច​នេះ បញ្ជាក់​ពី​ការបរាជ័យ​របស់​ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក ធ្វើ​ឲ្យ​ជឿនលឿន​ការចរចា​អាវុធ​នុយក្លែអ៊ែ​កម្រិតការងារ​ជាមួយ​កូរ៉េខាង​ជើង ​ថ្វីបើមាន​ជំនួប​ ៣លើករវាង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាង​ជើង គីម ជុង​អ៊ីល​ ក៏ដោយ៕