នាយិកាប្រតិបត្តិនៃគណៈកម្មការហ្វឹកហ្វឺនផ្នែកយុត្តិធម៌ព្រហ្មទណ្ឌនៃរដ្ឋ Washington ដែលភាសាអង់គ្លេសហៅថា Washington State Criminal Training Commission និយាយថា «ការទុកចិត្តរបស់សាធារណជនលើពួកប៉ូលិសអាមេរិកាំងបានរង្គោះរង្គើ»។
នៅក្នុងសវនាការមួយនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការតុលាការនៃសភាតំណាងរាស្ត្រអាមេរិកាំងកាលពីថ្ងៃអង្គារអំពី«យុទ្ធសាស្ត្ររបស់ប៉ូលិសសម្រាប់សតវត្សរ៍ទី២១» លោកស្រី Sue Rahr បាននិយាយថា ការដែលនាំឲ្យមានការនិយាយទូទាំងប្រទេសអំពីវប្បធម៌និងការអនុវត្តនៃការប្រើប្រាស់ប៉ូលិស គឺបណ្តាលមកពីការបាញ់កាំភ្លើងនៅក្រុង Ferguson រដ្ឋ Missouri កាលពីរដូវក្តៅមុននិងដោយសារការផ្សព្វផ្សាយវីដេអូគួរឲ្យរំខានរៀងរាល់ពីរបីសប្តាហ៍។
លោកស្រី Rahr បាននិយាយថា គ្មានការពណ៌នាណាមួយអំពីវប្បធម៌ពួកប៉ូលិសអាមេរិកាំងទេ។ លោកស្រីបានថ្លែងថា មានមន្ទីរប៉ូលិស១៨.០០០ដែលមន្ទីរនីមួយៗទទួលបញ្ជាពីរដ្ឋាភិបាលមូលដ្ឋានចំនួន១៨.០០០កន្លែង។
លោក David Clarke តម្រួតក្នុងតំបន់នៃស្រុក Milwaukee រដ្ឋ Wisconsin បាននិយាយប្រាប់គណៈកម្មាធិការនេះថា ការប្រើប្រាស់កម្លាំងរបស់ពួកប៉ូលិសគួរត្រូវបានពិនិត្យពិច័យ«ក្នុងន័យដើម្បីទទួលបានទិន្នន័យពិតជាក់ស្តែងនិងក្នុងកាលៈទេសៈពិតប្រាកដ»៕