ភ្នំពេញ —
គណៈកម្មការស៊ើបអង្កេតអំពើហិង្សាលើបាតុកម្មកម្មកររោងចក្រកាត់ដេរនៅលើផ្លូវវ៉េងស្រេងបានប្រជុំគ្នានៅថ្ងៃសុក្រនេះ ប៉ុន្តែមិនទម្លាយព័ត៌មានជាក់លាក់ណាមួយជាសាធារណៈនោះទេ។
គណៈកម្មការនេះមានសមាសភាពពីមន្ត្រីនគរបាលនិងមន្ត្រីកងរាជអាវុធហត្ថ។
លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារនេះ បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិក ក្រោយពីកិច្ចប្រជុំនោះថា នេះគ្រាន់តែកិច្ចប្រជុំសម្រាប់ធ្វើការងារបន្តទៀតតែប៉ុណ្ណោះ។
«ប្រជុំដើម្បីដាក់ទិសផែនការបន្តទៀត។ ខ្ញុំមិនទាន់ជម្រាបជូនបានទេពីព្រោះកំពុងបន្តធ្វើតទៅទៀត»។
កាលពីដើមខែមករាកន្លងទៅនេះកងប្រដាប់អាវុធរបស់រដ្ឋាភិបាលបានបាញ់បង្រ្កាបបាតុករដែលជាកម្មកររោងចក្រនៅឧទ្យានឧស្សាហកម្មកាណាឌីយ៉ា។ ការបាញ់ប្រហារនោះបានបណ្តាលឲ្យមនុស្សយ៉ាងតិចពី៤ទៅ៥នាក់ស្លាប់និងជិត៤០នាក់ទៀតរងរបួស។
បាតុករទាំងនេះបានតវ៉ាដើម្បីទាមទារដំឡើងប្រាក់ខែគោលឲ្យដល់១៦០ដុល្លារអាមេរិកក្នុងមួយខែ។
រដ្ឋាភិបាលបានបង្កើតគណៈកម្មការស៊ើបអង្កេតលើអំពើហិង្សានេះប៉ុន្តែក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបានរិះគន់ថាការស៊ើបអង្កេតមិនមានតម្លាភាពដោយសារតែអ្នកស៊ើបអង្កេតមានសមាសភាពជាកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលដោយមិនមានការចូលរួមពីស្ថាប័នឯករាជ្យ ជាពិសេសការចូលរួមពីអង្គការសង្គមស៊ីវិល។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អគ្គនាយកនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថាកិច្ចប្រជុំព្រឹកមិញនេះគ្រាន់តែជាកិច្ចប្រជុំបូកសរុបមួយតែប៉ុណ្ណោះ។
«នឹងមានរបាយការណ៍ជាសាធារណៈ។ ឥឡូវគេកំពុងបូកសរុបរបាយការណ៍នេះ។ការស្រាវជ្រាវចាប់តាំងពីដើមហេតុដំបូងមករហូតដល់ការចាប់ផ្តើមនៃអំពើហិង្សា»។
កិច្ចប្រជុំនៃគណៈកម្មការចំរុះស៊ើបអង្កេតលើអំពើហឹង្សាលើបាតុករធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងក្រុមកម្មករនិងសហជីពដង្ហែរញ្ញតិទៅកាន់ស្ថានទូតនានាក្នុងទីក្រុងភ្នំពេញនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយក្នុងនោះក្រុមសហជីពបានទាមទារឲ្យរដ្ឋាភិបាលនិងថៅកែរោងចក្រវែកមុខខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់កម្មករនិងបាញ់កម្មករឲ្យរបួសហើយរដ្ឋាភិបាលត្រូវតែជំរុញការផ្តល់ជំងឺចិត្ត។
លោកអាត់ ធន់ ប្រធានសហព័ន្ធសហជីពCCAWDU បញ្ជាក់បន្ថែម។
«ស្នើឲ្យខាងរដ្ឋាភិបាលក៏ដូចជាក្រុមហ៊ុនធ្វើយ៉ាងណាស្វែងរកឃាតករដែលបានបាញ់សម្លាប់កម្មករក្នុងអំឡុងពេលធ្វើកូដកម្មក៏ដូចជាបង់សំណងជំងឺចិត្តផងដែរ»។
លោកចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអាដហុកជំរុញឲ្យរដ្ឋាភិបាលឆាប់បញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនដែលរហូតមកទល់ពេលនេះការស៊ើបអង្កេតមិនទាន់ពេញលេញនៅឡើយ។
«សំខាន់ជាងគេគណៈកម្មការហ្នឹងត្រូវដើរឲ្យបានលឿនបំផុតដើម្បីកុំឲ្យមានការទុកយូរធ្វើឲ្យបាត់បង់អត្ថប្រយោជន៍ក្នុងការស៊ើបអង្កេត ភស្តុតាងផ្សេងៗឬសាក្សីផ្សេងៗអាចគិតគូឡើងវិញឬមានការភ័យខ្លាច»។
សូមបញ្ជាក់ថារហូតមកទល់ពេលនេះមិនមានសំណងណាមួយដល់ជនរងគ្រោះឬសមាជិកគ្រួសារជនរងគ្រោះក្នុងការបាញ់បង្រ្កាបដោយកងប្រដាប់អាវុធរបស់រដ្ឋាភិបាលនោះទេ៕