បាងកក —
មេបញ្ជាការថៃត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការមួយដើម្បីគាំទ្រសហគ្រាសតូចនិងមធ្យមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធា ដែលបានធ្វើការសម្រេចចិត្តអ្វីៗគ្រប់សព្វបែបយ៉ាងដោយខ្លួនឯងនោះ តាំងពីការកំណែទម្រង់ នយោបាយទូលំទូលាយរហូតដល់កំណត់អ្នកផ្សាយណា អាចផ្សាយការប្រកួតកីឡាបាល់ទាត់ពិភពលោកបាន អ្នកខ្លះនិយាយថាក្រុមយោធា នេះកំពុងតែជ្រៀតជ្រែកចូលសូម្បីក្នុងការគ្រប់គ្រងតូចតាចក៏ដោយ។
សមាជិកក្រុមប្រឹក្សាភិបាលនៃអាកាសចរណ៍របស់រដ្ឋត្រូវគេប្រាប់ថា ពួកគេមិនអនុញ្ញាតិឲ្យធ្វើការហោះហើរដោយឥតបង់ប្រាក់ទៀតទេ។ កម្មវិធីសិក្សាស្តីពីកាតព្វកិច្ចរបស់ពលរដ្ឋត្រូវបានដាក់បញ្ចូលក្នុងមុខវិជ្ជា សិក្សាសង្គមនៃកម្មវិធីសិក្សារបស់សាលារៀន។ កាលពីថ្ងៃអាទិត្យមានការចាក់បញ្ចាំងជូនដោយឥតគិតថ្លៃទូទាំងប្រទេសនូវខ្សែភាពយន្តមួយដែលនិយាយអំពីភាពអង់អាចក្លាហាននៃព្រះមហាក្សត្រដែលសោយរាជ្យកាលពី៤០០ឆ្នាំមុន។ មានការចាត់វិធានការបង្រ្កាបក្រុមអ្នកបើកតាក់ស៊ីម៉ាហ្វីយ៉ា នៅឯតំបន់ទេសចរណ៍ដ៏ពេញនិយមមួយដែលជាប់ឆ្នេរសមុទ្រ Andaman។
ទាំងនេះជាអនុក្រឹត្យនិងសកម្មភាពថ្មីៗដែលធ្វើឡើងដោយកងយោធាចាប់តាំងពីការធ្វើរដ្ឋប្រហារនៅប្រទេសថៃកាលពីថ្ងៃទី២២ ខែឧសភា កន្លងមកនេះ។
មេទាហានជាអ្នកក្តោបក្តាប់អំណាចទាំងអស់នាពេលបច្ចុប្បន្ននេះ លើកលែងតែអំណាចមួយចំនួនដែលបម្រុងទុកសម្រាប់ព្រះមហាក្សត្រដែលកំពុងមានសុខភាពមិនល្អ នេះបានសម្អាងថាការធ្វើរដ្ឋប្រហារនេះ ចាំបាច់ព្រោះភាពតានតឹងនយោបាយដ៏អូសបន្លាយបានក្លាយជាវិបត្តិសន្តិសុខជាតិ។
ឧត្ដមសេនីយ៍ Prayuth Chan-ocha បានសន្យាថានឹងត្រឡប់មករកលទ្ធិប្រជាធិបតេយ្យវិញ ប៉ុន្តែក្នុងករណីបន្ទាប់ពីការធ្វើកំណែទម្រង់រួចរាល់ហើយប៉ុណ្ណោះ។
ឧត្ដមសេនីយ៍ដែលកាន់អំណាចក្នុងការធ្វើរដ្ឋប្រហារមិនបង្ហួរឈាមនេះ បានជ្រើសរើសមេបញ្ជាការកងទ័ពអាកាសម្នាក់ឲ្យចាត់ចែងលើសេដ្ឋកិច្ចនិងដាក់មេបញ្ជាការកងទ័ពជើងទឹកម្នាក់ឲ្យគ្រប់គ្រងវិស័យទេសចរណ៍។
លោក Michael Montesano ជាអ្នកគ្រប់គ្រងកម្មវិធី សិក្សាពីប្រទេសថៃ នៅឯវិទ្យាស្ថាន សិក្សាពីអាស៊ីអាគ្នេយ៍។
លោក Montesano ថ្លែងថា៖«វាដូចជានៅថ្មីៗពេកនឹងអាចសន្និដ្ឋាន ប៉ុន្តែអ្វីៗទាំងអស់ដែលបង្ហាញពីគោលនយោបាយសេដ្ឋកិច្ចដែល រដ្ឋាភិបាលយោធា ធ្វើឲ្យយើងមានអារម្មណ៍ថាកងយោធាមានការយល់ដឹងតិចតួចពីសកម្មភាពសេដ្ឋកិច្ចជាទូទៅ»។
វិធានការទាំងនេះរួមបញ្ចួលការពន្លឿនការចំណាយថវិកាកាត់បន្ថយតម្លៃប្រេងនិងស្នើសុំឲ្យអ្នកផលិត រក្សានូវតម្លៃសម្រាប់របស់ប្រើប្រាស់។ រដ្ឋាភិបាលយោធាក៏បានបង់ថវិកាទៅឲ្យកសិករដែលបានសន្យាថានឹងផលិតស្រូវក្នុងកម្មវិធីស្រូវមួយដែលត្រូវអនុវត្តយ៉ាងឆ្គាំឆ្គងដោយរដ្ឋាភិបាលលោកស្រី Yingluck ដែលត្រូវបានបណ្តេញចេញកាលពីថ្មីៗនេះ។
អ្នកសេដ្ឋកិច្ចម្នាក់ លោកKampon Adireksombat នៅឯក្រុមហ៊ុន Tisco Securities ណែនាំទាហានឲ្យពន្យារពេលការសម្រេចចិត្តដ៏ធំនេះរហូតដល់គេអាចរកបាននូវមន្រ្តីដែលមានសមត្ថភាពជំនាញនិងអ្នកបច្ចេកទេស។
លោក Kampon និយាយថា៖ «រដ្ឋាភិបាលយោធា គួរតែរងចាំរដ្ឋាភិបាលចាត់តាំងជាមួយនឹងគណៈរដ្ឋមន្រ្តី ដើម្បីចាត់ចែងអ្វីៗដែលមានផលប៉ះពាល់រយៈពេលមធ្យមនិងយូរអង្វែងដល់សេដ្ឋកិច្ច។ ប្រសិនបើយើងក្រឡេកទៅមើលការវិវត្តនាពេលបច្ចុប្បន្នវិញ ពួកគេដូចជាចាប់យកការងារច្រើនហួសប្រមាណពេកហើយ»។
លោក Montesano អ្នកជំនាញឯកទេសសិក្សាប្រទេសថៃ នៅឯប្រទេសសិង្ហបុរីនិយាយថា មានវិធីពីរយ៉ាងក្នុងការពិនិត្យមើលការសម្រេចចិត្តទាំងនេះ របស់រដ្ឋាភិបាលយោធាមិនថាតូចឬក៏ធំ។
លោក Montesano ថ្លែងថា៖ «សេចក្តីសម្រេចចិត្តទាំងនេះអាចបង្ហាញថា ពួកគេអាចយល់ដឹងមិនបានជ្រាលជ្រៅចំពោះមូលហេតុដែលបណ្តាលឲ្យមានវិបត្តិនយោបាយដ៏យូរនៅប្រទេសថៃនេះ ឬវាគ្រាន់តែជាថ្នូរដើម្បីបង្វែរចំណាប់អារម្មណ៍ ប្រជាជនពីគម្រោងរយៈពេលយូររបស់កងយោធាក្នុងជួររដ្ឋាភិបាល»។
គាត់បន្ថែមទៀតថាគាត់សង្ស័យថាមូលហេតុទី២ជាមូលហេតុពិត។
ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងមិនយូរប៉ុន្មានមុននឹងការប្រកួតកីឡាបាល់ទាត់ពិភពលោកនៅប្រទេសប្រេស៊ីលបានចាប់ផ្តើម ដែលទទួលការអបអរ មិនមែនការចំអកទេ។ កងយោធាបានធ្វើអន្តរាគមន៍ ទៅលើជម្លោះផ្លូវច្បាប់មួយទាក់ទិននឹងសិទ្ធិក្នុងការផ្សព្វផ្សាយ ដែលរួមមានការចាក់ផ្សាយការប្រកួតទាំង៦៤លើប៉ុស្តិ៍ទូរទស្សន៍ដែលមិនគិតថ្លៃទាំងអស់។
លោកKampon ដែលជាអ្នកសេដ្ឋកិច្ចម្នាក់នៅទីក្រុងបាងកកចាត់ទុកថានេះជាជម្រើសតាមលក្ខណៈជាក់ស្តែងមួយដែលអ្នកធ្វើរដ្ឋប្រហារបានធ្វើ។
លោក Kampon និយាយថា៖ «ខ្ញុំគិតថាពួកគេគ្រាន់តែចង់ឲ្យប្រជាពលរដ្ឋទាំងនោះនៅផ្ទះ។ បំរាមគោចរ នៅតែមានប្រសិទ្ធភាពនៅទីក្រុងបាងកក។ ប្រសិនបើមិនមានកម្មវិធីបាល់ទាត់ចាក់ផ្សាយតាមទូរទស្សន៍ជាតិទូទាំងប្រទេសនោះ អ្នកគាំទ្រកីឡាបាល់ទាត់នឹងចេញមកក្រៅផ្ទះដើម្បីមើលទូរទស្សន៍។ ខ្ញុំគិតថា រដ្ឋាភិបាលយោធា មិនចង់ឃើញសកម្មភាពអញ្ជឹងនោះទេ។
ឧត្ដមសេនីយ៍ Prayuth ដែលមានអាយុ ៦០ឆ្នាំមានអាជីពជាទាហានដែលមានវិន័យហ្មត់ចត់ បន្តបញ្ជាក់ថា ការធ្វើរដ្ឋប្រហារគួរត្រូវគេរីករាយនិងចាត់ទុកថាជារឿងសប្បាយមួយ។
ដើម្បីជួយក្នុងរឿងនេះ គាត់បានសរសេរនូវទំនុកសម្រាប់បទថ្មីមួយដែលមានចំណងជើងថា «ប្រគល់សុភមង្គលដល់ប្រជាជនវិញ»។ បទនេះទទួលបានការនិយមបង្គួរក្នុងបណ្តាញ Youtube ដែលមានការទស្សនារហូតដល់តែ ២២០.០០០ដងបើគិតត្រឹមថ្ងៃព្រហស្បតិ៍។
អមដោយតន្ត្រីប្រគុំដោយក្រុមតន្ត្រីកងយោធាភូមិន្ទថៃ អ្នកចំរៀងម្នាក់ ច្រៀងរហ៊ឹមតាមពាក្យរបស់លោកឧត្ដមសេនីយ៍ ដែលថាប្រទេសថៃកំពុងប្រឈមមុខគ្រោះថ្នាក់នៃការគំរាមកំហែងយ៉ាងខ្លាំង ប្រៀបដូចនឹងអណ្តាតភ្លើង ដែលកំពុងឆាបឆេះ។ អត្ថន័យបទនេះសន្យាថាភាពសប្បាយរីករាយនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ និងថែ្លងអំណរគុណដល់ប្រជាជនដែលអនុញ្ញាតិឲ្យកងយោធាជ្រៀត ធ្វើអន្តរាគមន៍ មុននឹងយឺតពេល។
កងយោធាបានធ្វើអន្តរាគមន៍ជាច្រើនលើកមកហើយពីមុនមក។ នេះជាការប៉ុនប៉ង ធ្វើរដ្ឋប្រហារលើកទី១៩ ឬជោគជ័យនៃការធ្វើរដ្ឋប្រហារលើកទី១៩ ហើយចាប់តាំងពីឆ្នាំ១៩៣២។ អ្នកដែលស្ថិតនៅគ្រប់មជ្ឈដ្ឋាននយោបាយប្រទេសថៃដែលបែកខ្ញែកគ្នាមានការស្ទាក់ស្ទើរក្នុងការទស្សន៍ទាយថាតើ ឧត្ដមសេនីយ៍ទាំងនេះនឹងច្រៀងឬមិនច្រៀងបទនេះនៅប៉ុន្មានឆ្នាំខាងមុខទៀតទេ។
ប្រែសម្រួលដោយ ស្រេង លក្ខិណា