អ្នកស្រុកនៅក្នុងរដ្ឋ Adamawa នៅក្នុងប្រទេសនីហ្សេរីយ៉ា ភាគឦសាន បានគេចចេញពីភូមិរបស់ខ្លួនទៅកាន់ធានីរដ្ឋ ក្នុងសប្តាហ៍នេះ បន្ទាប់ពីមានការវាយប្រហារដ៏សាហាវរបស់ពួកសកម្មប្រយុទ្ធ Boko Haram នៅក្នុងយុទ្ធនាការនៃអំពើហិង្សាចុងក្រោយ របស់ក្រុមនេះ ដែលបានសម្លាប់មនុស្សអស់ជាច្រើនពាន់នាក់។
រវាងថ្ងៃសុក្រមុននិងថ្ងៃចន្ទនេះ ពួកឧទ្ទាមប្រដាប់អាវុធ បានវាយប្រហារទៅលើភូមិយ៉ាងតិច ៥ នៅក្នុងតំបន់ Michika។ អ្នកស្រុកនិយាយថា ពួកយុទ្ធជនទាំងនោះបានប្រើ ម៉ូតូ និងរថយន្ត ដើម្បីប្លន់យក ឥវ៉ាន់ និងដុតផ្ទះអ្នកស្រុកនៅគ្រប់ភូមិ៕