កូន​ខ្លាឃ្មុំ​ភ្លោះ​មួយ​ទើបនឹង​កើត​បាន​ស្លាប់​ក្នុង​សួន​សត្វ​នៅរដ្ឋធានី​វ៉ាស៊ីន​តោន

រូបឯកសារ៖ កាល​ពី​ឆ្នាំ​២០០៥ មេខ្លាឃ្មុំ Mei Xiang ក៏បាន​បង្កើត​កូន​បាន​មួយ​ផង​ដែរ​ ដែល​គេដាក់​ឈ្មោះ​ថា​ Tai Shan។

ក្រុម​វេជ្ជបណ្ឌិត​នៃ​សួនសត្វ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កំពុង​រង់ចាំ​លទ្ធផល​នៃការ​ធ្វើ កោសល្យ​វិច្ច័យ​ចំពោះ​កូនខ្លាឃ្មុំ​យក្ស​មួយក្បាល​ក្នុងចំណោម​ពីរ​ក្បាល​ ដែល​បាន ស្លាប់​ដោយគ្មាន​ការ​រំពឹងទុក​ គឺតែ​៥ថ្ងៃ​ក្រោយ​ពីបាន​កើត។

ប្រធាន​ពេទ្យ​បស្សុ​សត្វ​នៃ​សួនសត្វ​ National Zoo ​បាន​និយាយថា​ កូនខ្លាឃ្មុំ​កើត​ពីពោះ​ Mei Xiang ​ជាម្តាយ​នោះ​បាន​ស្លាប់​កាល​ពី​ថ្ងៃពុធ ​គឺមួយ​ថ្ងៃ​បន្ទាប់​ពី​វា​មាន​បញ្ហា​ផ្នែក​ដំណក​ដង្ហើម។

កូនខ្លាឃ្មុំ​មួយ​ទៀត​ហើយ​និង​ម្តាយ​របស់​វា​ត្រូវគេ​រាយការណ៍​ថា​ មាន​សុខភាព​ល្អ​ជា​ធម្មតា​ទេ​នៅពេល​នេះ។

Mei Xiang ​ជា​ម្តាយ​កូន​ខ្លាឃ្មុំ​ភ្លោះ​ទាំងពីរ​នោះ​ បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ចូល​ទស្សនា​សួនសត្វ​នេះ​យ៉ាង​ច្រើន​ចាប់តាំង​ពី​ក្រុម​បស្សុ​សត្វ​បាន​និយាយ​ថា ម្តាយ​ខ្លាំ​ឃ្មុំនេះ​មាន​ផ្ទៃពោះ​ជាថ្មី​នោះ៕