ហុងកុង —
Rebecca Valli
នៅក្នុងប្រទេសកម្ពុជា ឧស្សាហកម្មកាត់ដេរផ្តល់នូវឱកាសទាំងសម្រាប់ការនាំចេញដ៏ ច្រើនសន្ធឹកសន្ធាប់និងការតានតឹងខ្លាំងដោយសារតែប្រាក់បៀវត្សរ៍ទាបសម្រាប់វិស័យដ៏ ធំនៅក្នុងប្រទេសក្រីក្រមួយនេះ។
ការផ្ទុយគ្នានៅក្នុងសង្គមនេះបានឈានមកដល់ការប្រឈមគ្នានៅក្នុងខែមករា នៅពេលដែលកងកម្លាំងប្រដាប់អាវុធបានធ្វើការបង្ក្រាបហិង្សាលើកូដកម្មជាច្រើនដែលរៀបចំឡើងដោយក្រុមកម្មករដែលទាមទារឱ្យបានប្រាក់ខែច្រើន។ ការបង្រ្កាបនោះបានបណ្តាលឱ្យកម្មករស្លាប់បាត់បង់ជីវិតយ៉ាងហោចណាស់បួននាក់និងរងរបួសរាប់សិបនាក់ទៀត។ មានកម្មករអាយុ១៦ឆ្នាំម្នាក់នៅតែបាត់ខ្លួននៅឡើយ។
ក្រុមអន្តរជាតិស្វែងរកការពិតបានទៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយពីការតវ៉ាហិង្សានោះហើយបានបង្ហាញរបាយការណ៍ស្រាវជ្រាវនៅឯក្លឹបអ្នកសារព័ត៌មានបរទេសក្នុងទីក្រុងហុងកុងកាលពីថ្ងៃព្រហស្បតិ៍។
ក្រុមនេះបានសន្និដ្ឋានថាការបដិសេធរបស់រដ្ឋាភិបាលចំពោះការទាមទាររបស់កម្មករនិងការឆ្លើយតបចំពោះកូដកម្មដោយប្រើអំពើហិង្សាគូសបង្ហាញថារដ្ឋាភិបាលនេះបារម្ភតែពីការការពារផលប្រយោជន៍ក្រុមឧស្សាហកម្មកាត់ដេរច្រើនជាងរបស់ក្រុមកម្មករ។
លោក គង់ អាទិត្យ អគ្គលេខាធិការនៃសហព័ន្ធការងារកម្ពុជាបានបញ្ជាក់ថា៖
«ពួកគេមិនចង់ឱ្យមានការពិភាក្សាប្រកបដោយលទ្ធិប្រជាធិបតេយ្យដោយគណៈកម្មការត្រីភាគីទេ។ ពួកគេតែងតែកម្រិតសំឡេងសហជីពប្រជាធិបតេយ្យនៅក្នុងការពិភាក្សាគ្នានោះ»។
ការរៀបចំពិនិត្យមើលប្រាក់បៀវត្សរ៍អប្បបរមា ដែលមិនបានឡើងតាមទាន់អតិផរណាដ៏ខ្ពស់នោះ គឺជាបន្ទុករបស់ក្រុមប្រឹក្សាការងារ។ ក្រុមនេះមានសមាសភាពមកពីរដ្ឋាភិបាល និយោជក និងកម្មករ។ ប៉ុន្តែក្រុមការពារសិទ្ធិការងារបានសង្ស័យលើឯករាជ្យភាពនៃសមាជិកសហជីពកម្មករខ្លះដែលមាននៅក្នុងក្រុមប្រឹក្សានោះ។
កាលពីថ្ងៃទី ២៤ខែធ្នូ គណៈកម្មការនេះបានប្រកាសដំឡើងប្រាក់បៀវត្សរ៍អប្បបរមាពី៨០ដុល្លារដល់៩៥ដុល្លារក្នុងមួយខែ គឺមានចំនួនតិចជាងការទាមទាររបស់ក្រុមកម្មករដែលចង់បាន១៦០ដុល្លារ។
ដំណឹងនេះបាននាំឱ្យកម្មកររាប់ម៉ឺននាក់ធ្វើការតវ៉ានៅតាមផ្លូវសាធារណៈនានាក្នុងទីក្រុងភ្នំពេញ។
របាយការណ៍នោះនិយាយថាក្រុមនិយោជកបានព្យាយាមឃាត់ឃាំងកម្មករមិនឱ្យចូលរួមក្នុងការតវ៉ានោះដោយផ្តល់ជាលុយកាក់ដើម្បីឱ្យពួកគេនៅធ្វើការ។ រីឯរោងចក្រខ្លះទៀតគឺចាក់សោរខ្ទប់កម្មករមិនឱ្យចេញមកក្រៅ។ នេះបើតាមរបាយការណ៍បានបញ្ជាក់។
នៅដើមខែមករា សភាពការណ៍បានកាន់តែធ្ងន់ធ្ងរទៅៗ ហើយក្រុមកងកម្លាំងប្រដាប់អាវុធបានបាញ់លើក្រុមកម្មករ។
លោក ហ្វាមិ ប៉ានឹមបាង គឺជាអ្នកសម្របសម្រួលក្នុងស៊ើបអង្កេតនេះបានបញ្ជាក់ថា៖
«ការបង្រ្កាបហិង្សាលើការតវ៉ារបស់កម្មករបានបណ្តាលឱ្យមានមនុស្សស្លាប់ដែលមិនដែលកើតមានឡើងទេពីពេលមុនមក វាមានលក្ខណៈហួសហេតុ និងមិនចាំបាច់ ដែលបង្កឱ្យមានគ្រោះអាសន្នខាងផ្នែកសិទ្ធិមនុស្ស»។
ចាប់តាំងពីមានការបង្ក្រាបមក អ្នកបញ្ជាទិញទំនិញដែលមានម៉ាកល្បីៗបានថ្កោលទោសចំពោះ អំពើហិង្សានេះប៉ុន្តែក៏ បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពនៃការវិនិយោគរបស់ពួកគេផងដែរ។
លោក គង់ អាទិត្យ បាននិយាយថាគេនៅមិនដឹងច្បាស់នៅឡើយទេថាក្រុមអ្នកបញ្ជាទិញមានចេតនាក្នុងការបើកប្រាក់ខែដែលខ្ពស់ជាងមុនឬទេ។
«បញ្ហារវាងអ្នកបញ្ជាទិញនិងអ្នកផលិតនៅតែមាន។ ឧបសគ្គនៅ ត្រង់ថាតើអ្នកណាជាអ្នកចំណាយប្រាក់ហើយអ្នកណាជាអ្នកបានតែនិយាយ? នេះគឺជាបញ្ហាពិតប្រាកដនៅ ក្នុងឧស្សាហកម្មកាត់ដេរនៅ ទូទាំងពិភពលោក»។
បើទោះបីជាមានការហាមឃាត់របស់រដ្ឋាភិបាលមិនឱ្យមានបាតុកម្មក៏ការធ្វើកូដកម្មនៅបន្តដែរ។
លោកគង់ អាទិត្យនិយាយថាក្រុមកម្មករនៅរោងចក្រចំនួន២០០កំពុងតែធ្វើកូដកម្មមិនព្រមធ្វើការថែមម៉ោង ដែលនេះគឺជាបញ្ហាតឹងតែងមួយទៀតសម្រាប់ក្រុមកម្មករដោយសារពួកគេយល់ថាត្រូវថៅកែជញ្ជក់ញើសឈាមរហូតដល់ខ្សោះខ្យល់។
មានមនុស្ស២១នាក់កំពុងជាប់ឃុំនៅឡើយក្រោយពីមានការធ្វើបាតុកម្មកាលពីលើកមុន។
របាយការណ៍នេះក៏បានអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងសកម្មជនសហជីព សកម្មជនដីធ្លីនិងកម្មករទាំងនោះផងដែរហើយងាកមកចូលតុចរចាគ្នាឡើងវិញ៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង