ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ដាក់​ទោស​អ្នក​ពាក់ព័ន្ធ​នឹង​ហិង្សា​ក្នុង​ពេល​បាតុកម្ម​បក្ស​ប្រឆាំង


តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​សម្រេច​ផ្តន្ទាទោស​ជនជាតិ​វៀត​ណាម​ម្នាក់​ឈ្មោះ ង្វៀង ធីឌឹក​ អាយុ២១​ឆ្នាំ ​ឱ្យ​​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ឆ្នាំ​ ក៏ប៉ុន្តែ​តុលាការ​បាន​បង្គាប់​ឱ្យ​​អនុវត្តន៍​ទោស​ក្នុង​ពន្ធនាគារ​​រយៈពេល​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ។
តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​សម្រេច​ផ្តន្ទាទោស​ជនជាតិ​វៀត​ណាម​ម្នាក់​ឈ្មោះ ង្វៀង ធីឌឹក​ អាយុ២១​ឆ្នាំ ​ឱ្យ​​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ឆ្នាំ​ ក៏ប៉ុន្តែ​តុលាការ​បាន​បង្គាប់​ឱ្យ​​អនុវត្តន៍​ទោស​ក្នុង​ពន្ធនាគារ​​រយៈពេល​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ។
តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​សម្រេច​ផ្តន្ទាទោស​ជនជាតិ​វៀត​ណាម​ម្នាក់​ឈ្មោះ ង្វៀង ធីឌឹក​ អាយុ២១​ឆ្នាំ ​ឱ្យជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ឆ្នាំ​ ក៏ប៉ុន្តែ​តុលាការ​បាន​បង្គាប់​ឱ្យអនុវត្តន៍​ទោស​ក្នុង​ពន្ធនាគាររយៈពេល​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ ​ពី​បទ​ប្រព្រឹត្តអំពើ​ហិង្សាដោយ​ចេតនា​និង​ធ្វើ​ឱ្យខូច​ខាត​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​តុលាការ។​

លោក​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​ សេង នាង​ ក៏​បាន​សម្រេច​ផ្តន្ទាទោស​មនុស្ស​ចំនួន​២​ពីរ​នាក់​ផ្សេង​ទៀត​ជាកម្មករ​រោងអារឈើគឺ​លោក​ វ៉ា នឿន​ និង​ លោក​ ឡាញ់​ សំនឿន​ ហៅ​ (ហេង)​ ឱ្យជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ឆ្នាំ​ តែ​អនុវត្ត​ទោស​ក្នុង​រយៈ​ពេល​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។​ទោស​ទាំង​ប៉ុន្មាន​ត្រូវ​ព្យួរ។​

ចំណែក​ឯ​ជន​ជាប់​ចោទ​៣​នាក់​ផ្សេង​ទៀត​គឺ​លោក​ ឯក ចាន់​នូ​ សុខ​ និស្ស័យ​ និង​ តាំង ចុងស៊ែង​ ជា​សិស្ស​និង​និស្សិត​ តុលាការ​បាន​សម្រេច​ឱ្យរួច​ខ្លួន​ផុត​ពី​បទ​ចោទ​ប្រកាន់។​

តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧​ខែកុម្ភៈ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​ជន​ជាប់​ចោទ​ចំនួន​៦​រូប​ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​មួយ​នៅ​លើ​ស្ពាន​ក្បាល​ថ្នល់​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មករា​ក្នុង​អំឡុង​ពេល​មហា​បាតុកម្ម​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

យ៉ាង​តិច​មាន​មនុស្ស​ប្រមាណ​ជាង​១០​នាក់​បាន​រង​របួស​និងមនុស្ស​ចំនួន​៦នាក់ត្រូវ​ចាប់​ខ្លួន​ក្នុង​ការ​បាញ់​បង្ក្រាប​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច។ ​នៅ​ពេល​នោះ​ក៏​បានបាញ់​សម្លាប់​កម្មករ​សំណង់​ម្នាក់​ឈ្មោះ​ ម៉ៅ សុខ​ចាន់​អាយុ​២៩​ឆ្នាំបាន​ត្រូវ​គ្រាប់​ចំ​ក្បាល​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។​

លោក​ អំ សំអាត​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​មាន​ប្រសាសន៍​ថា​បាន​ហៅ​សេចក្តី​សម្រេច​របស់​តុលាការ​ថា​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​ជន​ជាប់​ចោទ​ទេ។​លោក​បាន​បញ្ជាក់​ថា​តុលាការ​គួរ​តែ​លើក​លែង​ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំង​៦​នាក់​តែ​ម្តង​ដោយ​សារ​តែ​ពួកគេ​គ្មាន​ធាតុផ្សំ​បទ​ល្មើស​គ្រប់​គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​ទេ។​

លោក​និយាយ​ថា៖​«អ្នក​ដែល​គ្រាន់​តែ​ឆ្លង​កាត់​ហេតុ​ការណ៍​ត្រូវ​បាន​ចាប់​ខ្លួន​និង​ផ្តន្ទាទោស។ ​ប៉ុន្តែ​ដោយ​ឡែក​អ្នក​ដែល​បាញ់​មនុស្ស​ឱ្យស្លាប់​ បាញ់​មនុស្ស​ឱ្យរង​របួស​ មកទល់​ពេល​នេះ​សមត្ថកិច្ច​និង​តុលាការ​មិន​ទាន់​រក​ឃើញ​អត្តសញ្ញាណ​នៃ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នោះ​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់ទេ»។​

លោក​ ង្វៀង ធីឌឹក​ ដែល​មាន​ស្នាម​របួស​ជាំ​ភ្នែក​ខាង​ស្តាំ​មិន​បានធ្វើអត្ថាធិប្បាយ​ណា​មួយ​នៅ​ពេល​ដែល​មេធាវី​ សាម​ សុគន្ធា​ បាន​ពន្យល់​ពី​សិទ្ធិ​ប្តឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេច​ក្តី​សម្រេច​របស់​សាលា​ដំបូង។​

លោក​ស្រី​ មេធាវី​ សាម សុគន្ធា​ បាន​បញ្ជាក់​ថា​លោក​ស្រី​នឹង​ទៅ​ជួប​កូន​ក្តី​នៅ​ពន្ធនាគារ​ដើម្បី​ពិចារណា​ប្តឹង​ទាស់​ទៅ​កាន់​សាលាឧទ្ធរណ៍។​

សំណុំ​រឿង​នេះ​ភាគី​ដើមបណ្តឹង​សុទ្ធសឹង​ជា​កង​កម្លាំង​មាន​សមត្ថកិច្ច​ចំនួន​៤៥​នាក់នៅពេល​ប្រាប់​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៧​ខែកុម្ភៈ​កង​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​នោះ​មិន​បាន​ឃើញ​ជនជាប់​ចោទ​ផ្ទាល់​នឹង​ភ្នែក​ទេ​គ្រាន់​តែ​បាន​អះអាង​ថា​បាន​ឃើញមាន​ក្រុម​អាណាធិបតេយ្យ​បានគប់​ដុំ​ថ្ម​មក​លើ​កម្លាំង​មាន​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ៕
XS
SM
MD
LG