ភ្នំពេញ —
គេប្រហែលជាអាចឮសូរបទចម្រៀងរបស់លោកស៊ីនស៊ីសាមុតចង្វាក់រ៉ុកអេនរ៉លមួយនេះនៅស្ទើរគ្រប់ទីកន្លែងជាពិសេសនៅតាមទីប្រជុំជននិងទីកន្លែងកម្សាន្តក្នុងប្រទេសកម្ពុជានាទសវត្សរ៍១៩៦០និង១៩៧០។ នៅយុគសម័យនោះចង្វាក់ភ្លេងរ៉ុកអេនរ៉ូល (Rock 'n' Roll) បានក្លាយជាចង្វាក់ដ៏ពេញនិយមបំផុតហើយវាក៏ជាសម័យនៃការរីកចម្រើនខ្លាំងបំផុតក្នុងវិស័យសិល្បៈនិងដូរតន្ត្រីរបស់ខ្មែរ។
ក៏ប៉ុន្តែជាអកុសលវិស័យនានារាប់ទាំងចង្វាក់ Rock 'n' Roll នេះត្រូវបំផ្លាញដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ ទំនុកភ្លេងនេះជាចង្វាក់រាំញាក់លោតកន្ទ្រាក់និងបង្វិលខ្លួន។
ចង្វាក់រ៉ុកអេនរ៉លបានចម្លងលំនាំភ្លេងរបស់សហរដ្ឋអាមេរិកនិងបានទទួលការគាំទ្រដល់ចំណុចកំពូលនៅក្នុងដើមទសវត្សរ៍១៩៧០ក្នុងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ ណល់។លុះក្រោយពីរបបខ្មែរក្រហមបានដួលរលំបទភ្លេងនេះមិនមានការកែច្នៃឬអភិវឌ្ឍបន្តទៀតទេ។
ហេតុដូច្នេះហើយកាលពីប៉ុន្មានខែមុននេះលោកឆាំង យុ ដែលជាជនជាតិអាមេរិកាំងដើមកំណើតខ្មែរមួយរូបនិងជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជារួមជាមួយលោក ចន ពីរ៉ូហ្សី (John Pirozzi) ជនជាតិអាមេរិកាំងបានសហការផលិតភាពយន្តឯកសារមួយក្រោមចំណងជើងថា «កុំស្មានបងភ្លេច ឬ Don't Think I've Forgotten»។
ភាពយន្តឯកសារនេះបានចងក្រងឡើងវិញនូវបទចម្រៀងរ៉ុកខ្មែរដែលបានបាត់បង់ឬស្ទើរតែបាត់បង់ទៅហើយ។ ភាពយន្តនេះបានជីកកកាយមកវិញនូវប្រវត្តិនៃបទភ្លេងរ៉ុកពីអតីតកាលដែលធ្លាប់ទទួលបានការពេញនិយមខ្លាំងក្នុងស្រទាប់មហាជនខ្មែរ។
លោក ឆាំង យុ មានប្រសាសន៍ថាចង្វាក់នេះបានឆ្លុះបញ្ជាំពីអ្វីដែលបានកើតមានឡើងក្នុងសង្គមខ្មែរ ហើយប្រជាជនខ្មែរក៏ទទួលយល់នូវវប្បធម៌របស់ជនជាតិអឺរ៉ុបតាមរយៈចង្វាក់នេះផងដែរ។
«គឺយុវវ័យខ្មែរយើងហ្នឹងបានដឹងថាចង្វាក់ហ្នឹងមកពីអាមេរិក បារាំងនិងគុយបាហើយវាបានជះឥទ្ធិពលដល់ការស្លៀកពាក់ អកប្បកិរិយា និងការរស់នៅររបស់យុវជនខ្មែរយើងខ្លាំងដែរ»។
ភាពយន្តឯកសារ«កុំស្មានបងភ្លេង»មានរយៈពេល១០៥នាទីហើយត្រូវចំណាយពេលថតអស់រយៈពេលដប់ឆ្នាំគឺចាប់ពីឆ្នាំ២០០៤ ដល់២០១៤។
មានបទសម្ភាសន៍ជាមួយសិល្បករនិងអ្នកនិពន្ធដែលរស់រានមានជិវិតក្រោយសម័យខ្មែរក្រហមនៅក្នុងភាពយន្តនេះ។
លោក ឆំាង យុបញ្ជាក់ថា ថ្វីត្បិតតែចង្វាក់រ៉ុកអេនរ៉ល ត្រូវចម្លងពីបរទេស ប៉ុន្តែអត្តសញ្ញាណ និងសារជាតិរបស់ខ្មែរមិនបានប៉ះពាល់ទេដោយសារភាពវៃឆ្លាតរបស់អ្នកនិពន្ធខ្មែរសម័យនោះ។
«សិល្បករខ្មែរហើយពីដើមហ្នឹងឆ្លងកាត់ការរៀនសូត្រការហ្វឹកហាត់ អីចឹងហើយការតែងនិពន្ធ ការសរសេរបទចម្រៀង ការយកបទបរទេសមកបកប្រែហ្នឹងមានលក្ខណៈជាអាជីព វិជ្ជាជីវៈ។ គោរពតាមសំណេរដើមរបស់គេប៉ុន្តែប្រើសំនៀងជាលក្ខណៈខ្មែរយើង។ហើយបទចម្រៀងហ្នឹងមិនមែនយើងយកពីគេ ហើយគេក៏យកពីយើងដែរ។ ប្រទេសមួយយកពីប្រទេសមួយទៀតដូចតែគ្នាហ្នឹង»។
ដោយឡែកលោកចន ពីរ៉ូហ្សី (John Pirozzi) ផលិតករនៃភាពយន្តឯកសារនេះដែរថ្លែងប្រាប់វីអូអេតាមសារអេឡិកត្រូនិកថា មូលហេតុដែលនាំឲ្យលោកបង្កើតភាពយន្តនេះឡើងដោយហេតុថាលោកចង់យល់ដឹងបន្ថែមពីប្រវត្តិនៃចង្វាក់បទ រ៉ុកអេនរ៉ូល។
លោកបញ្ជាក់ថាសម្រាប់កម្ពុជាក្រៅពីការយល់ដឹងពីសោកនាដកម្មដែលកើតមានក្នុងសម័យខ្មែរក្រហមមហាប្រល័យ ប្រទេសកម្ពុជាលោកក៏បានដឹងដែរថាកម្ពុជាធ្លាប់ជាសង្គមមួយដែលមានភាពស៊ិវិល័យយ៉ាងខ្លាំងផងដែរ។ ហើយប្រជាប្រិយភាពនៃចង្វាក់រ៉ុកអេនរ៉ូលក្នុងទសវត្សរ៍៦០គឺជាផ្នែកមួយនៃតឹកតាងបញ្ជាក់ថាកម្ពុជាក្នុងសម័យមុនសង្រ្គាមស៊ីវិលក្នុងអំឡុងឆ្នាំ១៩៧០ជាប្រទេសជឿនលឿននិងរីកចម្រើន។
ចង្វាក់រ៉ុកអេនរ៉ូលត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុជាដំបូងបំផុតក្នុងអំឡុងទសវត្សរ៍៦០។ ក្រុមនិស្សិតក្នុងគ្រួសារអ្នកមានមួយក្រុមដែលបានទៅសិក្សានៅប្រទេសបារាំងបានត្រឡប់មកកម្ពុជាវិញជាមួយនិងថាសចម្រៀងនិងចង្វាក់ រ៉ុកនិងចង្វាក់រ៉ុកអេនរ៉ូល។ ចង្វាក់រ៉ុក គឺជាចង្វាក់រាំញាក់ខុសពីចង្វាក់រាំរបស់ខ្មែរដែលរាំបែបស្រគត់ស្រគំ។ រីឯចង្វាក់រ៉ុកអេនរ៉ូលគឺជាចង្វាក់រាំញាក់ផងនិងបង្វិលខ្លួនផង។ ក្រោយពីមានការចាក់ចម្រៀងទាំងនេះជាបន្តបន្ទាប់ ចម្រៀងបែបនេះក៏បានក្លាយជាការពេញនិយមក្នុងស្រទាប់ក្មេងៗក្នុងទីក្រុងភ្នំពេញ។
បទភ្លេងនៃចង្វាក់រ៉ុកអេនរ៉ូលបានជិះឥទ្ធិផលក្នុងសង្គមខ្មែរជាពិសេសក្នុងស្រទាប់អ្នកមានកាន់តែច្រើនឡើងក្រោយពេលដែលកងទ័ពសហរដ្ឋអាមេរិកត្រូវបានបញ្ជូនមកកាន់ប្រទេសកម្ពុជា។ ជាងនេះទៅទៀតក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ភាពពេញនិយមរបស់ចង្វាក់មួយនេះបានកើនឡើងកាន់តែខ្លាំង ដោយមានការបើកជាការប្រគុំតន្ត្រីជាសាធារណៈហើយដោយសារភាពប្រជាប្រិយ៍នេះហើយ ក្រុមតន្ត្រីករហ្គីតា៣ធំៗត្រូវបានបង្កើត និងនិពន្ធបទភ្លេងរ៉ុកអេនរ៉ូល។ ដូចជា បក្សីចាំស្រុក អប្សរា និងបាយ័ន។
លោក ចន ពីរ៉ូហ្សីថ្លែងថាការអភិរក្សបទភ្លេង និងចង្វាក់ រ៉ក់អេនរ៉ូលកម្ពុជាមានសារៈសំខាន់ណាស់សម្រាប់វប្បធម៌និងប្រវត្តិសាស្រ្តនៃបទចម្រៀងកម្ពុជា។ លោកបន្តថាបទភ្លេងមិនថារ៉ុកអេនរ៉ូលឬបទដទៃទៀតប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមនិងជីវិតរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គមមួយ ក្នុងសម័យកាលនីមួយៗ។
អតីតអ្នកប្រគុំតន្ត្រីជើងចាស់សម័យទសវត្សរ៍៦០ លោកស្វាយ ស បច្ចុប្បន្ននេះលោកមានអាយុ៧៥ឆ្នាំហើយ។ លោកមានប្រសាសន៍ថាដំបូងឡើយមានតែចង្វាក់រ៉ុក ប៉ុណ្ណោះដែលគេនិយមលេងនៅតាមភោជនីយដ្ឋាន និងក្លឹបកម្សាន្ត។ ចង្វាក់នេះនាំចូលមកក្នុងប្រទេសកម្ពុជាដោយប្រទេសបារាំង។រហូតដល់ពេលដែលកងទ័ពអាមេរិកបានចូលមកកាន់កម្ពុជាទើបចង្វាក់នេះរួមបញ្ចូលគ្នាទៅជាចង្វាក់ រ៉ុកអេនរ៉ូល។
«អារ៉ុកអេនរ៉ូលហ្នឹងចេញមកពីអាមេរិកាំងវាអ្នកបង្កើត។ បារំាងមានត្រឹមតែរ៉ុក។ អាហ្នឹងរ៉ុកអេនរ៉ូលហ្នឹងគេរាំបង្វិលខ្លួនបង្វិលប្រាណ។ របៀបគេរាំផ្សេងៗគ្នា»។
អ្នកលេងភ្លេងអាយុ៧៥រូបនេះបន្ថែមទៀតថាកវីនិពន្ធខ្មែរបានត្រឹមធ្វើការកែសម្រួលនិងនិពន្ធទំនុកច្រៀងប៉ុណ្ណោះដោយឡែកចង្វាក់ភ្លេងគឺយកមកពីបរទេសទាំងស្រុង។
«អត់ទាន់មាននិពន្ធទេក៏ប៉ុន្តែពួកខ្ញុំក្មេងៗហ្នឹងចេះបាត់អស់ហើយ។ គាត់គ្រាន់តែបង្កើតភ្លេង បង្កើតបទចម្រៀង បង្កើតទំនុកបានប៉ុន្តែចង្វាក់ត្រូវយករបស់គេទាំងអស់»។
លោកលី ប៊ុនយីមអ្នកដឹកនាំនិងផលិករខ្សែភាពយន្តដ៏ល្បីមួយរូបក្នុងទសវត្សរ៍ ៦០និង៧០ក៏បានរំលឹកពីអតីតកាលរបស់លោកអំពីភាពពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរក្នុងការរាំចង្វាក់រ៉ុកអេនរ៉ូលដូច្នេះថា៖ «អ្នកណាក៏ចូលចិត្តដែរណា។ កន្លែងណាក៏ឮតែរ៉ុកអេនរ៉ូលចឹងដែរណា។ដូចតួរសម្តែងលោក ណុប ណែមហ្នឹងទៅជាជំនាញដែរណា»។
អ្នកស្រី ឌី សាវ៉េត អតីតតារាភាពយន្តដ៏ល្បីម្នាក់ក្នុងទសវត្សរ៍៦០។ បច្ចុប្បន្ននេះអ្នកស្រីបានបើកជាកន្លែងបង្រៀនសិស្សអំពីរបៀបនៃការរាំចង្វាក់ប្រពៃណីខ្មែរនិងចង្វាក់បរទេសផ្សេងៗដូចជារ៉ុកអេនរ៉ូល ផងដែរ។ តារាជើងចាស់រូបនេះបានរំលឹកពីអតីតកាលនិងភាពរីកចម្រើននៃសិល្បៈក្នុងប្រទេសកម្ពុជាក្នុងទសវត្សរ៍៦០និង៧០។
«ជំនាន់ហ្នឹងវាល្បីចង្វាក់ហ្នឹងតែម្តង។ រាំវង់រាំក្បាច់ខ្មែរយើងក៏មាន។ ចង្វាក់ហ្នឹងក៏មាន។ សម័យហ្នឹងភាគច្រើនអ្នកស្រករខ្ញុំហ្នឹងចូលចិត្តរាំណាស់។នៅតាមក្លឹបកម្សាន្តហ្នឹងគឺមនុស្សណែនៗតែម្តង»។
អ្នកស្រីបន្ថែមថាក្រៅពីចង្វាក់រ៉ុកអេនរ៉ូល ចង្វាក់ធ្វីស(Twist) ឆាឆាឆា(Cha Cha Cha) ជាចង្វាក់មួយ ម៉ាឌីស៊ូន(Madizone)និង តង់ហ្គោ(Tango) ក៏បានហូរចូលប្រទេសកម្ពុជានាសម័យនោះដែរ។
លោក ស៊ិន ចាន់សាយា នាយកនៃនាយកដ្ឋានភាពយន្តរបស់ក្រសួងវប្បធម៌កម្ពុជាថ្លែងថាឥទ្ធិពលនិងភាពពេញនិយមរបស់ចង្វាក់រ៉ុកអេនរ៉ូលនៅកម្ពុជាមានកើតច្រើនតែនៅក្នុងទីក្រុងនិងទីប្រជុំជនធំៗប៉ុណ្ណោះ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋនៅតាមទីជនបទវិញមិនសូវមានការនិយមឡើយ។
លោកឲ្យដឹងថាអ្នកនិពន្ធទំនុកច្រៀងនិងបទភ្លេងខ្មែរសម័យនោះបានធ្វើខេមរយានកម្ម ពោលគឺបានកែទំនុកច្រៀង និងតែងនិពន្ធបទចម្រៀងថ្មីដោយប្រើចង្វាក់ដើមពីបរទេស។
«ចង្វាក់នៅតែជារបស់គេគ្រាន់តែថាទំនុកច្រៀងជាខ្មែរសម្តីខ្លឹមសារហ្នឹងមានវាមានលក្ខណៈជាខ្មែរ។អាហ្នឹងយើងគួរឲ្យសរសើរ»។
ក្រោយពីការដួលរំលំនៃរបស់ខ្មែរក្រហម និងប្រឈមចំពោះការហូរចូលនៃបទចម្រៀងថ្មីៗនាពេលបច្ចុប្បន្នបានធ្វើឲ្យចង្វាក់រ៉ុកអេនរ៉ូលសព្វថ្ងៃនេះមានតែនៅក្នុងមជ្ឈមណ្ឌលដម្កល់បទចម្រៀង និងបទភ្លេងរបស់ក្រសួងវប្បធម៌តែប៉ុណ្ណោះ៕