តារាចម្រៀងខ្មែរសុរិន្ទមកបង្ហាញទេពកោសល្យនៅវីអូអេ
ប្រជាពលរដ្ឋខ្មែរចូលចិត្តស្តាប់និងរាំតាមចម្រៀងខ្មែរសូរិន ជាពិសេសចង្វាក់កន្ទ្រឹម។ អ្នកខ្លះយកចម្រៀងខ្មែរសូរិនទៅច្រៀងធ្វើសំនៀងរដឺនតាមសំនៀងដើមទៀតផង។ កាលពីពេលថ្មីៗ ក្នុងដំណើរទស្សកិច្ចសម្តែងនៅក្នុងសហរដ្ឋអាមេរិក អ្នកនាង សៃចៃ ឃុណាម៉ាស ដែលត្រូវបានគេស្គាល់ថា ចេន សៃចៃ ដែលជាម្ចាស់បទ «ក្រមុំស្រែមុខខ្មៅ» «ឱ! រ ណ៎» និង«ពូជខ្មែរដូចគ្នា» បានធ្វើទស្សនកិច្ចនៅទីចាត់ការវីអូអេសំឡេងសហរដ្ឋអាមេរិកនារដ្ឋធានីវ៉ាស៊ីនតោន ហើយនៅក្នុងឱកាសនោះ លោក អុឹម សុធារិទ្ធបានសម្ភាសអ្នកនាង ចេន សៃចៃ នៅក្នុងបន្ទប់ផ្សាយរបស់វីអូអេ៕