វ៉ាស៊ីនតោន៖ មនុស្សនៅជុំវិញពិភពលោកកំពុងកាន់មរណទុក្ខចំពោះការបាត់បង់ប្រធានាធិបតីស្បែកខ្មៅទីមួយរបស់ប្រទេស អាហ្វ្រ៊ីកខាងត្បូង។ ចំពោះមនុស្សជាច្រើននាក់ លោក នែលសិន ម៉ាន់ឌែលឡា (Nelson Mandela) ជាវិរបុរសម្នាក់ ជាបុរសម្នាក់ដែលមានសេចក្តីក្លាហាន មានជំនឿស៊ប់ មានទស្សនវិស័យ។ ជាញឹកញយ គេហៅលោកថាជាបុរសស្រគត់ស្រគុំម្នាក់ មានស្នេហ៍មុខ មានភក្តីភាព និងជាបុរសម្នាក់ដែលយកចិត្តទុកដាក់នឹងអ្នកដទៃ។
លោក Herman Cohen ជាឧបការីរដ្ឋមន្រ្តីការបរទេសសរអាខាងកិច្ចការ អាហ្វ្រីក ពីឆ្នាំ ១៩៨៩ ទៅ ១៩៩៣។
«លោកហាក់ដូចជាមានស្នេហ៍មុខពិសេសម្យ៉ាង។ លោកបានក្លាយជានិមិត្តរូប នៅក្នុងការប្រយុទ្ធទល់នឹងនយោបាយប្រកាន់ជាតិសាសន៍ អាប់ប៉ាថេត (apartheid)»។
លោក Mandela កើតនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៩១៨។ នៅក្នុងយុវវ័យ លោកបានធ្វើសកម្មភាពនៅក្នុងចលនាប្រឆាំងនឹង apartheid ហើយបានចូលជាសមាជិក អង្គការ African National Congress ហៅកាត់ថា ANC ក្នុងទសវត្សរ៍ ១៩៤០។
រដ្ឋាភិបាលដែលដឹកនាំដោយជនស្បែកស បានបិទអង្គការ ANC ក្នុងឆ្នាំ ១៩៦០ តែក្រុមនេះនៅតែធ្វើប្រតិបត្តិការដោយសម្ងាត់។ លោក Mandela បានក្លាយជាអ្នកដឹកនាំសាខាយោធាថ្មីរបស់ក្រុមនេះ ដែលធ្វើការសម្របសម្រួលយុទ្ធនាការវិទ្ធង្សនាប្រឆាំងនឹងទិសដៅរបស់កងយោធានិងរបស់រដ្ឋាភិបាលនៃប្រទេសអាហ្វ្រ៊ីកខាងត្បូង។
ក្នុងឆ្នាំ ១៩៦២ លោកត្រូវអាជ្ញាធរចាប់ខ្លួន នាំឡើងតុលាការអំពីសកម្មភាពរបស់លោក ហើយត្រូវកាត់ឲ្យមានទោសជាប់ពន្ធនាគារអស់មួយជីវិត នៅកោះ Robben នៅជិតឆ្នេរសមុទ្រនៃទីក្រុង Cape Town។ លោកបានចំណាយពេល ១៨ ឆ្នាំ នៅទីនោះហើយបានប្រកែកមិនព្រមទទួលសេចក្តីស្នើរបស់រដ្ឋាភិបាលដែលថានឹងដោះលែងលោក បើសិនជាលោកបោះបង់ចោលការតស៊ូដោយអាវុធរបស់អង្គការ ANC។ ក៏ប៉ុន្តែលោកបានរួចខ្លួននៅក្នុងឆ្នាំ ១៩៩០ នៅពេលដែលលោកប្រធានាធិបតី Frederick de Klerk បានដាក់គណបក្សនយោបាយទាំងអស់ ឲ្យមានលក្ខណៈត្រឹមត្រូវតាមច្បាប់ ហើយនិងដោះលែងអ្នកទោសនយោបាយភាគច្រើន។
មិនយូរប៉ុន្មានក្រោយការដោះលែងលោក លោក Mandela បានទទួលការតែងតាំងជាប្រធាននៃអង្គការ ANC ហើយនៅពេលដែលអង្គការនេះបានឈ្នះឆ្នោតទីមួយរវាងពូជិសាសន៍ទាំងអស់នៅក្នុងប្រទេស អាហ្វ្រ៊ីកខាងត្បូង លោកបានទទួលពិធីសម្ភោធឲ្យឡើងជាប្រធានាធិបតីស្បែកខ្មៅទីមួយរបស់ប្រទេសនេះ ក្នុងជន្មាយុ ៧៥ ឆ្នាំ។
«ជាដាច់ខាត ប្រទេសដ៏ល្អអស្ចារ្យនេះនឹងមិនត្រឡប់ទៅរកបទពិសោធន៍នៃការសង្កត់សង្កិនដោយមនុស្សមួយក្រុមទៅលើមនុស្សមួយក្រុមទៀត ជាថ្មីទៀតឡើយ»។
លោកប្រធានាធិបតី Mandela ថ្លែងថា លោកនឹងកាន់តំណែងប្រធានាធិបតីតែមួយអាណត្តិ ៥ ឆ្នាំប៉ុណ្ណោះ។ លោក Cohen ថ្លែងថា លោក Mandela បានទទួលការគោរពថ្នាក់អន្តរជាតិសម្រាប់ការផ្សះផ្សារជាតិឡើងវិញរបស់ប្រទេស អាហ្វ្រ៊ីកខាងត្បូង។
«លោក Mandela បានប្តេជ្ញាខ្លួនលោកភាគច្រើនទៅលើការប្រមែប្រមូលពលរដ្ឋអាហ្វ្រីកខាងត្បូងឲ្យចូលក្នុងយុគថ្មីនេះដើម្បីធ្វើការក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ឲ្យមានការអប់រំល្អ។ លោកក៏ជាអ្នកនាំពាក្យម្នាក់នៅក្នុងថ្នាក់អន្តរជាតិដែរ»។
ក្នុងឆ្នាំ ១៩៩៣ លោក Mandela បានចែករំលែករង្វាន់ Nobel សន្តិភាព ជាមួយលោក de Klerk ដែលធ្លាប់ជាសត្រូវដ៏ជូរចត់របស់លោក សម្រាប់វិភាគទាននៅក្នុងដំណាក់ការសន្តិភាពនៅក្នុងប្រទេស អាហ្វ្រ៊ីកខាងត្បូង។ បន្ទាប់ពីបានទទួលរង្វាន់ លោក Mandela បានថ្លែងសរសើរប្រជាពលរដ្ឋ អាហ្វ្រ៊ីកខាងត្បូង។
«អ្នកទាំងអស់បានបង្កើតសង្គមមួយ ដែលទទួលស្គាល់ថាមនុស្សទាំងអស់បានកើតមកមានសីទ្ធិស្មើៗគ្នា»។
ក្នុងតំណែងជាប្រធានាធិបតី លោក Mandela បានទទួលការរិះគន់អំពីការមិនដោះស្រាយជម្ងឺឆ្លង AIDS នៅក្នុងប្រទេស អាហ្វហ្រ៊ីកខាងត្បូង។ ក៏ប៉ុន្តែក្នុងពេលច្រើនឆ្នាំចុងក្រោយក្នុងជីវិតរបស់លោក លោកបានក្លាយជាអ្នកគាំទ្រនាំមុខនៅក្នុងការប្រយុទ្ធទល់នឹងជម្ងឺ AIDS។
«ទាំងអស់គ្នា យើងអាចប្រយុទ្ធទល់នឹងជម្ងឺ AIDS ហើយធានាឲ្យមានអនាគតដ៏សុវត្ថភាពជាងមុនសម្រាប់មនុស្សគ្រប់គ្នា»។
លោកក៏បានបន្តកិច្ចការរបស់លោកជាអ្នកការពារសិទ្ធិរបស់កុមារដែរ។
ក្នុងប្រទេសមួយដែលបែកបាក់ដោយសារជម្លោះខាងពូជិសាសន៍អស់ពេលជាច្រើនឆ្នាំ លោក Nelson Mandela ត្រូវគេចាត់ទុកថាជាមេដឹកនាំដ៏អស្ចារ្យម្នាក់ -- ជាបុរសម្នាក់ដែលប្តូរប្រទេសអាហ្វ្រ៊ីកខាងត្បូងចេញពីអំពើហិង្សានិងសំអប់ ឲ្យទៅជាប្រទេសមួយដែលមានសន្តិភាពនិងការយោគយល់គ្នាច្រើនជាងមុនយ៉ាងសម្បើម៕
ប្រែសម្រួលដោយ កែរ យ៉ាន