ជន​ចំណាក​ស្រុក​ជិត​១០០​នាក់​បាន​បាត់​ខ្លួន​បន្ទាប់​ពី​ទូក​បាន​ក្រឡាប់​នៅ​ផ្ទៃ​ទឹក​ទល់​មុខ​ឆ្នេរ​សមុទ្រ​ប្រទេស​លីប៊ី

ក្រុម​កងទ័ពProactiva Open Arms ធ្វើ​ប្រតិបត្តិការ​រុករក និង​ជួយ​សង្គ្រោះ​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧។

ជន​ចំណាក​ស្រុក​ជនជាតិ​លីប៊ី​យ៉ាង​ហោច​ណាស់​ក៏​៩៧​នាក់​ដែរ​ ត្រូវ​គេ​បារម្ភ​ថា​ បាន​ស្លាប់​បន្ទាប់​ពី​ទូក​របស់​ពួកគេ​បាន​លិច​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ខណៈ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ ​នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អឺរ៉ុប ​នេះ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​លីប៊ី។

អ្នកនាំ​ពាក្យឆ្មាំ​ការពារ​ដែន​សមុទ្រ​លីប៊ីនិយាយ​ថា ​ពួក​អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​ជន​ចំណាក​ស្រុក​២៣​នាក់​ដែល​ស្ថិត​នៅ​ចម្ងាយ​បីបួន​គីឡូម៉ែត្រ​ពី​ផ្ទៃ​ទឹក​លីប៊ី​បន្ទាប់​ពី​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ក្នុង​គ្រា​មាន​អាសន្ន​ពី​ទូក​ដែល​កំពុង​លិច​របស់​ពួកគេ​នោះ។

លោកAyoub Gassimអ្នកនាំ​ពាក្យ​បាន​និយាយ​ថា ​នៅពេល​ដែល​ឆ្មាំ​ការពារ​ដែន​សមុទ្រ​ទៅ​ដល់ ​ទូកដែល​ពោរ​ពេញ​ទៅ​ដោយ​ជន​ចំណាក​ស្រុក​ជាតិ​អាហ្វ្រិក ​បាន​លិចទាំង​ស្រុង។

​លោក​និយាយ​ទៀត​ថា ​ពួក​អ្នក​រស់​រាន​មាន​ជី​វិត​ទាំងអស់​ជា​បុរស​ដែល​ត្រូវ​បាន​រក​ឃើញ​បណ្តែត​ខ្លួន​នៅ​លើ​ឧបករណ៍​អណ្តែត​នៅ​លើ​ទឹក។​ មនុស្ស​ផ្សេង​ទៀត​ប្រហែល​ស្លាប់។

ប្រទេស​លីប៊ី​ចាត់​ទុក​ជា​កន្លែង​ចាប់​ផ្តើម​ដ៏​មាន​ប្រជាប្រិយភាព​មួយ​សម្រាប់​ជន​ចំណាក​ស្រុក ​ភាគ​ច្រើន​មក​ពី​ប្រទេស​នានា​នៅ​តំបន់ខាង​ត្បូង​សមុទ្រ​ខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក​ដើម្បី​ព្យាយាម​ឲ្យ​ទៅ​ដល់​តំបន់​អឺរ៉ុប។​ ពួក​អ្នក​រត់​ពន្ធ​មនុស្សបាន​ប្រើ​ប្រាស់​ទូក​ដ៏​ទ្រុឌ​ទ្រោម​ដើម្បី​ដឹក​ជន​ចំណាក​ស្រុករាប់​ពាន់​នាក់​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ ​និងប្រកប​ដោយ​គ្រោះ​ថ្នាក់​ឆ្លង​កាត់​សមុទ្រ​មេឌីទែរ៉ាណេ​នេះ។

មនុស្ស​ដ៏​ច្រើន​បាន​លង់​ទឹកស្លាប់​ដូចជា​ការ​ភ័យ​ខ្លាច​ដែល​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលម៉ិញ ​កំពុង​ក្លាយ​ជាការ​ធម្មតា​នៅពេល​ដែល​ពួក​អ្នក​រត់​ពន្ធ​មនុស្សព្យាយាម​ដឹក​ជញ្ជូន​មនុស្សឲ្យ​បាន​ច្រើន​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​នៅ​លើ​ទូក​ដ៏​ទ្រុឌទ្រោម​នេះ៕