ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុង​មួយ​របស់​ហ្វីលីពីន​ដែល​ជាប់​ព្រំដែន​សមុទ្រ​មាន​​ជម្លោះ​ស្វែង​រក​ត្រីបាន​កាន់​តែ​តិច​ទៅៗ


នេសាទ​មួយ​ត្រឡប់​ទៅ​ភូមិ​របស់​គេ​វិញ​នៅ​តាម​ឆ្នេរ​ក្នុង​ក្រុង Masinloc ខេត្ត Zambales ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០១៣។
នេសាទ​មួយ​ត្រឡប់​ទៅ​ភូមិ​របស់​គេ​វិញ​នៅ​តាម​ឆ្នេរ​ក្នុង​ក្រុង Masinloc ខេត្ត Zambales ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០១៣។

បញ្ហា​របស់​ប្រជុំ​កោះ​ដ៏​ក្រីក្រ​ដែល​ពឹងផ្អែក​លើ​សមុទ្រ​​អាច​បន្ថែម​សម្ពាធ​ទៅ​លើ​ប្រធានាធិបតី Rodrigo Duterte នៃ​ប្រទេស​ហ្វីលីពីន​ក្នុង​ការពង្រីក​ការទាក់​ទង​មិត្ត​ភាព​ថ្មី​ជាមួយ​ចិន ​បន្ទាប់​ពី​ការ​សន្យា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផ្តល់ជំនួយ​និងការ​វិនិយោគ ទុន​​ចំនួន​២៤​ពាន់​លាន​ដុល្លា​កាល​ពី​ខែ​តុលា ឬ​អញ្ជើញ​កង​នាវា​សហរដ្ឋ​អាមេរិក​ត្រឡប់​មក​បន្ត​ធ្វើ​ការ​ល្បាត​ដែន​សមុទ្រ​ប្រឆាំង​នឹង​នាវា​នេសាទ​បរទេស។

ពួក​អ្នក​នេសាទ​ហ្វីលីពីន​នៅ​តាម​បណ្តោយ​តំបន់​ដែល​មានការ​ប្រទាញ​ប្រទង់​គ្នា​យ៉ាង​ខ្លាំង​នៃ​សមុទ្រ​ចិន​ខាងត្បូង​និយាយ​ថា បរិមាណ​ត្រី​កំពុង​ធ្លាក់​ចុះ​មួយ​ផ្នែក​ពីព្រោះ​តែ​ការ​ទន្ទ្រាន​នៃ​ការ​នេសាទ​មិន​ឈប់ឈរ​មក​ពី​អ្នក​ប្រកួត​ប្រជែង​ជន​ជាតិ​ចិន ​តៃវ៉ាន់​ និង​វៀតណាម។

ចំនួន​ត្រី​បាន​ធ្លាក់ចុះ​ប្រហែល​៥០​ភាគរយ​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​នៅ​ផ្ទៃ​ទឹក​នៃ​ទីក្រុង​ Masinloc ​របស់​ប្រទេស​ហ្វីលីពីន​ដែល​ជា​ទីក្រុង​នៅ​ជិត​បំផុត​នៃ​ប្រជុំ​កោះ Scarborough Shaol ដែលត្រូវ​បាន​ដណ្តើម​គ្នា​ដោយ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​និង រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក។​ នេះ​តាម​ការ​បញ្ជាក់​របស់​លោក Franklin Cattigay ​មេបញ្ជាការ​ឆ្មាំ​ការពារ​ដែន​សមុទ្រមូលដ្ឋាន​របស់​ហ្វីលីពីន។​

នេះ​ជា​ផែនទី​ដែល​បង្ហាញ​ពី​ទីតាំង​នៃ​កោះ Scarborough Shaol ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។
នេះ​ជា​ផែនទី​ដែល​បង្ហាញ​ពី​ទីតាំង​នៃ​កោះ Scarborough Shaol ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

បញ្ហា​របស់​ប្រជុំ​កោះ​ដ៏​ក្រីក្រ​ដែល​ពឹងផ្អែក​លើ​សមុទ្រអាច​បន្ថែម​សម្ពាធ​ទៅ​លើ​ប្រធានាធិបតី Rodrigo Duterte នៃ​ប្រទេស​ហ្វីលីពីន​ក្នុង​ការពង្រីក​ការទាក់​ទង​មិត្ត​ភាព​ថ្មី​ជាមួយ​ចិន ​បន្ទាប់​ពី​ការ​សន្យា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផ្តល់ជំនួយ​និងការ​វិនិយោគ ទុនចំនួន​២៤​ពាន់​លាន​ដុល្លា​កាល​ពី​ខែ​តុលា ឬ​អញ្ជើញ​កង​នាវា​សហរដ្ឋ​អាមេរិក​ត្រឡប់​មក​បន្ត​ធ្វើ​ការ​ល្បាត​ដែន​សមុទ្រ​ប្រឆាំង​នឹង​នាវា​នេសាទ​បរទេស។

ចិន​បាន​កាន់​កាប់​តំបន់​សមុទ្រ​ទំហំ​១៥០គីឡូម៉ែត្រ​ក្រឡា​ដែលជា​តំបន់​នេសាទ​ដ៏​សំខាន់ៗ​ស្ថិត​នៅ​ចម្ងាយ​១៩៨​គីឡូម៉ែត្រ​ពីក្រុង Masinloc។

លោក Cattigay ​និយាយ​ថា កប៉ាល់​នេសាទ​ពី​ប្រទេស​ចិន ​កោះ​តៃវ៉ាន់​និង​វៀត​ណាម ​បាន​ប្រើ​ប្រាស់​បច្ចេក​ទេស​ខុសច្បាប់​ដូចជា ​គ្រឿង​ផ្ទុះ ​និង​ភ្លើង​បំភ្លឺ​ពេល​យប់​ដើម្បី​ចាប់​ត្រី។​

លោកបាននិយាយ​នៅពេល​ដែល​លោកបាន​បង្ហាញកាយ​វិការទៅ​សមុទ្រ​ចិន​ខាង​ត្បូងដែល​នៅភាគ​ខាង​លិច​នៃ​កន្លែង​ធ្វើការ​របស់​លោក​នៅជាប់ផ្សារលក់​ត្រីដ៏​សំខាន់​មួយ​នៅ​ក្នុង​ក្រុង Masinloc ថា «នាវា​នេសាទ​មក​ពី​ចិនកំពុង​បើកបរ​នៅ​ទី​នោះ​ហើយ​ពួកគេ​មិន​អនុញ្ញាតិ​ឲ្យ​ជន​ជាតិ​ហ្វីលីពីន​ទៅ​កាន់​ទី​នោះ​ទេ។​អ្នកនេ​សាទ​ចិន តៃវ៉ាន់ ​វៀត​ណាម ​ពួកគេ​ទាំងអស់​នៅ​ទី​នោះ‍»។

លោក​និយាយ​ទៀត​ថា «សព្វ​ថ្ងៃ​នេះ ​ត្រី​មិន​ដូច​កាល​ពី​ពេល​មុនទេ។ គេ​ត្រូវ​តែ​កម្រិត​ការ​នេសាទ​ឲ្យ​បាន​ត្រឹមត្រូវ ពីព្រោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​ប្រើ​ប្រាស់​ការ​នេសាទ​ខុស​ច្បាប់​ ជា​ពិសេស ​ប្រទេស​ផ្សេង​ទៀត​កំពុង​ប្រើ​ប្រាស់​ការ​បញ្ចាំង​ភ្លើង​យ៉ាង​ខ្លាំង‍​ដើម្បី​ចាប់​ត្រី»។

ការ​ធ្លាក់​ចុះ​ចំនួន​ត្រី​បូក​រួម​នឹង​ការ​ដាក់​គំនាប​ពី​ប្រទេស​ចិន​បាន​ជំរុញ​ឲ្យ​ពួក​អ្នកនេសាទ​ដែល​បាន​ចុះ​បញ្ជី​ប្រហែល​៣ពាន់​នាក់​របស់​ទីក្រុង​នោះ​រស់​នៅ​បាច​សាច​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ហ្វីលីពីន ​ឬ​ព្យាយាម​ចាប់​ត្រី​តូចៗ​ទូទាំង​ប្រទេស​ដែល​មាន​មនុស្ស​រាប់​លាន​នាក់​រស់​នៅ​ជាប់​ផ្ទៃ​សមុទ្រ។

បុគ្គលិក​ជលផល​របស់​រដ្ឋាភិបាល​ក្រុង​ដែល​មិន​ប្រាប់​ឈ្មោះ​និយាយ​ថា នាវា​នេសាទ​ហ្វីលីពីន​៣គ្រឿង​ដែល​ផ្ទុកមនុស្ស​៤០​នាក់​ក្នុង​មួយ​គ្រឿង​នៅ​ទីក្រុង​ដែល​មាន​មនុស្ស​៤ម៉ឺន​៩​ពាន់​នាក់ ​ជាទូទៅ​បាន​បើក​ជុំ​វិញ​កោះ Scarborough Shaol។ ក្រុង​មិន​ប្រាប់​ពួកគេ​ឲ្យ​ស្ថិត​នៅ​ឆ្ងាយពី​កោះ Scarborough Shaolទេ ក៏ប៉ុន្តែ ​ពួកគេ​ជា​ច្រើន​បាន​បញ្ចៀស​កោះ​នោះ ​ពី​ព្រោះ​តែ​គ្រោះ​ថ្នាក់។

អ្នក​នេសាទ​និយាយថា ចិន​មាន​នាវា​យាម​ល្បាត២​គ្រឿង​នៅ​ឯScarborough Shaol ហើយ​រារាំង​ជន​ជាតិ​ហ្វីលីពីន​មិន​ឲ្យ​ចូល​ក្នុង​តំបន់​នោះ។ ចិន​បាន​ចាប់​ផ្តើម​ត្រួតត្រា Scarborough Shaol ជា​កោះ​ថ្ម​ដែល​មើល​ឃើញ​នៅ​លើ​រលក​សមុទ្រ ​នៅ​ឆ្នាំ​២០១២ ​បន្ទាប់​ពី​មាន​ការ​តានតឹង​មិន​ចាញ់​មិន​ឈ្នះ​ជាមួយ​ហ្វីលីពីន​ដែល​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ជូរ​ចត់​រហូត​ទល់​លោក​ប្រធានាធិបតី Duterte ចូល​កាន់​តំណែង​នៅ​ខែ​មិថុនា​ឆ្នាំ​ទៅ។

ចិន​បាន​ទាម​ទារ​សមុទ្រ​ចិន​ខាង​ត្បូង​ជាង​៩០​ភាគរយ។ ​ការ​ទាម​ទារ​ខ្លះ​ប៉ះពាល់​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ហ្វីលីពីន​ចាប់​តាំង​ពី​កោះ Luzon ខាង​ត្បូងនៃ​ទីក្រុង Masinloc ដល់​កោះ Palawan។

កោះ​តៃវ៉ាន់​ក៏​ហៅ​សមុទ្រ​ដែល​សម្បូរ​ទៅ​ដោយ​ធនធានដែល​មាន​ទំហំ​ទាំង​មូល​៣​លាន​៥សែន​គីឡូម៉ែត្រ​ការ៉េ​ជា​របស់​ខ្លួន​ដែរ។ ​វៀត​ណាម​បាន​ទាមទារ​តិច​ជាង​គេ ​ក៏ប៉ុន្តែ ដូចជា​ប្រទេស​ចិន​ដែរ ប្រទេស​នេះ​បាន​ចាក់​ដី​ធ្វើ​កោះ​នៅ​ក្នុង​សមុទ្រ​នៅ​ជិត​កន្លែង​នេសាទ​ និង​កន្លែង​រុករក​ឥន្ធនៈ​ហ្វូស្វ័រ​នៅ​ក្រោម​បាត​សមុទ្រ។

គំនូស​នៃ​ការ​អះអាង​ទាមទារ​របស់​ចិន​ទៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង។
គំនូស​នៃ​ការ​អះអាង​ទាមទារ​របស់​ចិន​ទៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង។

បុគ្គលិក​ក្រុង​និយាយ​ថា ទូកនេសាទ​វៀត​ណាម​បាន​ត្រូវ​គេ​ឃើញនៅ​ជិតឆ្នេរ​សមុទ្រ​ហ្វីលីពីន​ដែល​ស្ថិត​នៅ​ចម្ងាយ​៤៨​គីឡូម៉ែត្រពី​ឆ្នេរ​សមុទ្រ។

លោក Roy Sevilla អាយុ​៣៤​ឆ្នាំ ​ជា​អ្នក​នេសាទ​ក្រុង Masinloc ចំនួន​២០​ឆ្នាំ​នៅពេល​ដែល​លោក​បាន​ចង្អុល​ទៅ​ទិស​ឦសាន្ត​ពី​កន្លែង​ចត​ទូក​របស់​លោក​ស្ថិត​នៅ​ក្រោម​ផែ​និយាយ​ថា «ទូក​៥​គ្រឿង​ជាទូក​ជន​ជាតិ​វៀតណាម​ដែល​កំពុង​ស្វែង​រក​មឹក ​និង​ត្រី​បាន​ស្ថិតនៅ​ក្នុង​សមុទ្រ​រយៈ​ពេល២​ម៉ោង‍»។

មនុស្ស​ផ្សេង​ទៀតដែល​ធ្វើ​ការ​ជា​ក្រុម​នៅ​តាម​បណ្តោយ​ឆ្នេរ​ដែល​មាន​ទឹក​ថ្លាឈ្វេង​ និង​ដើម​កោងកាង​នៃ​ទីក្រុង Masiloc បាន​វះ​ពោះ​ត្រី ​ហាល ​និង​លក់​ត្រី​កាត់​តូចៗ​ជា​ជាង​ត្រី Tuna ឬ​ត្រី Lapu Lapu។ កាល​ពី​ថ្ងៃ​អង្គារ ​ពួក​អ្នក​លក់​នៅ​ផ្សារ​សាធារណៈបាន​លក់​មឹក​ និង​អន្ទង់​តូចៗ។

លោក Butch Ortega អ្នក​នេសាទ​ជើងចាស់​និយាយ​ថា ការ​នេសាទ​កាន់​តែជិត​ឆ្នេរ​សមុទ្រនៃ​ទីក្រុង​ភាគ​ឦសាន្ត​នៃ​ទីក្រុង​ម៉ានីលបាន​ត្រី​តែ​៣តោន​ក្នុង​មួយ​ជើង​ដោយ​ធ្លាក់​ចុះ​ពី​ចំនួន​១០​ទៅ​១៥តោន​ដែល​លោក​រំពឹង​នឹង​ទទួល​បាន​ពីប្រជុំ​កោះ Shaol។

លោក Ortega បាន​និយាយ​នៅពេល​ដែល​លោក​បាន​ឈរក្នុង​ទឹក​ពាក់​កណ្តាល​ជង្គង់​ដែល​កំពុង​ទោរ​ទៅទូក​ថា «យើង​មាន​នាវា​យាម​ល្បាត​ចិន ​ដូច្នេះ ​យើង​មិន​អាច​ទៅ​បាន​ទេ‍»។

លោក​ជឿ​ជាក់​ថា ការ​ទាក់​ទង​របស់​ប្រធានា​ធិបតី Duterte ជាមួយ​ចិន​មិន​បាន​និយាយ​ដល់​ការ​ចេញ​ចូល​ប្រជុំ​កោះ Scarborough Shaol ទេ។

កាលពី​ខែ​មុន ​ប្រធានា​ធិបតី Duterte បាន​និយាយ​ថា ​ប្រទេស​របស់​លោក​មិន​មាន​មធ្យោបាយ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ចិន​ទេ ​ប្រសិនបើ ចិន​បាន​ធ្វើ​ទៅ​តាម​ផែនការ​ដែលត្រូវ​បាន​រាយការណ៍​ដោយ​បណ្តាញ​ព័ត៌មាន​ចិន​ដើម្បី​ស្ថាបនា​ស្ថានីយ​ឃ្លាំមើល​នៅ​លើ​កោះ Shaol នោះ។ លោក​ក៏​មិន​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​សំណើ​ដែល​បាន​ប្រកាស​កាល​ពី​ឆ្នាំ​ទៅថា កោះ Scarborough Shaol ជា​ដែន​ជម្រក​សមុទ្រ​ដែរ។

ចាប់​តាំង​ពី​ខែ​ឧសភា​រហូត​ដល់​ខែ​សីហា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​គម្រោង​ប្រកាស​ ផ្អាក​ការ​នេសាទ​ផ្នែក​ភាគ​ច្រើន​របស់​សមុទ្រ​នោះ។​ ពួកអ្នក​ស្រុក​ក្រុង Masinloc ​និយាយ​ថា ពួកគេ​ទំនង​មិន​គោរព​ការ​ប្រកាស​នោះ​ទេ​ហើយ​ថា ​ចិន​ឥឡូវ​នេះ​មិន​បាន​បណ្តេញ​ទូក​របស់​ពួកគេ​ពី​កន្លែង​មាន​ជម្លោះ​នៅ​ខាង​ក្រៅ​កោះ Scarborough Shaol នោះ​ទេ។

ក៏ប៉ុន្តែ លោក Gregory Poling នាយកអង្គការ​ស្រាវជ្រាវកិច្ច​ផ្តួច​ផ្តើម​តម្លាភាព​ផ្លូវ​នាវា ចរណ៍​អាស៊ី​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ​របស់​អាមេរិក​និយាយ​ថា​ នាវា​ឆ្មាំ​ការ​ពារ​ដែន​សមុទ្រ​ និង​នាវា​នេសាទចិន ​អាច​សន្ធប់​យក​ក្នុង​របៀប​ដែល​ប្រទេស​ទាម​ទារ​ផ្សេង​ទៀត​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​មិន​អាច​សង្ឃឹម​ប្រៀប​ផ្ទឹម​បាន។

ឆ្នាំ​ការពារ​ដែន​សមុទ្រ​ចិន​ធ្វើ​ដំណើរ​ទៅ​រក​អ្នក​នេសាទ​ហ្វីលីពីន នៅ​ពេល​ពួកគេ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្បែរ​កោះ Scarborough Shoal ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥។
ឆ្នាំ​ការពារ​ដែន​សមុទ្រ​ចិន​ធ្វើ​ដំណើរ​ទៅ​រក​អ្នក​នេសាទ​ហ្វីលីពីន នៅ​ពេល​ពួកគេ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្បែរ​កោះ Scarborough Shoal ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥។

លោក Poling និយាយ​ថា ប្រទេស​ហ្វីលីពីន ​កោះ Borneo និង​កោះ Natuna នៃ​ប្រទេស​ឥណ្ឌូនេស៊ី គិតថា ​ចិន​នឹង​អនុវត្ត​ការផ្អាក​ការ​នេសាទ​នេះ។ ប្រទេស​ម៉ាឡេស៊ី​និង​ព្រុយណេប្រកួត​ប្រជែង​ជាមួយ​ចិន​ដើម្បី​សិទ្ធិ​កាន់​កាប់​សមុទ្រនៃ​ភាគ​ខាង​ជើង​កោះ Borneo។

លោក​និយាយ​ថា «ចិន​នឹង​សន្ធប់​យក​ផ្ទៃទឹក​ទល់​មុខ​ឆ្នេរ​សមុទ្រ​កោះ Borneo ​និង​កោះ Natunas ​ហើយ​បន្ទាប់​មក ​ចិន​ក៏​នឹង​រុញ​ហ្វីលីពីន​ចេញ​ពី​កោះ​នានា​ដូចជាប្រជុំ​កោះ Scarborough Shaolដែរ‍។​ អ្វី​ដែល​ចិន​ចង់​បាន​នៅទី​នេះ​គឺ​តំបន់​អាស៊ី​អាគ្នេយ៍​ បញ្ឈប់​ការ​ប្រឆាំង ​ដោយ​សុខ​ចិត្ត​ទទួល​យក​សណ្តាប់​ធ្នាប់​របស់​ពិភពលោក​ថ្មី​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​ផ្តោត​លើ​ប្រទេស​ចិន​ និង​សិទ្ធិ​ប្រវត្តិសាស្ត្រ​របស់​ចិន។

មេបញ្ចាការ​ឆ្មាំ​ការ​ពារ​សមុទ្រ​និយាយ​ថា សមាគម​ទូក​នេសាទ​មក​ពី​ខេត្ត Zambales រួមមាន​ទីក្រុង Masinloc ផង ​បាន​ព្រាង​សេចក្តី​សម្រេច​មួយ​ទៅ​ឲ្យ​ប្រធានា​ធិបតី Duterte។ ​ពួកគេ​ចង់ឲ្យ​ប្រធានា​ធិបតី​ហ្វីលីពីន​អនុញ្ញាត​ឲ្យ​កង​នាវាសហរដ្ឋ​អាមេរិក​បន្ត​ជួយ​ហ្វីលីពីន​ដែល​មាន​កម្លាំង​យោធា​ខ្សោយ​ជាង​ចិន ​ធ្វើ​ការ​យាម​ល្បាត​ឆ្នេរ​សមុទ្រ។

​លោក​និយាយ​ដោយ​គាំទ្​រការ​ជួយ​កាន់​តែ​ច្រើន​ឡើង​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា ឆ្មាំ​ការ​ពារ​ដែន​សមុទ្រ​របស់​ហ្វីលីពីន​ខ្វះ​ធន​ធាន​ដើម្បី​ល្បាត​នាវា​បរទេស។ លោក​និយាយ​ទៀត​ថា ពួក​អ្នក​នេសាទ​ហ្វីលីពីន​ក៏​ប្រើប្រាស់​បច្ចេក​ទេស​ខុសច្បាប់​ដើម្បី​ចាប់​ត្រី​ដែរ។

ពួក​អ្នក​វិភាគនៅទីក្រុង​ម៉ានីល​និយាយ​ថា មិត្តភាព​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​ចិន ​អាច​ទទួល​បាន​ជំនួយ​ និង​ការ​វិនិយោគទុន​កាន់​តែ​ច្រើន​ឡើង​សម្រាប់​ហ្វីលីពីន ក៏ប៉ុន្តែ ​នៅ ទី​បញ្ចប់​អាច​ធ្វើ​ឲ្យ​ជន​ជាតិ​ហ្វីលីពីន​មាន​ការ​ខឹង​សម្បារ​ដែល​ពួកគេ​ចង់​បាន​មេដឹកនាំ​របស់​ខ្លួនការពារ​ព្រំដែន​ជាតិនោះ៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG