អង្គការអូតង់ប្តេជ្ញាផ្តល់សព្វាវុធថ្មីដល់អ៊ុយក្រែនដោយសារ«ស្ថានភាពបន្ទាន់ខ្លាំង»
Your browser doesn’t support HTML5
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា សព្វាវុធថ្មីនឹងបញ្ជូនដល់ដៃកងកម្លាំងអ៊ុយក្រែនដោយសារ «ស្ថានភាពបន្ទាន់ខ្លាំង» ក្រោយកិច្ចប្រជុំរយៈពេល២ថ្ងៃរវាងអង្គការអូតង់និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសG7 នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ លោក Henry Ridgewell រាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានប្រាប់អង្គការអូតង់ថា ការវាយប្រយុទ្ធគ្នាក្នុងពេលខាងមុខប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ីនឹងស្រដៀងគ្នាជាមួយនឹង«សង្គ្រាមលោកលើកទី២»។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕