ប្រទេស​មីយ៉ាន់ម៉ា​រិះគន់​របាយ​ការណ៍​ស.រ.អា.​អំពី​ការ​ប្រឆាំង​ថ្នាំ​ញៀន

اٹلی کے وسطی علاقے میں اتوار کی صبح زلزلے کے شدید جھٹکے محسوس کیے گئے۔

ប្រទេស​ភូមា ​កំពុង​រិះគន់​សេចក្តី​រាយការណ៍​មួយ​របស់​សហរដ្ឋ​អាមេរិកស្តី​ពី​ប្រឆាំង​ថ្នាំ​ញៀន​ ដែល​សេចក្តី​រាយការណ៍​នោះ​បាន​ចោទ​ប្រកាន់​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះពី​ការ​បរាជ័យ​មិន​ធ្វើ​ទៅ​តាម​កាតព្វកិច្ច​អន្តរជាតិ​លើ​ការប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​ថ្នាំ​ញៀន។

សេចក្តី​រាយការណ៍​នោះ ​បាន​ផ្ញើ​ទៅ​ឲ្យ​សភា​កាល​ពី​ថ្ងៃ​អង្គារ​ដែល​មាន​ប្រទេស​ភូមា​ (Burma) បូលីវី (Bolivia) និង​ប្រទេស​វ៉េណេហ្ស៊ុយអេឡា ​(Venezuela) ​ថា​បាន​បរាជ័យ​នៅ​ក្នុង​ការ​ខំ​ប្រឹង​ប្រែងដើម្បី​ប្រយុទ្ធ​ប្រឆាំង​ថ្នាំ​ញៀន​ខុសច្បាប់។

ក៏ប៉ុន្តែ ​លោក​ឧត្តមសេនីយ៍​ត្រី ​Kyaw Win ​ប្រធាន​អង្គភាព​ប្រឆាំង​គ្រឿង​ញៀន​នៃ​ប្រទេស​ភូមា​បាន​ប្រាប់​វីអូអេ​ផ្សាយ​ជាភាសា​ភូមាថា ​ប្រទេស​របស់​លោក​កំពុង​ខិត​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង។

លោក​និយាយ​ថា៖ ‍«​ការ​ចោទ​ប្រកាន់​នេះ​ខុស​ទាំង​ស្រុង ​ផលិតផល​ប្រហែល​បាន​កើន​ឡើង​ស្រប​ទៅ​តាម​ទិន្ន័យ ​ក៏ប៉ុន្តែ ​យើង​ច្រាន​ចោល​ទាំង​ស្រុង​នូវ​សេចក្តី​រាយការណ៍​ថា ​យើង​មិន​បាន​បំពេញ​ទៅ​កិច្ច​សហប្រតិបត្តិការអន្តរជាតិ​ប្រឆាំង​ថ្នាំ​ញៀន»។

សេចក្តី​រាយការណ៍​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​ភូមា ត្រូវ​ការ​ប្រភព​ធនធាន​គ្រប់​គ្រាន់​ដើម្បី​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ប្រឆាំង​ថ្នាំ​ញៀន ​កាត់​បន្ថយ​ដំណាំ​ខុស​ច្បាប់​នេះ ​ហើយ​នឹង​បង្កើន​ការ​ខំ​ប្រឹងប្រែង​ដើម្បី​រក្សា​ការ​ឈប់​បាញ់​គ្នា​ជាមួយ​ក្រុម​ជន​ជាតិ​ភាគ​តិច​ដែល​នឹងបង្កើន​ការ​ចេញ​ចូល​ក្នុង​តំបន់​នានាដែល​មាន​ការ​ដាំ​ដុះដំណាំ​ ​ការ​ជួញ​ដូ​រ​និង​ប្រើ​ប្រាស់ថ្នាំ​ញៀន​ខុសច្បាប់​នេះ​ច្រើន។

លោក ​Kyaw Win ​បាន​សារភាព​ថា ​កងជីវ​ពល​ក្នុង​មូលដ្ឋាន​នៅ​ក្រោម​បញ្ជា​របស់ពួក​ឧទ្ទាម​ជន​ជាតិ​ភាគ​តិច ​អាច​ជួយ​ធ្វើ​ឲ្យ​មាន​បញ្ហា​ថ្នាំ​ញៀននៅ​ក្នុង​ប្រទេស​នេះ៕