លោក​ Mugabe ត្រលប់​មក​ស៊ីមបាវ៉េ​ស្រប​ពេល​មាន​ពាក្យចចាម​អារ៉ាម​ពី​សុខភាព​​ធ្លាក់​ចុះ​

រូបភាពឯកសារ៖ ប្រធានាធិបតី​ប្រទេស​ស៊ីមបាវ៉េលោក Robert Mugabe។

មេដឹកនាំ​ប្រទេស​ស៊ីមបាវ៉េ ​លោក ​Robert Mugabe​ ដែលមាន​អាយុ​៩២ឆ្នាំ​ បានវិល ត្រឡប់​ទៅស្រុក​កំណើត ​ខណៈ​ពេល​ដែលមានពាក្យ​ចចាម​អារ៉ាម​អំពីការ​ធ្លាក់ខ្លួន​ឈឺធ្ងន់។

យន្តហោះ​លោក​ Robert Mugabe ​បានចុះចត​នៅ​អាកាសយានដ្ឋានសំខាន់ ​ក្នុងរដ្ឋ​ធានី​ ហារ៉ា​រ៉េ​ នៅថ្ងៃ​សៅរ៍នេះ។​ សេចក្តី​រាយការណ៍​នានា ​និយាយ​ថាលោក​ Mugabe បានធ្វើ​ដំណើរ​ទៅក្រុង​ ឌូបៃ ​ដើម្បី​ព្យាបាល​ជំងឺ។

ពលរដ្ឋស៊ីមបាវ៉េ ​កំពុងខឹង​សម្បា​លោក​ Mugabe​ កាន់តែខ្លាំង​ឡើង​ចំពោះការ​បរាជ័យ ក្នុងការ​ស្រោច​ស្រង់​សេដ្ឋកិច្ច​ប្រទេស។

លោក​កំពុងដោះ​ស្រាយ​ជាមួយ​រលក​នៃការ​ប្រឆាំង​នឹងការ​កាន់អំណាច​អស់រយៈ​ពេល ៣៦ឆ្នាំ​ គឺបាតុកម្ម​របស់​មហាជន។

សេដ្ឋកិច្ច​ប្រទេស​ដែល​ធ្លាក់ចុះ​អន់ថយ​រ៉ាំរ៉ៃ​ដោយសារ​គ្រោះរាំងស្ងួត​ និង​ ខ្វះថវិកា ជាតិ។​ ការណ៍នេះ​ មិនអាច​ឲ្យ​រដ្ឋ​បើកប្រាក់​បៀវត្ស​ដល់​មន្ត្រីរដ្ឋការ​បាន៕