ភ្នំពេញ —
ក្រុមអ្នករត់ម៉ូតូឌុបនិងរ៉ឺម៉កកង់បីសរុបប្រមាណមួយពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃអាទិត្យនេះដើម្បីទាមទារឲ្យរដ្ឋាភិបាលបញ្ចុះតម្លៃប្រេងសាំងមកត្រឹម៤០០០រៀលក្នុងមួយលីត្រឬប្រហាក់ប្រហែលនឹងមួយដុល្លារអាមេរិកក្នុងមួយលីត្រ។
បាតុកម្មនេះធ្វើឡើងស្របពេលដែលប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លី ក្រុមនិស្សិតនិងកម្មកររោងចក្រកាត់ដេរបានធ្វើបាតុកម្មនៅតាមមន្ទីរនិងក្រសួងមួយចំនួនដូចជាក្រសួងធម្មការនិងកិច្ចការសាសនា នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងនៅក្រសួងអប់រំជាដើម។
លោកវន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដឹកនាំបាតុកម្មក្រុមអ្នករត់ម៉ូតូឌុបនិងរ៉ឺម៉កកង់បីឬរ៉ឺម៉ក ទុកទុក នៅពីមុខទីស្តីការគណៈរដ្ឋមន្ត្រីចំនួនពីរលើកនៅក្នុងថ្ងៃនេះ។
«យើងមកទីនេះដើម្បីជំរុញឲ្យហ៊ុន សែន បញ្ចុះតម្លៃប្រេងសាំងនៅត្រឹម៤០០០រៀល»។
ក៏ដូចជាក្រុមបាតុកម្មនៅតាមមុខព្រួញដទៃទៀតដែរ បាតុកម្មរបស់ក្រុមអ្នកបម្រើសេវាកម្មដឹកជញ្ជូននេះក៏មានការចូលរួមពីព្រះសង្ឃដែរ។
បាតុករនិងព្រះសង្ឃបានលើកបដាជាផ្ទាំងក្រដាសកាតុងតូចៗដើម្បីស្នើឲ្យតម្លៃប្រេងសាំងរួមទាំងស្នើឲ្យដំឡើងប្រាក់ឈ្នួលកម្មករោងចក្រឲ្យដល់១៦០ដុល្លារអាមេរិកក្នុងមួយខែ។
ប្រេងសាំងនៅលើទីផ្សារក្នុងប្រទេសកម្ពុជាបច្ចុប្បន្នថ្លៃចន្លោះពី៤.៧០០ទៅ៥.៤០០រៀលក្នុងមួយលីត្រយោងតាមប្រភេទសាំងនិងតំបន់ គឺថ្លៃជាងមួយដុល្លារអាមេរិកស្របពេលដែលប្រជាពលរដ្ឋកម្ពុជាមានប្រាក់ចំណូលជាមធ្យមមួយដុល្លារក្នុងមួយថ្ងៃ។
លោកវន ពៅ ក៏ស្នើឲ្យរដ្ឋាភិបាលធានាតម្លៃស្រូវឲ្យបានកើនដល់១៥០០រៀលក្នុងមួយគីឡូក្រាម។
មានការពង្រឹងសន្តិសុខដោយមានការដាក់បន្ថែមកងកម្លាំងប្រដាប់ដោយអាវុធស្វ័យប្រវត្តិនៅទីស្តីការគណៈរដ្ឋមន្ត្រីប៉ុន្តែមិនមានការប៉ះទង្គិចណាមួយជាមួយក្រុមបាតុករនោះទេ។
លោកហៃ ប៊ុនហួត អ្នករត់ម៉ូតូឌុបមកពីខេត្តកំពង់ចាមគឺជាបាតុករម្នាក់ក្នុងចំណោមក្រុមអ្នកតវ៉ាបញ្ចុះតម្លៃប្រេងសាំង។
«ដើម្បីទាមទារឲ្យសាំងចុះថ្លៃ។ដើម្បីតម្លើងប្រាក់ខែកម្មករនិងឲ្យស្រូវឡើងថ្លៃ»។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ឧស្សាហកម្មនិងធនាគារនៃរដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថាប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេហើយក៏មិនទាន់អាចបូមប្រេងលក់ដូចប្រទេសវៀតណាមនិងថៃដែរ។ដូច្នេះលទ្ធភាពបញ្ចុះថ្លៃប្រេងមិនអាចទៅរួចនោះទេ។
«ការទាមទារនេះទៅមិនរួចទេ។ខ្ញុំបានដឹងថារាជរដ្ឋាភិបាលបានធ្វើអ្វីខ្លះ។ក្នុងមួយខែរដ្ឋផ្តល់ប្រាក់ឧបត្ថម្ភជាង២០លានដុល្លារដើម្បីកុំឲ្យតម្លៃប្រេងឡើងខ្ពស់ពេកហួសពីសមត្ថភាពប្រជាពលរដ្ឋ»។
ទោះជាបែបនេះក្តីក្រុមបាតុករបានបង្កើនមុខព្រួញតវ៉ាជាច្រើនដើម្បីបង្កើនសម្ពាធដល់រដ្ឋាភិបាល។
ក្រោយពីបានធ្វើការតវ៉ានៅតាមកន្លែងផ្សេងៗនៅពេលព្រឹកថ្ងៃអាទិត្យនេះក្រុមបាតុករបានប្រមូលផ្តុំគ្នាចូលរួមតវ៉ាជាក្បួនតែមួយជាមួយគណបក្សសង្គ្រោះជាតិ។
ដោយឡែកលោកម៉ម សុណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យនិងជានាយកវិទ្យុសំបុកឃ្មុំបានផ្អាកគម្រោងតវ៉ារបស់ខ្លួននៅមុខក្រសួងព័ត៌មានដើម្បីទាមទារសិទ្ធិបើកទូរទស្សន៍៕