ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រាក់​ពន្ធ​ឡើងខ្ពស់​បង្ខំឲ្យ​អ្នក​បើករថ​យន្តនិង​ម៉ូតូ​ជាតិ​តូហ្គោបែរ​ទៅ​រក​ផ្សារ​ងងឹត


អ្នក​លក់​ប្រេង​សាំង​ម្នាក់​នៅ​តាម​ផ្លូវ​ថ្នល់​ចាក់​ប្រេង​សាំង​ចូល​ទៅ​ក្នុង​​ដប​នៅ​ទីក្រុង​ឡូមេ​។
អ្នក​លក់​ប្រេង​សាំង​ម្នាក់​នៅ​តាម​ផ្លូវ​ថ្នល់​ចាក់​ប្រេង​សាំង​ចូល​ទៅ​ក្នុង​​ដប​នៅ​ទីក្រុង​ឡូមេ​។

ប្រាក់​ពន្ធ​ឡើងខ្ពស់​នៅ​ប្រទេស​តូហ្គោ (Togo)​ បង្ខំឲ្យ​អ្នក​បើករថ​យន្ត​និង​ម៉ូតូ​បែរ​ទៅ​រកទិញ​ប្រេង​សាំង​និង​ម៉ាស៊ូត​នៅ​តាម​ផ្សារ​ងងឹត​ បណ្ដាល​ឲ្យ​ហាង​សាំងធំៗ​បាត់​បង់​អតិថិជន​ទៅខាងពាណិជ្ជកម្ម​ខុស​ច្បាប់។

ការ​តម្លើង​ពន្ធ​ប្រាំ​ភាគ​រយលើ​ប្រេង​ឥនន្ធៈ នៅក្នុងប្រទេសតូហ្គោបាន​បង្កើន​សកម្មភាព​ដល់​ផ្សារ​ងងឹតសម្រាប់​អ្នក​បើក​រថ​យន្តនិង​ម៉ូតូ​ដែលមិន​ចង់​បង់​ថ្លៃ ១​ ដុល្លារ​ ២៤ សេន​ ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេង​សាំង​គ្មាន​ធាតុសំណរ​ នៅ​ពេល​ដែល​ប្រេង​សាំង​ដដែល​នេះ ពី​មុន​ថ្លៃ​ត្រឹម ១ ដុល្លារ ១៨​សេន​ប៉ុណ្ណោះ។

អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ទី​ក្រុង​ ឡូមេ (Lome) អាប៊ូបាការ​ ដារេ​ និយាយ​ថា​ប្រាក់​ពន្ធ​ឡើង​ខ្ពស់​ធ្វើ​ឲ្យ​គាត់​ចំណេញតិច។

«ប្រេង​ឥន្ធនៈកំពុង​ឡើង​ថ្លៃ​នៅ​ក្នុង​ផ្សារ​ពិភពលោក។ ដារេ និយាយ​ថា​ជនជាតិ​តូហ្គោមិន​អាច​ធ្វើ​អ្វី​បាន​ទេ​អំពី​រឿង​នេះ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​អាច​ធ្វើអ្វី​បាន​ខ្លះ»។

ប៉ូឡាំង​ អាមេវ៉ូ (Paulin Amevo)​ អ្នក​ធ្វើការនៅ​ហាង​សាំង​និយាយ​ថាអ្នក​លក់​ប្រេង​ឥនន្ធៈ​ផ្សារ​ងងឹត​នៅ​តាម​ដង​ផ្លូវ​ ធ្វើ​ឲ្យ​ហាង​សាំង​បាត់​បង់​ប្រាក់​ចំណូល។

«ប៉ូឡាំង​ អាមេវ៉ូ​ និយាយ​ថា​ អ្នក​លក់​ផ្សារ​ងងឹត​នៅ​ក្បែរ​គាត់ ទាក់ទាញយក​អ្នក​ទិញ​ពី​ហាង​សាំងគាត់ ពីព្រោះ​ប្រាក់​ ១ ពាន់​ហ្រ្វង់ (francs) ទិញ​សាំង​មិន​បាន​ពីរ​លីត្រ​ទេ​ពី​ហាង​សាំង​ តែ​ទិញ​បាន​ជាង​ពីរ​លីត្រ​ពី​ផ្សារ​ងងឹត។​ អាមេវ៉ូ និយាយ​ថា​ អតិថិជន​ដឹង​ថា​ការ​ទិញ​ប្រេងសាំង​ពី​ផ្សារ​ងងឹត​អាច​ធ្វើ​ឲ្យ​ខូច​ម៉ាស៊ីន​រថយន្ត​ឬ​ម៉ូតូ​របស់​គេ​ តែ​គេ​ចង់​បាន​ថ្លៃ​ថោក»។

រដ្ឋាភិបាលប្រទេស​តូហ្គោ និយាយ​ថា​ ប្រាក់​ជំនួយរបស់​រដ្ឋាភិបាល សម្រាប់​ប្រេង​ឥនន្ធៈ​ចំនួន​ ១០​ លាន​ដុល្លារ ​នៅ​ក្នុង​ពេល​ប្រាំ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ មិន​អាច​បន្ត​ទៅ​មុខ​ទៀត​បាន​ទេ​ ពីព្រោះ​វា​កាត់​បន្ថយ​ថវិកា​ជាតិ។ លោក​ អាកតែម​ ហ្ស៊ូនូ​ (Artheme Zunu)​ រដ្ឋ​មន្រ្តី​ពាណិជ្ជកម្ម​ប្រទេស​ តូហ្គោ​ ​ពន្យល់​ថា​ការ​តម្លើង​ប្រាក់​ពន្ធ​លើ​ប្រេង​ឥន្ធនៈ​ជា​ការ​សមហេតុ​ផល​ ពីព្រោះ​រដ្ឋាភិបាលបាន​កម្រិតត្រឹម​ប្រាំ​ភាគ​រយ​ ហើយ​មាន​ការ​បំបាត់​ប្រាក់​ពន្ធ​ទៅ​លើ​វត្ថុ​ប្រើ​ប្រាស់​ដទៃ​ៗ​ទៀត ​ដើម្បី​ជួយ​បន្ធូរផល​វិបាក៕

ប្រែ​សម្រួល​ដោយ កែយ៉ាន

XS
SM
MD
LG