ភ្នំពេញ៖ ព្រះសង្ឃជាង១០០អង្គនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បានព្យាយាមយកញ្ញត្តិមួយទៅថ្វាយព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីដើម្បីទូលសុំព្រះអង្គឲ្យពន្យាពេលការបើកប្រជុំសភាដំបូងក្នុងនិតិកាលទី៥នេះ។
សំណើនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពីព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ចេញព្រះរាជសារមួយកោះអញ្ជើញសមាជិកសភាទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិឲ្យចូលប្រជុំសភាលើកដំបូង។
ប៉ុន្តែក្រុមសមត្ថកិច្ចកងប្រដាប់អាវុធប្រដាប់ដោយខែលនិងដំបងជាច្រើននាក់បានរារាំងព្រះសង្ឃទាំងនោះមិនឲ្យនិមន្តចូលដល់ព្រះបរមរាជវាំង។
ដោយមិនអាចនិមន្តចូលទៅថ្វាយញ្ញត្តិជូនព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនីក្នុងព្រះបរមរាជវាំងបាន ព្រះសង្ឃដែលនិមន្តមកពីទីអារ៉ាមនានាក្នុងរាជធានីភ្នំពេញបានគង់តាំងសមាធិនិងសូត្រធម៌នៅខាងមុខរនាំងនៅជាប់មហោស្រពចតុមុខ ខាងត្បូងឈាងខាងកើតព្រះមរមរាជវាំង។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលជាអ្នកដឹកនាំព្រះសង្ឃនិងជាសាស្ត្រាចារ្យក្នុងសកលវិទ្យាល័យមួយទ្រង់រៀបរាប់ពីគោលបំណងនៃការដាក់ញត្តិនេះ។
«គោលបំណងសំខាន់របស់ពួកអាត្មាមកនេះគឺដើម្បីក្រាបបង្គំគាល់ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីសូមឲ្យទ្រង់ស្វែងយល់សារជាថ្មីការកោះប្រជុំសភានិតិកាលទី៥សម័យប្រជុំលើកទីមួយនៅថ្ងៃទី២៣ខែកញ្ញាសុំឲ្យទ្រង់ព្រះរាជតម្រិះសារជាថ្មីគិតគូរឲ្យមានឯកភាពជាតិសិន ចាំកោះប្រជុំ។»
ការថ្វាយញ្ញត្តិសុំពន្យាពេលកោះប្រជុំសភានេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រះមហាក្សត្របានចេញព្រះរាជសារមួយកោះហៅសមាជិកសភាដែលជាប់ឆ្នោតថ្មីរបស់គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិឲ្យចូលប្រជុំសភាដំបូងនៅថ្ងៃចន្ទ័ទី២៣កញ្ញាសប្តាហ៍ក្រោយ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិដែលទទួលបាន៥៥អសនៈបដិសេដមិនព្រមចូលរួមតាមការកោះហៅនេះ ដោយអះអាងថាលទ្ធផលបោះឆ្នោតមានភាពមិនប្រក្រតីច្រើន។
លោក អ៊ូ វីរៈ ប្រធានមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានទៅអង្កេតការណ៍ព្រឹត្តិការណ៍នេះ ចាត់ទុកការហាមឃាត់ព្រះសង្ឃយកញ្ញត្តិថ្វាយព្រះមហាក្សត្រថាជាការរំលោកសិទ្ធិបញ្ចេញមតិនិងសិទ្ធិចូលរួមនយោបាយរបស់ព្រះសង្ឃ។
«គួរតែបើកផ្លូវឲ្យព្រះអង្គទៅបង្ហាញឆន្ទៈរបស់ព្រះអង្គដើម្បីជាសារមួយដល់ព្រះបរមរាជវាំង ហើយខ្ញុំយល់ថារឿងនេះមិនមានអ្វីប៉ះពាល់លើសិទ្ធិនិងច្បាប់ទេ។ ផ្ទុយទៅវិញរដ្ឋធម្មនុញ្ញបានការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋគ្រប់ៗរូបក៏ដូចជាព្រះសង្ឃផងដែរក្នុងការសម្តែងមតិដោយសន្តិវិធី។»
ខណៈពេលដែលព្រះសង្ឃកំពុងសូត្រនិងតាំងសមាធិ មានជនមិនស្គាល់មុខបានចោលស្បែកជើងនិងកញ្ចប់ខ្ចប់កាកសំណល់អាហារទៅលើពួកព្រះតេជគុណ ប៉ុន្តែក្រុមព្រះតេជគុណមិនបានអើពើចំពោះរឿងនេះទេ។
ក្រៅពីព្រះសង្ឃគេក៏ឃើញមានប្រជាពលរដ្ឋមួយចំនួនចូលរួមផងដែរ ហើយមានអ្នកខ្លះបានទិញផ្កាឈូកទៅជូនសមត្ថកិច្ចនៅទីនោះទៀតផង ប៉ុន្តែត្រូវបានសមត្ថកិច្ចបដិសេធមិនទទួលយក៕
សំណើនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពីព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ចេញព្រះរាជសារមួយកោះអញ្ជើញសមាជិកសភាទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិឲ្យចូលប្រជុំសភាលើកដំបូង។
ប៉ុន្តែក្រុមសមត្ថកិច្ចកងប្រដាប់អាវុធប្រដាប់ដោយខែលនិងដំបងជាច្រើននាក់បានរារាំងព្រះសង្ឃទាំងនោះមិនឲ្យនិមន្តចូលដល់ព្រះបរមរាជវាំង។
ដោយមិនអាចនិមន្តចូលទៅថ្វាយញ្ញត្តិជូនព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនីក្នុងព្រះបរមរាជវាំងបាន ព្រះសង្ឃដែលនិមន្តមកពីទីអារ៉ាមនានាក្នុងរាជធានីភ្នំពេញបានគង់តាំងសមាធិនិងសូត្រធម៌នៅខាងមុខរនាំងនៅជាប់មហោស្រពចតុមុខ ខាងត្បូងឈាងខាងកើតព្រះមរមរាជវាំង។
Your browser doesn’t support HTML5