វ៉ាស៊ីនតោន —
ក្រុមអ្នកសង្កេតការណ៍ខ្លះនិយាយថា ការបារម្ភខ្លាចចាញ់ឆ្នោតរបស់គណបក្សកាន់អំណាចនិងការប្រជែងយកឈ្នះរបស់គណបក្សជំទាស់បង្ករឲ្យមានបរិយាកាសតានតឹងមុនការបោះឆ្នោត។ លោកសុខ ខេមរានៃ វីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោនរាយការណ៍ថា មានការសង្កេតឃើញថា ការប្រើប្រាស់រឿងផ្ទាល់ខ្លួនដើម្បីបំបាក់ប្រជាប្រិយភាពទៅវិញទៅមកកំពុងកើនឡើងខ្លាំងជាងការបោះឆ្នោតមុនៗ។
ក្រុមអ្នកតាមដានដំណើរការបោះឆ្នោតក្នុងប្រទេសកម្ពុជាបាននិយាយថា ការប្រើ ប្រាស់កម្មវិធីនយោបាយរបស់គណបក្សដើម្បីឃោសនាទាក់ទាញអ្នកបោះឆ្នោតទោះជាចាញ់ ឬឈ្នះ ប្រជាពលរដ្ឋមានការគោរពជាជាងការវាយប្រហារគ្នាដោយរឿងបុគ្គល ដែលនាំមានភាពវឹកវរផ្នែកនយោបាយ។
មេដឹកនាំជំទាស់ត្រូវគេដឹងថា បានវាយប្រហារមេដឹកនាំគណបក្សកាន់អំណាច អំពីអតីតកាលទាក់ទងនឹងរបបខ្មែរក្រហម ហើយមេដឹកនាំគណបក្សគ្រប់គ្រង ប្រទេសដែលដឹកនាំប្រទេស៣០ឆ្នាំគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រើប្រាស់ប្រព័ន្ធឃោសនាដ៏សម្បូរបែបរបស់លោកវាយប្រហារបញ្ឆិតបញ្ឈៀងផងនឹងដោយផ្ទាល់ផង ទៅលើលោកកឹម សុខា ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ អំពីរឿងអាស្រូវឯកព័ន្ធភាពផ្ទាល់ខ្លួនរបស់លោក។
លោកសម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិរងការវាយប្រហារពីរឿងព្រំដែន ហើយពេលនេះបង្ខំចិត្តនិរទេសខ្លួននៅក្រៅប្រទេសដោយសារក្តីក្តាំនៅតុលាការអំពីរឿងព្រំដែនដែលគេចាត់ទុកថា ជារឿងនយោបាយនោះ។ មេដឹកនាំគណបក្សជំទាស់ទាំងពីរដែលបានបញ្ចូលគ្នាជាគណបក្សតែមួយនេះ ត្រូវគេគិតថា ជាដៃគូរប្រកួតប្រជែងដ៏សក្តិសមរបស់លោកហ៊ុន សែន ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការប្រើប្រាស់ រឿងបុគ្គលនាំឲ្យអ្នកបោះឆ្នោតបាត់បង់ការចាប់អារម្មណ៍និងជាការបង្ហាញពីការភ័យខ្លាចចាញ់របស់គណបក្សគ្រប់គ្រងប្រទេស។
លោកនិយាយថា៖ «បើសិនជាគណបក្សកាន់អំណាចកាន់តែភ័យខ្លាចចាញ់សន្លឹកឆ្នោតឬមួយក៏ភ័យខ្លាចធ្លាក់នូវសម្លេងនិងធ្លាក់កៅអីច្រើន អាហ្នឹងគឺប្រហែលជាមានភាពតានតឹងហើយ។ គួរឲ្យស្តាយ ប្រសិនបើគាត់កែទម្រង់ អាហ្នឹងវាល្អក្នុងការឈ្នះឆ្នោតហើយ វាថ្លៃថ្នូរនិងល្អសម្រាប់ប្រទេសជាតិ។ តែបើគាត់មិនកែ ហើយរើសយកការវាយប្រហារ នោះនឹងធ្វើឲ្យមានបរិយាកាសតានតឹងនិងវាធ្វើឲ្យមានបញ្ហាផ្នែកប្រជាធិបតេយ្យ»។
លោកបន្ថែមថា ការវាយប្រហាររឿងផ្ទាល់ខ្លួន រួមនឹងការបណ្តេញសមាជិកសភាតំណាងរាស្ត្រគណបក្សជំទាស់២៩នាក់ដែលគេចាត់ទុកថា ខុសច្បាប់នោះ មិនបង្ហាញពីភាពចាស់ទុំខាងនយោបាយទេ ហើយក៏អាចបង្ករឲ្យមានការភ័យខ្លាចផងដែរ។ លោកថ្លែងដូច្នេះដោយយោងថា ក្រុមអ្នកនយោបាយ ជាពិសេសសមាជិកសភា អាចត្រូវគេចាប់ខ្លួនបានដោយងាយ ហើយប្រជាពលរដ្ឋគ្មានចំណូលចិត្តក្នុងការបោះឆ្នោតទេ។ នេះជាក្តីបារម្ភ។
លោកគល់ បញ្ញានាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថា ខុមហ្រែលអះអាងថា ពលរដ្ឋម្ចាស់ឆ្នោតរំពឹងថា ខ្លួននឹងទទួលបានគោលនយោបាយពីគណបក្សនយោបាយ ពេលឃោសនាបោះឆ្នោត ជាជាងការវាយប្រហារលើរឿងបុគ្គល។ លោកគល់ បញ្ញាបានបន្ថែមថា បញ្ហានិងយុទ្ធសាស្ត្ររបស់គណបក្សនីមួយៗ អំពីរឿងធ្វើឲ្យជីវភាពពលរដ្ឋធូធារ មានប្រាក់ចំណូលច្រើន បំបាត់អំពើពុករលួយ កសាងនិងអភិវឌ្ឍប្រទេសជាដើមនោះ ជាការដែលជំរុញទឹកចិត្តអ្នកបោះឆ្នោតចូលរួមនិងចង់ដឹង។
លោកនិយាយថា៖ «ប្រសិនបើជជែកគ្នា និងវាយប្រហារគ្នាពីរឿងបុគ្គលទៅវិញទៅមកទេ វាធ្វើឲ្យម្ចាស់ឆ្នោតមើលឃើញរឿងនយោបាយហ្នឹង ដូចជារឿងក្រខ្វក់។ ភាគីម្ខាងៗ ហ្នឹងវាក្រខ្វក់ វាអវិជ្ជមាន អត់មានភាពចាស់ទុំ គ្មានភាពថ្លៃថ្នូរ គ្មានសីលធម៌ អីហ្នឹង។ ដូច្នេះវាអាចមិនសូវលើកទឹកចិត្តអ្នកបោះឆ្នោតទេ»។
លោកបានថ្លែងថា ក្នុងការបោះឆ្នោតកន្លងមក គេសង្កេតឃើញមានស្លាប់និងរបួស តែការបោះឆ្នោតលើកនេះឃើញមានសម្ពាធលើមេដឹកនាំគណបក្សជំទាស់តាមរយៈការប្រើប្រាស់តុលាការ និងការគម្រាមប្តឹងមេគណបក្សប្រឆាំងមិនឲ្យមានការចូលរួមក្នុងការបោះឆ្នោតទៅវិញ។ តែលោកទទួលស្គាល់ថា មានការធូរស្រាលបន្តិចនៅពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសឲ្យបញ្ឈប់បាតុកម្មប្រឆាំងនឹងលោកកឹម សុខា។ បន្ថែមពីលើនេះមានការរំខានសកម្មភាពនយោបាយគណបក្សជំទាស់ ការទម្លាក់ស្លាក ការសម្លុត និងគំរាមកំហែងដែរ។
លោកអ៊ូ វីរៈសង្កេតឃើញថា មុនពេលបោះឆ្នោត មានការឃោសនាបោះឆ្នោតយ៉ាងខ្លាំងពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាមប្រព័ន្ធឃោសនាគ្រប់បណ្តាញនៅពេលគណបក្សជំទាស់ទាំងពីរបានបញ្ចូលគ្នាតែមួយ ហើយលោកមិនបានធ្វើដូច្នេះទេកាលពីការបោះឆ្នោតមុនៗ។
ក្រុមអ្នកច្បាប់និងអ្នកសង្កេតការណ៍ដ៏ទៃទៀតបានអះអាងថា បញ្ហាចម្បងនាំឲ្យកើតមានភាពតានតឹងខ្លាំងនេះគឺដោយសារគណបក្សសង្គ្រោះជាតិ ពេលនេះមិនត្រូវគណបក្សប្រជាជនកម្ពុជាបំបែកបាន ហើយជាហានិភ័យសម្រាប់តំណែងនាយករដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ក្រុមមន្ត្រីទាំងនោះបានបញ្ជាក់ស្រដៀងគ្នាដែរថា ការបោះឆ្នោតលើកនេះមានភាពតឹងតែងនិងប្រទាញប្រទង់គ្នាជាងការបោះឆ្នោតមុនៗ។ ក្រុមមន្ត្រីដដែលបានអះអាងថា ដោយសារពេលនេះ ជាដំណាក់កាលអន្តរកាល ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មិនទាន់ដាក់កំហិតពីការឃោសនា និងវិធានការផ្សេងៗ ហេតុនេះគណបក្សនីមួយៗឆ្លៀតឱកាសវាយប្រហារគ្នាទៅវិញទៅមកដើម្បីប្រជែងយកជ័យជម្នះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់អះអាងថា គណបក្សរបស់លោកនឹងមានជ័យជម្នះ ហើយមិនខ្លាចការប្រកួតជាមួយនឹងក្រុមជំទាស់ទេ ទោះជាក្រុម ជំទាស់បានបញ្ចូលក៏ដោយ។ លោកថា លោកមានវិធីដើម្បីផ្តួលពួកគេ ដូចពេលបោះឆ្នោតមុនៗ។ បន្ថែមពីលើនេះ ថ្លែងក្នុងពិធីសម្ពោធអគារកីឡាដ្ឋានអូឡាំពិចកាលពីថ្ងៃព្រហស្បតិ៍ លោកហ៊ុន សែនបានលាងជម្រះការចោទប្រកាន់ ដោយបកស្រាយថា លោកនិងគណបក្សប្រជាជនកម្ពុជាមិននៅពីក្រោយការរៀបចំឲ្យមានការបាតុកម្មនិងការប្តឹងផ្តល់ដោយលោកជុំ ម៉ី អ្នករស់រានមានជីវិតពីគុគទួលស្លែង ហើយនិងរឿងឯកព័ន្ធភាពរបស់លោកកឹម សុខា ដែលស្ត្រីម្នាក់បានតាមរករឿងជាច្រើនកន្លែងក្នុងពេលដែលលោកកឹម សុខា បើកវេទិការសាធារណៈជាមួយអ្នកស្រុកនោះទេ។ លោកហ៊ុន សែនព្រមានថា ក្រោយពេលបោះឆ្នោត លោកស្នើឲ្យគណបក្សរបស់លោកចាត់វិធានការណ៍ច្បាប់អំពីការចោទប្រកាន់គណបក្សរបស់លោកនេះ។
លោកនិយាយថា៖ «ក្រៅពីថា នាងហ្នឹងមិនមែនហើយ វាបែរទៅជាដាក់កំហុសឲ្យគណបក្សប្រជាជន។ វាធ្ងន់អាត្រង់ហ្នឹង បានជាខ្ញុំត្រូវឆ្លើយ។ ម៉េចក៏ស្មោកគ្រោក អ្នកណាស្មោកគ្រោគ ឥឡូវនេះ? ខ្លួនឯងទៅយកពហ្មចារីគេសោះ ហើយចោលគេ»។
គណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០០៨ បានឈ្នះឆ្នោតដាច់គេ ដោយទទួល បានអាសនៈចំនួន៩០ក្នុងរដ្ឋសភាដែលមានអាសនៈ១២៣។ គណបក្សនេះអាច បង្កើតរដ្ឋាភិបាលតែម្នាក់ឯង ដោយមានចំនួនអាសនៈលើសពីតម្រូវការ ហើយគណបក្សនេះមិនចាំបាច់ត្រូវការលំឡេងគណបក្សជំទាស់ដើម្បីបង្កើតរដ្ឋាភិបាលទេ។ គណបក្សប្រជាជនកម្ពុជាបានកាន់កាប់ស្ថាប័នធំៗរបស់ប្រទេសតែម្នាក់ឯង រហូតទាល់រដ្ឋាភិបាលថ្មីកើតឡើង ក្រោយការបោះឆ្នោតនោះ។
លោកយ៉ង់ គឹមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានអះអាងថា គណបក្សនយោបាយមួយៗបានបង្កើតគោលនយោបាយរបស់ខ្លួនបានច្បាស់ជាងមុន និងងាយយល់ជាងមុនៗ។ គណបក្សទាំងនោះគួរតែយកកម្មវិធីនយោបាយនេះទៅឃោសនាដើម្បីបញ្ជៀសភាពអាប់អ៊ួនិងអំពើហិង្សាដែលអាចកើតមានឡើង ដោយសារការឃោសនាពីរឿងបុគ្គលនោះ។
លោកនិយាយថា៖ «បើរដ្ឋាភិបាលប្រឹងប្រែងធ្វើយ៉ាងណាថែរក្សាស្ថានភាពឬក៏បរិយាកាសនយោបាយនេះឲ្យបានល្អប្រសើរគឺប្រជាពលរដ្ឋនឹងមកបោះឆ្នោតកាន់តែច្រើនថែមទៀត។ ពេលនោះគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងហ្នឹងក៏មានការសប្បាយចិត្តដែរ កាលណាអ្នកបោះឆ្នោតមកច្រើនអញ្ចឹងទៅ។ នេះជាកត្តាមួយសំខាន់ បាទ។ ហើយប្រសិនបើបរិយាកាសហ្នឹង វាអាប់អ៊ួ ប្រជាពលរដ្ឋ ទី១អត់ហ៊ានទៅបោះឆ្នោត ទី២ទៀតអត់មានក្តីសង្ឃឹមសម្រាប់ការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៀត»។
ក្រុមអ្នកឃ្លាំមើលខ្លះទទួលស្គាល់ថា អ្នកនយោបាយមានការរៀបចំរបៀបឃោសនា បង្កើតជាបញ្ហាឡើងរៀងៗខ្លួន។ រឿងខ្លះពិត រឿងខ្លះមិនពិត ដែល ពលរដ្ឋអ្នកបោះឆ្នោតត្រូវពិចារណានិងផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានច្រើន។
ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតនៅថ្ងៃទី២៨ កក្កដាឆ្នាំ២០១៣ខាងមុខ។ ប្រជាពលរដ្ឋមានប្រមាណ៩លាននាក់ដែលបានចុះឈ្មោះបោះឆ្នោតជាតិជ្រើសរើសគណបក្សចំនួនប្រាំបីដែលប្រកួតប្រជែងយកមុខតំណែងនាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាល៕