ក្រុមអ្នកចចារអ៊ីរ៉ង់នៅទីក្រុងវីយែន (Vienna) កំពុងបញ្ជូនសារលាយឡំគ្នាមួយ អំពីល្បឿននៃការចចារជាមួយមហាអំណាចបស្ចិមប្រទេសស្តីពីកម្មវិធីបរមាណូរបស់អ៊ីរ៉ង់។
លោករដ្ឋមន្ត្រី Philip Hammond នៃប្រទេសអង់គ្លេសបាននិយាយថា ក្រុមអ្នកចចារមិនទាន់បានឃើញដំណោះស្រាយអ្វីនៅឡើយទេ។
លោកបានថ្លែងបា្រប់ក្រុមអ្នកកាសែតដែលឈរចាំនៅក្រៅកន្លែងចចារថា ការងារនៅតែធ្វើជាបន្ត។
លោករដ្ឋមន្ត្រីការបរទេសបារាំង Laurent Fabius បានធ្វើដំណើរទៅដល់កន្លែងចចារដោយនិយាយថា មានការជឿនលឿនក្នុងចំណុចខ្លះ ប៉ុន្តែមិនទាន់មានការជឿនលឿនក្នុងចំណុចផ្សេងទៀត។
កាលពីព្រឹកថ្ងៃព្រហស្សតិ៍ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammed Javad Zarif បានគ្រវីដៃដាក់ក្រុមអ្នកកាសែត ហើយពេលក្រុមអ្នកកាសែតស្រែកសួរអំពីការចចារ លោកថ្លែងថា ខ្ញុំត្រូវតែមានសេចក្តីសង្ឃឹម៕