លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ង់បានបង្កើតសុបិនអាក្រក់មួយសម្រាប់ប្រជាជនអ៊ីរ៉ង់។ លោកបន្ថែមថាសហរដ្ឋអាមេរិកមិនភ័យខ្លាចនឹងធ្វើការវាយប្រហារអ៊ីរ៉ង់ក្នុងកម្រិតខ្ពស់បំផុតទេ។ លោករដ្ឋមន្ត្រីការបរទេសថ្លែងដូច្នេះ ខណៈដែលលោកបានអំពាវនាវឲ្យសម្ព័ន្ធមិត្តអាមេរិកទាំងអស់ចូលរួមក្នុងការគាបសង្កត់ខាងថវិកាដល់រដ្ឋាភិបាលអ៊ីរ៉ង់។
ថ្លែងទៅកាន់អ្នកស្តាប់កាលពីថ្ងៃអាទិត្យនៅបណ្ណាល័យប្រធានាធិបតី Ronald Reagan ដែលពោរពេញទៅដោយជនជាតិអាមេរិកដើមកំណើតអ៊ីរ៉ង់លោក Mike Pompeo បាននិយាយថា រដ្ឋបាលលោកប្រធានាធិបតី Trump នឹងមិននៅស្ងៀមចំពោះអ្វីដែលលោកហៅថា ឧក្រិដ្ឋកម្ម និងការរំលោភបំពានជាច្រើនដោយរដ្ឋាភិបាលអ៊ីរ៉ង់។ ការរំលោភបំពាននេះរួមបញ្ចូលទាំងប្រព័ន្ធលួចជាតិដែលលោក Mike Pompeo និយាយថា អ្នកដឹកនាំកំពូលបានយកទ្រព្យសម្បត្តិរបស់ប្រជាជនទៅចាយខ្ជះខ្ជាយលើអំពើភេរវកម្ម និងចោរកម្មនិងការខ្នះខ្នែងសាបព្រួសបដិវត្តន៍ឥស្លាមទៅកាន់ប្រជាជាតិដទៃទៀត។
ខណៈពេលដែល Mike Pompeo ត្រូវបានគេនិយាយអំពីការខ្វះសេរីភាពក្នុងការនិយាយស្តីនៅប្រទេសអ៊ីរ៉ង់ លោកត្រូវបានរំខានដោយចោរកម្មតាមអ៊ីនធឺណិត។ លោករដ្ឋមន្ត្រីការបរទេសបានប្រកាសផងដែរថា គណៈអភិបាលការផ្សព្វផ្សាយរបស់ស.រ.អា. U.S. Broadcasting Board of Governors ដែលគ្រប់គ្រង VOA កំពុងពង្រីកកម្មវិធីរបស់ខ្លួនទៅប្រទេសអ៊ីរ៉ង់៕