លោក ​Mike Pence ជំរុញ​ឲ្យ​អ.ស.ប​​ទទួល​​ស្គាល់​លោក Juan Guaido មេដឹកនាំ​ប្រឆាំង​នៃ​​ប្រទេស​វ៉េណេស៊ុយអេឡា

អនុប្រធានាធិបតីអាមេរិកលោក Mike Pence ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក កាលពីថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០១៩។ 

លោក​អនុ​ប្រធានា​ធិបតី​អាមេរិក​ បាន​ថ្លែង​ក្នុង​​ជំនួប​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ដែល​បាន​កោះ​ហៅ​ដោយ​សហរដ្ឋ​អាមេរិក​ថា៖ «​ខណៈ​ដែល​អង្គការ​អន្តរជាតិ​ផ្សេងទៀតទទួល​ស្គាល់ ​អង្គការ​សហប្រជាជាតិ​និង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​បាន​បដិសេធ​ពុំ​ព្រម​ទទួល​ស្គាល់»។

អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence បាន​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​ពុធ «ឲ្យ​ក្រោក​ឈរ​ការពារ​លទ្ធិ​ប្រជា​ធិបតេយ្យ​» ហើយ​ទទួល​ស្គាល់​លោក Juan Guaido មេដឹកនាំគណបក្ស​ប្រឆាំង​ជា​មេដឹក​នាំស្រប​ច្បាប់​របស់​ប្រទេស​នោះ។​

លោក​អនុ​ប្រធានា​ធិបតី​អាមេរិក​បាន​ថ្លែង​ក្នុងជំនួប​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ដែល​បាន​កោះ​ហៅ​ដោយ​សហរដ្ឋ​អាមេរិក​ថា៖ «​ខណៈ​ដែល​អង្គការ​អន្តរជាតិ​ផ្សេងទៀតទទួល​ស្គាល់ ​អង្គការ​សហប្រជាជាតិ​និង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​បាន​បដិសេធ​ពុំ​ព្រម​ទទួល​ស្គាល់»។

លោក​អនុ​ប្រធានាធិបតី​អាមេរិក Pence បាន​និយាយ​ទៀត​ថា៖ «ក៏​ប៉ុន្តែ​ ឥឡូវនេះ ​ប្រ​ទេស​នានា​នៅទូទាំង​តំបន់​អឌ្ឍគោល​នេះ​បាន​និយាយ ​ពេល​វេលា​បាន​មក​ដល់​ហើយ​សម្រាប់​អង្គការ​សហប្រជាជាតិ​ដើម្បីទទួល​ស្គាល់​លោក​ Juan Guaido ​ប្រធានាធិបតី​អន្តរកាល​ជា​ប្រ​ធានាធិបតី​ស្រប​ច្បាប់​របស់​វ៉េណេស៊ុយអេឡា​ និង​អាសនៈ​តំណាង​របស់​លោក​នៅ​ក្នុង​អង្គការ​នេះ។ អង្គការ​នេះ​ត្រូវតែដក​ហូត​អ្នក​តំណាង​របស់​វ៉េណេស៊ុយអេឡា​ប្រចាំ​នៅអង្គការ​សហ​ប្រជាជាតិ»។

លោក​អនុ​ប្រធានា​ធិបតី​អាមេរិក​ Pence ​បាន​និយាយ​ទៀត​ថា ​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើសេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ​ដើម្បី​ទទួល​ស្គាល់ពីភាព​ស្របច្បាប់រដ្ឋាភិ​បាលរបស់​រដ្ឋាភិបាល​លោក​ Juan Guaido ​ហើយ​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​សេចក្តី​សម្រេច​នេះ។

​លោក​អនុប្រធានា​ធិបតី​អាមេរិក បាន​និយាយ​ជា​អេស្ប៉ាញថា៖ «​ត្រូវ​ក្រោក​ឈ​រ​ជាមួយ​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា​ នៅពេល​ដែល​ពួកគេ​ងើប​ឡើង​ ដើម្បី​ធ្វើ​ឲ្យ​មាន​សេរី​ភាព​ប្រជា​ធិបតេយ្យឡើង​វិញ និងរំដោះ​ប្រទេស​របស់​ខ្លួន»៕