ជនអន្តោប្រវេសន៍​ហែល​ទឹក​ឆ្លង​ចូល​ប្រទេស​ម៉ិកស៊ិក​ដើម្បី​ចូល​មក​សហរដ្ឋអាមេរិក

ជន​ទេសន្តរប្រវេសន៍​មួយ​ក្រុម​បាន​សម្រាក​នៅ​ឧទ្យាន​មួយ​នៅ​ក្នុង​ក្រុង Ciudad Hidalgo ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

ជនអន្តោប្រវេសន៍​មួយ​ចំនួន​ដែល​មើល​ទៅ​ដូចជា​ហេវហត់​អស់​កម្លាំង​ហើយ​បាន​ជាប់​នៅ​លើ​ស្ពាន​មួយ​ក្នុង​ប្រទេស​ក្វាតេម៉ាឡា បាន​សម្រេចចិត្ត​កាល​ពី​ថ្ងៃ​សៅរ៍​ថា នឹង​ហែលទឹក​ដើម្បី​ឆ្លង​ទៅ​កាន់​ប្រទេស​ម៉ិកស៊ិក។

ជនអន្តោប្រវេសន៍​មួយ​ចំនួន​ដែល​មើល​ទៅ​ដូចជា​ហេវហត់​អស់​កម្លាំង​ហើយ​បាន​ជាប់​នៅ​លើ​ស្ពាន​មួយ​ក្នុង​ប្រទេស​ក្វាតេម៉ាឡា (Guatemala) ក្បែរ​ព្រំប្រទល់​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក​បាន​សម្រេចចិត្ត​កាល​ពី​ថ្ងៃ​សៅរ៍​ថា នឹង​ហែលទឹក​ដើម្បី​ឆ្លង​ទៅ​កាន់​ប្រទេស​ម៉ិកស៊ិក។ អ្នក​ខ្លះ​បាន​បង់ប្រាក់​១ដុល្លារ​២៥សេន​ដើម្បី​ឆ្លង​សាឡាង។

ប៉ូលិស​ម៉ិកស៊ិក​បាន​ឃើញ​ពួកគេ​ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​បាន​ដោយសារ​មាន​ជនអន្តោប្រវេសន៍​រាប់​ពាន់​នាក់​ឆ្លង​កាត់​ស្ពាន​នោះ​ដើម្បី​ចង់​ចូល​ទៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក។ ពួកគេ​សង្ឃឹម​ថា នឹង​អាច​ឆ្លង​ចូល​ទឹកដី​សហរដ្ឋអាមេរិក​តាម​ប្រទេស​ម៉ិកស៊ិក​បាន។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ព្រមាន​ថា ​ជនអន្តោប្រវេសន៍​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​វ៉ែន​ដែល​ចេញ​ពី​ប្រទេស​ហុងឌូរ៉ាស (Honduras) មក ហើយ​ឥឡូវ​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ក្វាតេម៉ាឡា ត្រូវ​តែ​បញ្ឈប់​មុន​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​មក​ដល់​សហរដ្ឋអាមេរិក​បាន។ លោក ត្រាំ បាន​យក​បញ្ហា​ជនអន្តោប្រវេសន៍​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​វ៉ែន​នេះ ជា​បញ្ហា​នយោបាយ​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​នៅ​ខែ វិច្ឆិកា ខាង​មុខ​នេះ ដែល​បាន​គំរាម​កាត់​បន្ថយ​ជំនួយ​ថ្នាក់​តំបន់ បិទ​ព្រំដែន​រវាង​សហរដ្ឋអាមេរិក​និង​ម៉ិកស៊ិក និង​ដាក់​ពង្រាយ​កងកម្លាំង​ប្រសិន​បើ​ប្រទេស​ម៉ិកស៊ិក​បរាជ័យ​ក្នុង​ការ​ផ្អាក​លំហូរ​ជនអន្តោប្រវេសន៍​នោះ។

កាកបាទក្រហម​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា «មនុស្ស​ជាច្រើន​ ជាពិសេស​ស្ត្រី​និង​កុមារ ខ្សោះជាតិទឹក មាន​មេរោគ​ឆ្លង​ចូល​ក្រពះ និង​របួស​ជើង ខណៈ​ដែល​ពួកគេ​ត្រូវ​ដើរ​ក្នុង​ដំណើរ​ផ្លូវ​វែង​ឆ្ងាយ‍»៕