MH370៖ មហាសមុទ្រ​ឥណ្ឌា​ជ្រៅ​ពេក​សម្រាប់​កូន​នាវា​មុជ​ទឹក​ស្វ័យប្រវត្តិ

Crew aboard the Australian Defence Vessel Ocean Shield move the U.S. Navy's Bluefin-21 autonomous underwater vehicle into position for deployment in the southern Indian Ocean to look for the missing Malaysia Airlines flight MH370, April 14, 2014.

ការ​រុករក​យន្តហោះ​ម៉ាឡេស៊ី​បាត់ដាន MH370 មាន​លក្ខណៈ​កាន់​តែ​ស្មុកស្មាញ នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ បន្ទាប់​ពី​បាន​ដឹង​ថា​ផ្ទៃ​ទឹក​មហាសមុទ្រ​ឥណ្ឌា ដែល​ជា​ការ​ពិបាក​សម្រាប់​កប៉ាល់​មុជ​ទឹក​ស្វ័យ​ប្រវត្តិ​នេះ។

ក្រុម​មន្ត្រី​អូស្រា្តលី​បាន​និយាយ​ថា​ កប៉ាល់​មុជ​ទឹក​ប្រភេទ Bluefin 21 បាន​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​ហួស​កម្រិត​កំណត់​ដល់​ទៅ​៤.៥០០​ម៉ែត្រ ហើយ​កម្មវិធី​សុវត្ថិភាព​ ខាង​ក្នុង​កប៉ាល់​បាន​បញ្ជូនក​ប៉ាល់​ស្វ័យប្រវត្តិ​នេះ​មក​លើ​ផ្ទៃ​ទឹក​វិញ​បន្ទាប់​ពី​បំពេញ​បេសកកម្ម​រយៈពេល​ប្រមាណ​៦​ម៉ោង។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​ម៉ាឡេស៊ី ហ៊ីស្សាំម៊ូឌីន ហ៊ូសេន ក្រោយ​មក​បាន​និយាយ​ ថា​អាជ្ញាធរ​កំពុង​ទាញ​យក​ព័ត៌មាន​និង​វិភាគ​ប្រព័ន្ធ​ទិន្នន័យ​ដែល​ប្រមូល​បាន​ ដោយ​គ្រឿង​យន្ត​ពី​បាត​សមុទ្រ។

មជ្ឈមណ្ឌល​សម្របសម្រួល​អន្តរក្រសួង JACC ដែល​ទទួល​បន្ទុក​សម្របសម្រួល​ការ​ ស្រាវជ្រាវ​បាន​និយាយ​ថា​ កប៉ាល់​ទឹក​និង​គ្រឿង​យន្ត​រុករក​យន្តហោះ​នឹង​បន្ត​រុករក​នៅ​បាត​សមុទ្រ​ទៀត​ប្រសិន​បើ​អាកាសធាតុ​អំណោយ​ផល៕

ទំព័រ​ពិសេស​អំពី​ព័ត៌មាន​យន្តហោះ​បាត់​ដាន​សូម​ចុច​ត្រង់​នេះ