Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ អ្នកនយោបាយ អ្នកជំនួញ អ្នកសិក្សាស្រាវជ្រាវ និងពលរដ្ឋសាមញ្ញបានពឹងពាក់បណ្តាញផ្សព្វផ្សាយដើម្បីបានដឹងពីព័ត៌មាននៅជុំវិញខ្លួនគេ និងពីទីកន្លែងនានានៅជុំវិញពិភពលោក។ នៅក្នុងបរិបទប្រទេសកម្ពុជាដែលគោរពតាមលទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យបណ្តាញសារព័ត៌មានប្រតិបត្តិការយកព័ត៌មានដោយទូលំទូលាយនៅក្នុងប្រទេសនេះ។
យ៉ាងណាក៏ដោយយើងសង្កេតឃើញមានសកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាច្រើននៅសម្តែងការព្រួយបារម្ភខ្លាចលំហរនៃសេរីភាពសារព័ត៌មាននេះរួមតូចទៅៗនិងទាមទារឱ្យមានការអនុម័តច្បាប់មួយចំនួនដែលអាចធានាបាននូវលំហរសេរីភាពសម្រាប់ពួកគេអនុវត្តការងារ។
ចូលរួមជាវាគ្មិននៅយប់នេះយើងមានលោកផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យមួយរូបដែរនៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ហើយវាគ្មិនម្នាក់ទៀតគឺ លោកប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕
តើអ្នកយល់ថាអ្នកសារព័ត៌មាននៅកម្ពុជាមានកម្រិតវិជ្ជាជីវ:និងសេរីភាពកម្រិតណាដែរ?