កម្រងរូបភាពVOA៖ «ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» តវ៉ា​ទាមទារ​ឲ្យ​មាន​ការរឹតបន្តឹង​ដល់​ច្បាប់​ប្រើប្រាស់​កាំភ្លើង

មនុស្សម្នា​បាន​ដើរ​ពេញផ្លូវ Pennsylvania Avenue ក្នុង​ពេល «ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ដែល​ជា​ការទាមទារ​ឲ្យ​មាន​ការរឹតបន្តឹង​ដល់​ការគ្រប់គ្រង​កាំភ្លើង។

អ្នកចូលរួម​ម្នាក់​មាន​ការរំជួលចិត្ត​ គ្រាដែល​យុវជន Zion Kelly មក​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​បាន​បាត់បង់​បងប្អូន​ប្រុស​ភ្លោះ​ម្នាក់​របស់​ខ្លួន​ឈ្មោះ Zaire ក្នុង​អំពើ​ហិង្សា​ដោយ​កាំភ្លើង នៅក្នុង​ឆ្នាំ ២០១៧ ថ្លែង​ទៅ​កាន់​អ្នកចូលរួម​នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

អ្នកចូលរួម​នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

ក្រុម​អ្នកតវ៉ា​ប្រឆាំង​នឹង​ការគ្រប់គ្រង​កាំភ្លើង​កាន់​បដា​នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។ (G. Tobias/VOA)

ហ្វូង​មហាជន​កាន់​ស្លាក​សញ្ញា​នានា នៅ​តាម​ផ្លូវ Pennsylvania Avenue នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

ក្រុម​អ្នកតវ៉ា​កាន់​រូបថត​ជនរងគ្រោះ​ដោយ​ការបាញ់​សម្លាប់ នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​បុរីញូយ៉ក​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

អ្នកចូលរួម​កាន់​ស្លាក​សញ្ញា នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

នាងKendall McKee (ឆ្វេង) អាយុ​១១​ឆ្នាំ និង​នាងAmber R. ដែល​ជា​អ្នក​គាំទ្រ​ការប្រើប្រាស់​កាំភ្លើង ដើរក្បួន​ដើម្បី​គាំទ្រ​ឲ្យ​មាន​ការពង្រឹង​ដល់​សាលារៀន និង​ផ្តល់​អាវុធ​ដល់​គ្រូ​បង្រៀន នៅក្នុង​ទីក្រុង Salt Lake City នៅ​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៨។

យុវជនLevi Rodas អាយុ ១៦ឆ្នាំ មក​ពី​វិទ្យាល័យ Orem High School ដើរក្បួន​គាំទ្រ​ការប្រើប្រាស់​កាំភ្លើង​នៅក្នុង​ទីក្រុង Salt Lake City នៅ​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៨។

អ្នកចូលរួម​ជួបជុំគ្នា​ក្នុង​អំឡុង​ពេល​នៅ​ក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​ទីក្រុងParkland រដ្ឋFlorida។

មនុស្សម្នា​ជួបជុំគ្នា​ក្នុង​អំឡុង​ពេល​នៅ​ក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​ទីក្រុង Houston។

តារាចម្រៀង នាងAriana Grande សម្តែង​នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ជា​ការគាំទ្រ​ដល់​ការ​ឲ្យ​មាន​ការគ្រប់គ្រង​កាំភ្លើង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

បុរសម្នាក់​កាន់ស្លាកសញ្ញា​ប្រឆាំង​នឹង​ការឲ្យ​មាន​ការគ្រប់គ្រង​កាំភ្លើង​ក្នុង​បុរី​ញូយ៉ក​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

មនុស្សម្នា​កាន់​បដា​នៅក្នុង​ព្រឹត្តិការណ៍​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

មនុស្សម្នា​បាន​ចូលរួម​នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» នៅ​ខាងក្រៅ​ស្ថានកុងស៊ុល​អាមេរិក​ក្នុង​ទីក្រុង Sao Paulo នៃ​ប្រទេស​ប្រេស៊ីល​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។