វ៉ាស៊ីនតោន៖ ការបោះឆ្នោតសេរី និងយុត្តិធម៌នៅតែជារឿងដែលគេសង្ស័យនៅឡើយក្នុងចំណោមអ្នកវិភាគអន្តរជាតិខ្លះ។ លោកសុខ ខេមរានៃវីអូអេពីរដ្ឋធានីវ៉ាស៊ីនតោនបានរាយការណ៍ថា មានកត្តាជាច្រើនរួមទាំងការផាត់ចោលការប្រកួតប្រជែងពីលោកសម រង្ស៉ីផងដែរ ដែលអាចនាំដល់កាត់ជំនួយរបស់ស.រ.អា.ដោយសារថា ការបោះឆ្នោតមិនអាចទទួលយកបាននោះ។
មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីបានមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី១៩ខែកក្កដានេះ ក្រោយពីនិរទេសខ្លួនរយៈពេលបួនឆ្នាំអំពីបញ្ហាព្រំដែន។ ទោះជាលោកត្រូវបានលើកលែងទោសដោយព្រះមហាក្សត្រមែនក្តី តែលោកសម រង្ស៉ីមិនទាន់ត្រូវគេអនុញ្ញាតជាផ្លូវការឲ្យមានឈ្មោះបោះឆ្នោតនិង ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣នៅឡើយ ទេ។ រឿងនេះហើយដែលគេមើលឃើញថា អាចនាំទៅដល់ការកាត់ជំនួយពីស.រ.អា.។
ក្រុមអ្នកវិភាគនិយាយថា រឿងមិនឲ្យលោកសម រង្ស៉ីបានចូលប្រកួតក្នុងការបោះ ឆ្នោតអាចធ្វើឲ្យកម្ពុជាគ្មានឱកាសបញ្ជាក់ពីការបោះឆ្នោតសេរី និងយុត្តិធម៌ទេ។ រឿងនេះអាចនាំឲ្យមានសម្ពាធពីស.រ.អា.ដល់កម្ពុជា។ សភានិងព្រឹទ្ធសភាស.រ.អា.ដែលរិះគន់របបគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និយាយសប្តាហ៍ថ្មីៗថា ពួកគេចង់ជំរុញឲ្យកាត់ជំនួយស.រ.អា.ដល់កម្ពុជា ជាពិសេសបើការបោះឆ្នោតមិនសេរី និងយុត្តិធម៌។ បញ្ហានេះមិនទាន់ដឹងច្បាស់មែន តែជាបញ្ហាដែលមានការតាមឃ្លាំមើលទាំងជាតិ និងអន្តរជាតិ។
លោកស្សាការី ឌុយប៊ែល (Zachary Dubel) អ្នកស្រាវជ្រាវម្នាក់នៃអង្គការតាក់តែងគោលនយោបាយស.រ.អា.គឺStimson Center ផ្នែកតំបន់អាស៊ីក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានអះអាងថា៖
«ការលើកលែងទោសលោកសម រង្ស៉ី និងការអនុញ្ញាតឲ្យវិលត្រឡប់ទៅកម្ពុជាវិញ ដោយគ្មានការរំខាន អាចដកចេញសម្ពាធខ្លះពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តែយ៉ាងណាក៏ដោយវាជារឿងពិបាកសម្រាប់លោកសម រង្ស៉ីក្នុងការចូលរួមក្នុងការបោះឆ្នោតនេះប្រកបដោយអត្ថន័យ ហើយបើមិនបានចូលរួមវិញ ការប៉ះទង្គិចជាទូទៅគឺថា អាចមានការកាត់ជំនួយក្នុងកម្រិតតិចតួចនៅច្ចុប្បន្ននេះ»។
ស.រ.អា.បានកាត់ជំនួយ ក្រោយពីមានអំពើរដ្ឋប្រហារមួយកាលពីឆ្នាំ១៩៩៧ដែលព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិនៃគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច នៅពេលនោះ ត្រូវគេបណ្តេញចេញពីមុខដំណែងជានាយករដ្ឋមន្ត្រីទី១។ តែនៅឆ្នាំ២០០៧ ស.រ.អា.បានបញ្ចប់ទណ្ឌកម្ម ហើយបានផ្តល់ជំនួយឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងសេចក្តីព្រាងច្បាប់របស់សមាជិកព្រឹទ្ធសភាស.រ.អា.ដែលចង់កាត់ជំនួយ ហើយដែលស្នើដោយព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋ Linsay Graham និងព្រឹទ្ធសមាជិក Marco Rubio ដែលអាចជំរុញឲ្យក្រសួងការបរទេសស.រ.អា.និងទីភ្នាក់ងារផ្តល់ជំនួសស.រ.អា. USAID ពិចារណាកាត់ជំនួយ ប្រសិនបើការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដាមិនអាចជឿថា ជាការបោះឆ្នោតសេរី និងយុត្តិធម៌។
នៅឯរដ្ឋសភាស.រ.អា.វិញមានការសួរដេញដោលកាលពីសប្តាហ៍មុនដែរ។ សមាជិកសភាខាងគណបក្សសាធារណរដ្ឋគឺលោក Steve Chabot ថ្លែងថា លោកគាំទ្រវិធានការដូចគ្នានឹងព្រឹទ្ធសភាដែរ។
ទោះជាយ៉ាងណាក៏ដោយ លោកស្សាការី ឌុយប៊ែលបានអះអាងថា រឿងការប៉ុនប៉ងកាត់ជំនួយរបស់សភាស.រ.អា.នេះមិនទាន់ដឹងថា ធ្ងន់ធ្ងរប៉ុណ្ណាទេ។
លោកនិយាយថា៖ «ពេលខ្លះមានការលំបាកក្នុងការនិយាយថា សភាមាន ជំហរនយោបាយនេះ ឬពិតជាចង់ធ្វើឲ្យការគំរាមកាត់ជំនួយកើតឡើងពិតមែន។ រឿងនោះគេបាននិយាយថា ស.រ.អា. បានរាំងខ្ទប់ជំនួយរដ្ឋាភិបាលទៅរដ្ឋាភិបាលចំពោះប្រទេសកម្ពុជា កាលពីអតីតកាល។ សភាទើបទែលើកលែងទណ្ឌកម្ម កាលពីឆ្នាំ២០០៧ ទាក់ទងនឹងក្តីបារម្ភពីបញ្ហាប្រជាធិបតេយ្យ។ ដូច្នេះមិនមែនជាវិធានការដែលមិនធ្លាប់មានពីមុនទេសម្រាប់ស.រ.អា.»។
លោកឌុយប៊ែលបានបញ្ជាក់ទៀតថា៖ «ប្រសិនបើរដ្ឋាភិបាលស.រ.អា.កាត់ជំនួយប្រទេសកម្ពុជា រឿងនេះនឹងទំនងជាជំនួយរវាងរដ្ឋាភិបាលទៅរដ្ឋាភិបាល។ បើកាត់មែន តាមមើលទៅកាត់តែជំនួយទាក់ទងនឹងយោធាទេ ខណៈដែលបញ្ហាទាំងនោះខ្ញុំបានឃើញលោកសមាជិកសភា Steve Chabot បានបញ្ជាក់ជាក់លាក់។ ពេលនិយាយពីជំនួយយោធាដល់កម្ពុជា រឿងនេះមានជំនួយតិចតួចជាសរុបទៅ ដែលស.រ.អា.ផ្តល់ដល់កម្ពុជា»។
ដោយឡែកលោក Joel Brinkley សាស្ត្រាចារ្យផ្នែកសារព័ត៌មាននៃសាកល វិទ្យាល័យ Stanford ស.រ.អា.បានអះអាងប្រាប់វីអូអេខ្មែរថា ស.រ.អា.ទំនងជាមិនកាត់ជំនួយសម្រាប់ប្រទេសកម្ពុជាទេ ទោះជាលទ្ធផលនៃការបោះឆ្នោតចេញមកយ៉ាងណាក៏ដោយ។
លោកឲ្យដឹងថា៖ «ខ្ញុំមិនជឿថា មានការកាត់ជំនួយទេ។ សមាជិកសភាតែងធ្វើការគម្រាមផ្ទាល់ខ្លួនដូច្នេះរៀងរាល់ពេល តែសមាជិកសភាទាំងនេះមិនអាចទទួលបានការគាំទ្រឲ្យមានវិធានការពីសភាពេញអង្គទេ។ ក្រៅពីនេះ គណបក្សប្រជាជនកម្ពុជាតែងតែធ្វើកិច្ចការរបស់ខ្លួនមុនពេលបោះឆ្នោត ដូចជាការសូកប៉ាន់ ទិញទឹកចិត្ត គម្រាមកំហែងក្រុមអ្នកបោះឆ្នោត ដើម្បីឲ្យពួកគេបោះឆ្នោតឲ្យលោកហ៊ុន សែន។ បន្ទាប់មកដល់ថ្ងៃបោះឆ្នោត ការបោះឆ្នោតមើលទៅហាក់ដូចជាស្អាតល្អណាស់»។
ទោះជាយ៉ាងណាក៏ដោយ លោកព្រហ្ម សោរ៍នរ៉ាជាអ្នកសម្របសម្រួលការតវ៉ាសុំឲ្យស.រ.អា.ជួយអន្តរាគមន៍ដើម្បីផ្លាស់ប្តូរនៅកម្ពុជាទាក់ទងនឹងប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស និងបញ្ហាកែប្រែប្រព័ន្ធបោះឆ្នោតជាដើម។ លោកបានអះអាងថា ទាំងសភាអាមេរិកាំងនិងរដ្ឋបាលរបស់លោកអូបាម៉ាហាក់ដូចជាមានចរន្តគាំទ្រនៃការកែទម្រង់ប្រទេសកម្ពុជាច្រើន។
លោកថ្លែងថា៖ «ព្រោះថា សេតវិមានចង់ធ្វើអីខ្វះខាត សភាមិនយល់ព្រមក៏ធ្វើអីមិនកើតដែរ។ ដូច្នេះខាងសភាចាប់ផ្តើមយល់ព្រមហើយ ខាងរដ្ឋាភិបាលស.រ.អា.គ្មានអ្វីទប់ទេ ព្រោះរដ្ឋាភិបាលធ្វើតាមសំណើដែលយើងសុំហ្នឹងសឹងតែទាំងអស់»។
គណបក្សនយោបាយចំនួន៨បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ថ្ងៃបោះឆ្នោតទី២៨ ខែកក្កដាឆ្នាំ២០១៣ ដែលគេពិបាកទស្សន៍ទាយបានថាមានលក្ខណៈសេរី និងយុត្តិធម៌ ក្នុងនោះគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៉ីជាដៃគូប្រជែង និងមានកម្លាំងនយោបាយប្រហាក់ប្រហែលនឹង គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់អំណាច៣០ឆ្នាំ។ ពលរដ្ឋខ្មែរជាង៩លាននាក់មានសិទ្ធិបោះឆ្នោតដើម្បីជ្រើសអ្នកតំណាងរាស្ត្រក្នុងនីតិកាលទី៥ ហើយនឹងបង្កើតរដ្ឋាភិបាលថ្មីមួយក្រោយលទ្ធផលនៃការបោះឆ្នោត៕