ទីក្រុង​បុរាណ​ខ្មែរ​នា​សម័យ​អង្គរ​មាន​ភាព​រស់រវើក

ថ្ងៃ​រៈ​នៅ​ប្រាសាទ​អង្គរ​វត្ត

បច្ចេកវិជ្ជា​ប្រើ​កម្ម​រស្មី​ឡេស៊ែរ​ពីអាកាស​បានបង្ហាញ​បណ្ដាញ​ផ្លូវថ្នល់ ​ហើយនឹង​ព្រែកជីក​ ដែល​លាតត្រដាង​ឲ្យ​ឃើញទីក្រុង​បុរាណ​ធ្លាប់​រស់​រវើកដែល​ភ្ជាប់ប្រាសាទ​អង្គរ​វត្ដ​យ៉ាង​ល្បីល្បាញ។​

ការ​រក​ឃើញ​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ល្ងាចថ្ងែ​ច័ន្ទ ​នៅ​ក្នុង​ឯកសារ​ដែល​ក្រុម​បុរាណ​វិទូបាន​ផ្ទៀងផ្ទាត់ ហើយ​ត្រូវ​បោះពុម្ព​ផ្សាយ​ដោយកាសែត​ Proceedings ​National Academy of Sciences។ ​កម្មរស្មី ​ឡេស៊ែរ​បង្ហាញ​ឲ្យឃើញ​ទីក្រុង​ មហិន្ទ្របព៌ត​ ឬ Mahendraparvata ស្ថិត​នៅ​ក្រោម​ស្លឹក​ឈើយ៉ាង​ក្រាស់​នៅ​លើ​ភ្នំ​គូលែន​ ខេត្ដ​សៀមរាប។

​លោក​បុរណវិទូ​ដាមីញ៉ិន (Damian Evans) ​នៃ​សាកល​វិទ្យល័យ​ស៊ីដនី​ (Sydney)​ ប្រទេស​អូស្ដ្រាលី​និយាយ​ថា​ នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញផែនទី ​ទីក្រុង​នេះ​យ៉ាង​ច្បាស់​ក្រឡែត។​
លោក​និយាយ​ថា​ មាន​ប្រាសាទ​រាប់​សិប​ដែល​ពីមុនគេ​មិន​បាន​ដឹង។​

លោក​ Jean-Baptiste Chevanche ​ជនជាតិបារាំង​ ជា​នាយក​មូលធន​បុរាណ​វត្ថុ​និង​ការ​អភិវឌ្ឍន៍នៅ​ទីក្រុង​ឡុង​ ជា​អ្នក​ដឹកនាំ​ការ​រុករក​នេះ។លោក​និយាយ​ថា​ តាម​អក្សរ​បុរណ​មក​ថា ​ព្រះ​មហាក្សត្រ​ជ័យ​វរ្ម័ន​ទី​ពីរ​ដែល​ជាអ្នក​ចម្បាំង​យ៉ាង​ធំ​មួយ​អង្គ​ទ្រង់​មាន​រាជ​ធានី​ដែល​ស្ថិត​នៅ​លើ​ភ្នំ​មួយ។​

អ្នក​កាសែត​ម្នាក់​ហើយនឹង​អ្នក​ថតរូប​ម្នាក់នៃ​កាសែត​ The Sydney Morning Herald ​ដឹក នាំការ​ការ​រុករក​នេះ​ និយាយ​ថា ​ទីក្រុង​នេះ​មិន​ត្រូវ​បាន​គេ​លួច​វត្ថុ​បុរាណ​ទេ។ ​ផែន​ការ​ទិដ្ឋភាព​ទីក្រុង​ដែល​ត្រូវ​កត់ទុក​ជា​ឯកសារ ​ជា​ផ្លូវការ​ជាប់​ទាក់ទង​នឹង​ប្រាសាទ​អង្គរ​វត្ដមាន​ចំណាស់​មួយ​ពាន់​ពីរ​រយ​ឆ្នាំ។​

ក្រុមបុរាណ​វិទូ​បាន​សង្ស័យ​ថា​ មាន​ទីក្រុង​ឈ្មោះ​មហិន្ទ្របព៌ត​ស្ថិត​នៅ​កំបាំង​ក្រោម​ស្លឹក​ឈើយ៉ាង​ក្រាស់ ប៉ុន្ដែ​មិន​ទាន់មាន​ផែនទីយ៉ាង​ពិស្ដារ​ទេ។​

លោក​ដាមីញ៉ិន​និយាយ​ថា​ «នេះ​ជា​ការ​អស្ចារ្យ​ណាស់​ដែល​យើង​ឃើញ​ស្នាម​សកម្ម​ភាព​មនុស្ស​ដែល​ត្រូវបាន​ចារទុក​នៅ​ក្នុងព្រៃ​ជាច្រើន​សតវត្សរ៍​ក្រោយពី​ទីក្រុង​ឈប់​ដំណើរ​ការ​ទៅ»។​

បច្ចេក​វិជ្ជា​ប្រើ​កម្មរស្មី​ឡេស៊ែរ​ឈ្មោះ​លីដារ​ ត្រូវ​យន្ដហោះ​បាញ់​ទៅ​លើដី​ ដែល​អាច​ចូល​ក្នុង​អ្វី​ដែល​ស្ថិត​នៅ​ក្រោម​ស្លឹក​ឈើ​យ៉ាងក្រាស់​បាន។​ លោក​ដេមីញ៉ិន​ អេវ៉ិនស៍​ជា​អ្នក​បង្កើត​បច្ចេក​វិជ្ជា​លីដា​នេះ៕