សិស្ស​​រន្ធត់​តិចតួច​តែ​សោកសង្រែង​ពីការ​បាញ់​​នៅ​ពេល​ថ្មី​ៗ​បំផុត​ក្នុង​រដ្ឋតិចសាស​ទេ​

ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋ​តិចសាស​កាលពី​ថ្ងៃទី​១៨ ឧសភា ឆ្នាំ ២០១៨។

ការ​បាញ់​ប្រហារ​នៅ​សាលារៀន​នៅពេល​ថ្មី​ៗ​បំផុត​នេះ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​បាន​សម្លាប់​មនុស្ស​១០​នាក់​ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៀត​ស្ថិត​ក្នុងការ​អស់សង្ឃឹម ​ក៏ប៉ុន្តែ​នៅពេល​នេះ ​មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះ​ហាក់​ដូចជាមានការ​ភ្ញាក់​ផ្អើល។

​ពេលអ្នក​យក​ព័ត៌មាន​ម្នាក់​បាន​សួរ​ថាតើ​នាង​មានការ​រន្ធត់​ដែល​ការ​បាញ់​ប្រ​ហារ​នោះ​បាន​កើត​មាន​ឡើង​នៅ​វិទ្យា​ល័យ Santa Fe ក្នុង​រដ្ឋ​តិចសាស​នោះ ​សិស្ស​នោះ​បាន​គ្រវី​ក្បាល​នាង។

​សិស្ស​នោះ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ ABC 13 ​ក្នុង​ទីក្រុង Houston ថា «ទេ ​ខ្ញុំ​មិន​មាន​ការ​រន្ធត់​ទេ។ ការ​បាញ់​ប្រហារ​នេះ​មាន​នៅ​គ្រប់​ទី​កន្លែង។ ខ្ញុំ​ជានិច្ច​កាល​មាន​អារម្មណ៍ថា ទី​បញ្ចប់​ការ​បាញ់​ប្រហារ​នេះ​នឹង​កើត​មាន​ឡើង​នៅ​ទី​នេះ​ដែរ។ ​ខ្ញុំ​មិនមានការ​ភ្ញាក់​ផ្អើល​ទេ។ ខ្ញុំ​គ្រាន់​តែ​ខ្លាច​ប៉ុណ្ណោះ‍»។

ការរៀប​ចាត់​ចែង​មួយ​ហៅ​ថា ​ការ​ដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង​ឬ March For Our Lives រួម​មាន​សកម្មជន​សិស្ស​ដែលផ្តុំ​គ្នា​ជា​ក្រុម​បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នៅ​ក្រុង Parkland ​បាន​និយាយថា ​នេះជា​ការ​បាញ់​ប្រហារ​នៅ​សាលា​រៀន​លើក​ទី២២​នៅ​ឆ្នាំ​នេះ។ «យើង​ជំរុញ​ឲ្យ​អ្នក​ដែល​អានសារ​នេះកុំ​ភ្លេច​បញ្ហា​នេះ​ទាល់​តែ​សោះ។ ​នេះ​មិនមែន​ជា​តម្លៃ​នៃ​ការ​បាត់​បង់​សេរីភាព​របស់​យើង ​ហើយ​សោកនាដកម្ម​ដូចនេះ​នឹង​បន្តកើត​ឡើង ​ប្រសិនបើ​មិនចាត់​វិធានការ​ទេនោះ។

​លោកស្រី Betsy Devos ​រដ្ឋ​មន្រ្តី​ក្រសួង​អប់​រំ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ប្រកប​ដោយ​ការ​រំជួល​ចិត្ត៕