ថ្លែងនៅថ្ងៃសៅរ៍នេះនៅឯសន្និសីទកាសែតដ៏ធំមួយនៅឯការបញ្ចប់សន្និសីទកំពូលរបស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ហៅថា G20 នៅក្នុងទីក្រុងអូសាកានៃប្រទេសជប៉ុន។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោក នឹងបញ្ឈប់ការដាក់ពន្ធគយបន្ថែមលើប្រទេសចិនបន្ទាប់ពីជំ នួបជាមួយប្រធានាធិបតីចិនលោកស៊ី ជីនពីងដែលបាននាំការចរចាដែលជាប់គាំងមានដំណើរការឡើងវិញ។
លោកប្រធានាធិបតីត្រាំ បានមានប្រសាសន៍ទៀតថា លោកក៏នឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកាំងនានាលក់សំភារៈទៅឲ្យក្រុមហ៊ុន Huawei ដែលជាមហាក្រុមហ៊ុនទូរ គមនាគមន៍របស់ចិនដែលភ្នាក់ងារស៊ើបការព៍សហរដ្ឋអាមេរិកបានព្រមានថា អាចគំរាមកំហែងសន្តិជាតិសហរដ្ឋអាមេរិក។
ទៅជាយ៉ាងណាក៏ដោយ ចិន មិនទាន់បានបន្ធូបន្ថយពីការដាក់ទណ្ឌកម្មដែលបានធ្វើរួចហើយដោយរដ្ឋបាលរបស់ប្រធានាធិបតីត្រាំទេ។
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រាប់សន្និសីទកាសែតថា «យ៉ាងហោចណាស់សម្រាប់នៅពេលឥឡូវនេះ យើង មិនទាន់លុបចោលការយកពន្ធគយលើទំនិញរបស់ចិនដែលនាំចូលក្នុងសហរដ្ឋអាមេរិកទេ»។
លោកប្រធានាធិបតីត្រាំ បាននិយាយនៅក្នុងការវាយតម្លៃចិនបន្ទាប់ពីអ្វីដែលលោកពណ៌នាថា «ជាជំនួបដ៏អស្ចារ្យ» ជាមួយប្រធានាធិបតីចិនស៊ី ជីនពីងនៅខាងក្រៅសន្និសីទកំពូលរបស់មេដឹកនាំ G20 ថា «ពួកគេ នឹងធ្វើកិច្ចព្រមព្រៀងមួយ»។
ក្នុងសុន្ទរកថានៅឯចាប់ផ្តើមនៃជំនួប ប្រធានាធិបតីចិនលោកស៊ី និយាយថា«ទាំង ចិននិងសហរដ្ឋអាមេរិក បានទទួលប្រយោជន៍មកពីកិច្ចសហប្រតិបត្តិការហើយនឹងខាតបង់នៅក្នុងការប្រឈមមុខគ្នា។ កិច្ចសហប្រតិបត្តិការនិងការសន្ទនាមានភាពប្រសើរជាងការរង្គាសចិត្តគ្នានិងការប្រឈមមុខដាក់គ្នា»៕