Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ តុលាការកម្ពុជាត្រូវបានគេមើលឃើញថា ពុករលួយនិងទទួលរងសម្ពាធនយោបាយប៉ុន្តែរដ្ឋាភិបាលអណត្តិថ្មីនេះបានប្តេជ្ញាធ្វើកំណែទម្រង់។
ក្រសួងយុត្តិធម៌កំពុងតាក់តែងច្បាប់ថ្មីចំនួនបីក្នុងគោលបំណងស្តារកេរ្តិ៍ឈ្មោះនៃតុលាការនេះដែលទទួលរងការរិះគន់ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។
ច្បាប់ចំនួនបី ដែលក្រុមអ្នកច្បាប់និងសហគមន៍អន្តរជាតិទន្ទឹងរង់ចាំអស់ជាងមួយទសវត្សរ៍មកហើយគឺច្បាប់ស្តីពីការរៀបចំអង្គការតុលាការនិងអយ្យការ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា។ ប៉ុន្តែយោងតាមសេចក្តីព្រាងច្បាប់ចំនួនពីរក្នុងចំណោមបីដែលបានព្រាងរួចហើយ ហើយវីអូអេទទួលបានគឺត្រូវរងការរិះគន់កាន់តែខ្លាំងឡើង។
នៅក្នុងកម្មវិធីហេឡូ VOA ថ្ងៃនេះលោក សុខ សំអឿន ប្រធាន អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងលោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូបានផ្តល់ការពិភាក្សាទាក់ទងនឹងសេចក្តីព្រាងច្បាប់នេះនិងការចង់បានរបស់ក្រុមអ្នកច្បាប់លើច្បាប់ដែលអាចធានាបាននូវឯករាជ្យភាពរបស់ស្ថាប័នតុលាការកម្ពុជា៕
(សូមចុចស្តាប់កម្មវិធីទាំងស្រុងនៅខាងលើ)