សមាជិក​សភា​និង​សភា​កម្ពុជា​គ្មាន​អំណាច​បម្រើ​​ប្រជា​ពលរដ្ឋ​ម្ចាស់ឆ្នោត

លោក​បណ្ឌិត ​ឡៅ ​ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​​

Your browser doesn’t support HTML5

ប្រព័ន្ធ​តុលាការ​បច្ចុប្បន្ន​និង​ការ​ពង្រឹង​ឯកភាព​ជាតិ

វ៉ាស៊ីនតោន - អ្នកវិភាគ​ឯករាជ្យ​ម្នាក់​និយាយ​ថា​ សមាជិក​សភា​និង​សភា​កម្ពុជា​គ្មាន​អំណាច​និង មិន​បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន​តាម​ច្បាប់​រដ្ឋធម្មនុញ​ដើម្បី​បម្រើប្រជា​ពលរដ្ឋ​ទេ​ ដោយ​បាន​សុំឲ្យ​មានការ​កែ​ទម្រង់​និង​អំពាវនាវ​ដល់​ពលរដ្ឋ​អ្នក​បោះឆ្នោត​ដាក់ សំណួរ​ដល់​បេក្ខជន​តំណាង​រាស្ត្រ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត។​ នេះ​ជា​ការ​ អះអាង​របស់​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​ ដែល​មាន​ប្រសាសន៍​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។​

លោក​លើក​យក​បញ្ហា​ដីសម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ បញ្ហា​រំលោភ​ បំពាន​ដីធ្លី​ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ បញ្ហា​កោះហៅ​តំណាង​រដ្ឋាភិបាល​មក​បំភ្លឺ។​ ម្យ៉ាងទៀត​បញ្ហា​ផ្តល់​សិទ្ធិ​អំណាច​ដល់​តំណាង​រាស្ត្រ​ក្នុង​សភា​សម្លេង​ភាគតិច​មិន​ត្រូវ​រាំងខ្ទប់​ដោយ​បទ​បញ្ជា​ផ្ទៃក្នុង​ដែល​តម្រូវ​ឲ្យមាន​ក្រុម​១០នាក់​ឡើង​ទៅ។​ លោក​ថ្លែងថា​ ក្នុងពេល​បោះឆ្នោត​នេះ​ អ្នក​បោះឆ្នោត​ត្រូវ​សួរ​ឲ្យ​ត្រង់ៗ​ដល់​ បេក្ខជន​ទាំង​នោះ​អំពី​សិទ្ធិ​និង​អំណាច​របស់​អ្នក​តំណាង​រាស្ត្រ​នេះ។​

លោក ​ឡៅ ម៉ុងហៃ​ចាត់ទុក​ថា​នេះ​ជា​ការ​បិទសិទ្ធិ​តំណារាស្ត្រ​មិនឲ្យ​បញ្ចេញ​មតិ​ ហើយ​ការ​មិន​មក​ឆ្លើយបំភ្លឺ ​ឬក៏​ការ​មិនផ្តល់​ចម្លើយ​តាម​សំណើ​របស់​តំណាង​ រាស្ត្រនោះ​ជាអំពើ​រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​គួរ​មាន​ការ​ដាក់​ទណ្ឌកម្ម​ពីការ​មិន​ស្តាប់​បញ្ជា​របស់​សភា​តំណាង​រាស្ត្រ។​

សូម​ស្តាប់​ការ​បកស្រាយ​ទាំងស្រុង​របស់​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ក្នុង​កម្មវិធី​ ហេឡូ​ វីអូអេ​ កាលពី​យប់​ថ្ងៃព្រហស្បតិ៍​ទី០៤​ខែ​កក្កដា​ឆ្នាំ២១០៣ ​អំពី​«អំណាច និង​ករណី​កិច្ច​របស់​តំណាង​រាស្ត្រ» ​ដូច​តទៅ៖