កម្រងរូបភាព៖ ពលរដ្ឋចាកចេញពីរដ្ឋធានីអ៊ុយក្រែនខណៈរុស្ស៊ីបើកការវាយប្រហារ
ពលរដ្ឋដែលព្យាយាមចាកចេញពីរដ្ឋធានីកៀវ ត្រូវជាប់កកស្ទះនៅលើផ្លូវល្បឿនលឿនមួយកន្លែង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ផ្សែងហុយចេញពីបរិវេណមួយនៃក្រសួងការពារជាតិអ៊ុយក្រែន ក្នុងរដ្ឋធានីកៀវ ក្រោយពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអនុញ្ញាតបើកការវាយប្រហារលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ពលរដ្ឋអ៊ុយក្រែន ដែលខ្លះកាន់វ៉ាលីនិងកាបូប ដើរនៅស្ថានីយរថភ្លើងក្នុងក្រុងកៀវកាលពីព្រឹកថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ពលរដ្ឋឈរនៅមុខកាលវិភាគនៅស្ថានីយរថភ្លើងកណ្តាលនៃក្រុងកៀវ ខណៈពួកគេព្យាយាមចាកចេញពីរដ្ឋធានីអ៊ុយក្រែននេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ទិដ្ឋភាពក្រុងកៀវពេលយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មានសភាពស្ងាត់ជ្រងំ ខណៈរដ្ឋធានីអ៊ុយក្រែនត្រៀមខ្លួនសម្រាប់ការវាយប្រហារមួយទៀតពីរុស្ស៊ី។ (Yan Boechat/VOA)
រថយន្តក្រុងមួយឆេះតាមផ្លូវពីក្រុង Kharkiv មកកាន់ក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។ (Yan Boechat/VOA)