កូន​ស្រី​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍​ Korean​ Airlines​ ត្រូវ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ

នាង​ Heather​ Cho (កណ្តាល) ដែល​ជា​កូនស្រី​របស់​អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍​ Korean Airlines​ នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​រំលោភ​ច្បាប់​សុវត្ថិភាព​អាកាសចរណ៍​ ក្នុង​ការ​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការណ៍​ដែល​អ្នក​បំរើ​បាន​យក​គ្រាប់​សណ្តែក​មក​ឲ្យ​នាង។​

តុលាការនៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​កាត់​សេចក្តី​ថា​ កូនស្រី​របស់​អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍​ Korean Airlines​ នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​រំលោភ​ច្បាប់​សុវត្ថិភាព​អាកាសចរណ៍​ ក្នុង​ការ​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការណ៍​ដែល​អ្នក​បំរើ​បាន​យក​គ្រាប់​សណ្តែក​មក​ឲ្យ​នាង។​

នាង​ Heather​ Cho​ អតីត​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​និង​ជា​នាយិកា​សេវា​ក្នុង​យន្តហោះ​របស់​ក្រុមហ៊ុន​ បាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ ចំពោះ​អំពើ​របស់​នាង​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​«កំហឹង​នឹង​គ្រាប់​សណ្តែក»។​

នៅ​ពេល​នោះ​នាង​ Cho​ បាន​បញ្ជា​ឲ្យ​ជើង​យន្តហោះ​មួយ​នៅ​ថ្ងៃ​ទី​ ៥​ ខែ​ធ្នូ​ បើក​ត្រឡប់​ទៅ​ទ្វារ​ចូល​នៅ​ចំណត​យន្តហោះ​បូរីញូវយ៉កវិញ​ ដើម្បី​ដក​ចេញ​ពី​យន្តហោះ​នូវ​អ្នក​បម្រើភ្ញៀវ​ក្នុង​យន្តហោះ​ម្នាក់​ ដែល​បាន​យក​គ្រាប់​សណ្តែក​ macadamia​ នៅ​ក្នុង​កញ្ចប់​ ជា​ជាង​ដាក់​ក្នុង​ចាន​មក​ឲ្យ​នាង​នៅ​ក្នុង​បន្ទប់​ជិះ​ថ្នាក់​លេខ​មួយ៕