លទ្ធផល​នៃ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាមេរិក​មិន​​ទាន់​ច្បាស់​លាស់

Your browser doesn’t support HTML5

ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​សហរដ្ឋ​អាមេរិក​មិន​ទាន់​បង្ហាញ​លទ្ធផល​​ច្បាស់​លាស់​ថា ​គណបក្ស​ណាមួយ​គ្រប់គ្រង​ព្រឹទ្ធសភា​និង​រដ្ឋសភា​នៅឡើយ​ទេ​ ដោយសារតែ​លទ្ធផល​បឋម​មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា។ ក្តី​រំពឹង​នៅ​មុន​ពេល​បោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ថា​​អាច​មាន​ជ័យ​ជម្នះ​ខ្លាំង​របស់​គណបក្ស​សាធារណរដ្ឋ​ឬ​ហៅ​ថា ​«រលកពណ៍​ក្រហម» ​ហាក់​មិន​អាច​កើត​មាន​ទេ។ លោក​ ប៉ូច រាសី​ និង​លោក ​ម៉ែន គឹមសេង​ នៃ​វីអូអេ​សូម​ជូន​សេចក្តី​រាយការណ៍​បន្ថែម​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ តាម​ការ​ផ្សាយ Facebook Live៕