ជន​រងគ្រោះ​ថា​ការ​សារភាព​កំហុស​របស់​អតីត​មេ​ខ្មែរ​ក្រហម​ជួយ​ផ្សះផ្សា​ផ្លូវ​ចិត្ត

ក្រុម​អ្នក​រួច​ជីវិត​ពី​គុក​ទួលស្លែង​ ឬ មន្ទីរ​ស-២១ ជួប​ជុំ​គ្នា​កាល​ពី​ឆ្នាំ​២០១២។

Your browser doesn’t support HTML5

ដំណើរការ​កាត់ទោស​ខ្មែរក្រហម​និង​ការ​ផ្សះផ្សា​ផ្លូវចិត្ត​ជន​រងគ្រោះ


វ៉ាស៊ីនតោន៖ នៅ​ពេល​ជនជាប់​ចោទ​ពីរ​នាក់​ជា​មេដឹកនាំ​ខ្មែរក្រហម​កំពូល​គឺ​ នួន ជា​ និង ខៀវ សំផន​ កំពុង​តតាំង​នៅ​ក្នុង​ការ​កាត់​ទោស​សំណុំ​រឿង​០០២ ​វគ្គ​ទី១ ​ជន​រងគ្រោះ​ សម័យ​ខ្មែរក្រហម​មួយ​រូប​ទទូច​ឲ្យ​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​ពីរ​ទទួល​សារភាព​ពី​កំហុស​ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ចំពោះ​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជាង​១.៧​លាន​នាក់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។​ លោក​ថ្លែង​ថា​ ការ​ធ្វើ​របៀប​នេះ​គឺ​ជា​ការ​ដែល​អាច​ជួយ​ផ្សះផ្សា​ផ្លូវចិត្ត​ដល់​ជន​រងគ្រោះ​កម្ពុជា។​ នេះ​ជា​ការ​អះអាង​របស់​លោក​ ស៊ុំ ឫទ្ធី​ អ្នក​រួច​ជីវិត​ម្នាក់​ពី​គុក​ខ្មែរក្រហម​ដែល​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី២៤​ខែតុលា​ឆ្នាំ​២០១៣។

លោក​ នេត ភក្ត្រា​ អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​វិញ​បាន​អះអាង​ក្នុង​ពេល​ចូល​ រួម​ជា​វាគ្មិន​ដែរ​ថា ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​កំពុង​តែ​រក​យុត្តិធម៌​និង​រក​ការណ៍​ពិត​ដើម្បី​ផ្សះផ្សា​ផ្លូវចិត្ត​ជូន​ជន​រងគ្រោះ​ហើយ ​គឺ​តាម​រយៈ​សាលក្រម​មួយ​ដែល​រំពឹង​ថា​នឹង​ចេញ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤៕