ការប្រឈមមុខនិងគម្រោងការបញ្ចប់តុលាការខ្មែរក្រហម
វ៉ាស៊ីនតោន៖ សាលាក្តីកាត់ទោសខ្មែរក្រហមគួរបង្ហាញការណ៍ពិតក្នុងយុទ្ធសាស្ត្របញ្ចប់តុលាការ មួយចំពោះអ្វីដែលខ្លួនអាចធ្វើបាននិងអ្វីដែលខ្លួនមិនអាចធ្វើបានដើម្បីជួយដល់ជនរងគ្រោះយល់ដឹងអំពីដំណើរការដែលស្មុគស្មាញនិងបានយល់អំពីភាពស្មោះត្រង់របស់តុលាការផងដែរ។ នេះបើតាមការអះអាងរបស់លោក ឡុង បញ្ញាវុធ មន្ត្រីឃ្លាំមើលដំណើការកាត់ទោសខ្មែរក្រហមនៃគម្រោងផ្តួចផ្តើមយុត្តិធម៌នៅកម្ពុជាដែលជាវាគ្មិនកម្មវិធីហេឡូវីអូអេកាលពីថ្ងៃពុធទី១ខែឧសភា។
លោក ឡុង បញ្ញាវុធ មន្ត្រីឃ្លាំមើលដំណើការកាត់ទោសខ្មែរក្រហមនៃគម្រោងផ្តួចផ្តើមយុត្តិធម៌នៅកម្ពុជា
លោកបានអះអាងថា តុលាការបច្ចុប្បន្នមានបញ្ហាប្រឈមមុខជាច្រើនដោយសារ បញ្ហាថវិកា អាយុ ចាស់ជរារបស់តុលាការ បញ្ហាម្ចាស់ជំនួយរារែកក្នុងការផ្តល់ ថវិកាបញ្ហាមិនរីកចម្រើនក្នុងការស៊ើបអង្កេត បញ្ហាគ្មានយុទ្ធសាស្ត្រការពារ សាក្សី ការពារជនរងគ្រោះ បញ្ហាមិនមានការផ្សព្វផ្សាយឲ្យជនរងគ្រោះនិង សាធារណៈបានដឹងអំពីដំណើរការនានារបស់សាលាក្តីជាដើម។ សាលាក្តីនេះទំនងជាមានជនជាប់ចោទតែពីរនាក់ប៉ុណ្ណោះ គឺ ខៀវ សំផន ប្រមុខរដ្ឋនិងឌុចដែលទទួលខុសត្រូវចំពោះការស្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០ ដោយសារតែសុខភាព នួន ជា ទំនងជាមិនអាចចូលរួមក្នុងសវនាការបានតទៅទៀតដូចដែលគេបានឃើញអវត្តមានជាច្រើនលើកកន្លងមក៕
តើអ្នកមានការរំពឹងយ៉ាងណាដែរពីតុលាការខ្មែរក្រហម?