ភ្នំពេញ៖ សហព្រះរាជអាជ្ញាអន្តរជាតិលោក វីលាម ស្ម៊ីត(William Smith) បានចោទប្រកាន់ធ្ងន់ៗលើជនជាប់ចោទ នួន ជា និងខៀវ សំផន ថាពួកគេកាប់សម្លាប់ប្រជាជនកម្ពុជាដើម្បីអំណាច។
«នួន ជា និងខៀវ សំផន សម្លាប់មនុស្សដើម្បីអំណាច។ពួកគេបង្ហូរឈាមដើម្បីអំណាច។ពួកគេប្រើអំពើយង់ឃ្នងនិងឲ្យបាត់បង់សេចក្តីថ្លៃថ្នូរជាមនុស្សលើប្រជាពលរដ្ឋខ្លួនឯងនិងបន្តបង្ហូរឈាមដើម្បីអំណាច»។
លោក William Smith ថ្លែងយ៉ាងដូច្នេះនៅក្នុងសេចក្តីសន្និដ្ឋានបញ្ចប់ការកាត់ទោសសំណុំរឿង០០២វគ្គទី១នៅថ្ងៃសុក្រនេះ។ សំណុំរឿងនេះដែលនៅសល់ជនជាប់ចោទតែពីរនាក់តែប៉ុណ្ណោះគឺនួន ជា អតីតប្រធានសភាខ្មែរក្រហមនិងខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម។
មេដឹកនាំកំពូលខ្មែរក្រហមទាំងពីរនាក់ត្រូវចាប់ខ្លួននិងចោទប្រកាន់ទាក់ទងនឹងការសម្លាប់និងការស្លាប់របស់ប្រជាជនកម្ពុជាយ៉ាងតិច១,៧លាននាក់ក្នុងអំឡុងពេលដែលពួកគេកាន់អំណាចចន្លោះពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩។
នៅក្នុងសេចក្តីសន្និដ្ឋាននៅថ្ងៃនេះលោក William Smith បានសង្កត់ធ្ងន់លើសក្ខីកម្មនៃការជម្លៀសប្រជាពលរដ្ឋនិងការសម្លាប់នគរបាល មន្ត្រីរដ្ឋការនិងទាហានលន់ ណុល នៅទួលពោធិ៍ជ្រៃខេត្តពោធិ៍សាត់។ យោងតាមឯកសារដែលសហព្រះរាជអាជ្ញាអន្តរជាតិបង្ហាញជនរងគ្រោះនៅទីនោះមានជិតមួយម៉ឺននាក់ត្រូវបានយកទៅសម្លាប់។
លោកWilliam Smith បានសន្និដ្ឋានបន្ថែមថានួន ជា និងខៀវ សំផន ប្រើប្រាស់ប្រជាជនខ្លួនឯងឲ្យសម្លាប់គ្នា។
«ពួកគេប្រើប្រជាជនកម្ពុជាឲ្យសម្លាប់ប្រជាជនកម្ពុជា។ ពួកគេប្រើខ្មែរឲ្យសម្លាប់ខ្មែរ។ ពួកគេប្រឡែងលេងជាមួយរូបកាយប្រជាជនកម្ពុជា។ ពួកគេលេងសើចជាមួយប្រជាជនដូចជាកូនអុកបង្កឲ្យមានឃាតករជាច្រើននិងមនុស្សរាប់លាននាក់ត្រូវបានសម្លាប់។ តើអ្នកត្រូវទៅសម្លាប់គេឬអ្នកនឹងត្រូវគេសម្លាប់ឬយ៉ាងណាគឺពួកគេជាអ្នកសម្រេច»។
អតីតបងធំទី២ នួន ជា ឆ្នាំនេះអាយុ៨៧ឆ្នាំ រីឯខៀវ សំផន អាយុ៨២ឆ្នាំ។ លោកសហព្រះរាជ្ញាអន្តរជាតិបានចោទប្រកាន់ថាក្រុមមេដឹកនាំខ្មែរក្រហមដែលក្នុងនោះមានទាំងជនជាប់ចោទទាំងពីរខាងលើនេះផងដែរថាបានព្រមព្រៀងគ្នានិងសម្រេចផែនការនានារួមគ្នា។
លោកWilliam Smith បានហៅនួន ជា និងខៀវ សំផនថាជាអ្នកតំណាងឲ្យឃាតករហើយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកគេ«គឺជារដ្ឋទាសករ»។
«នួន ជា និងខៀវ សំផន និងសហចារីគឺជាចៅហ្វាយ រីឯប្រជាពលរដ្ឋកម្ពុជាគឺជាទាសករ។ ពួកគេជាជនផ្តាច់ការដែលត្រួតត្រាប្រជាជនដោយហិង្សានិងការភ័យខ្លាច»។
ក្រៅពីសេចក្តីសន្និដ្ឋានខាងលើលោក William Smith ក៏បានបញ្ជាក់ប្រាប់អង្គជំនុំជម្រះសាលាដំបូងផងដែរថាជនជាប់ចោទបានផ្តល់ចម្លើយ«ការភូតកុហក បោកបញ្ឆោត»នៅក្នុងសវនាការកន្លងមកដើម្បីបដិសេធឧក្រិដ្ឋកម្មដែលខ្លួនទទួលខុសត្រូវ៕