លោក ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិត ក្នុងទីបញ្ចប់នៃដំណើរការកាត់ក្តីរបស់តុលាការខ្មែរក្រហម
Your browser doesn’t support HTML5
នៅថ្ងៃព្រហស្បតិ៍នេះ តុលាការខ្មែរក្រហមបានសម្រេចផ្តន្ទាទោសមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន អាយុ ៩១ ឆ្នាំ ឲ្យជាប់ពន្ធនាគារមួយជីវិត បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន និងឃុំឃាំងអស់រយៈពេល ១៥ ឆ្នាំមកហើយ។ នេះជាសេចក្តីសម្រេចចុងក្រោយ ហើយតុលាការនឹងបញ្ចប់សវនាការនៃកាត់ទោសមេដឹកនាំខ្មែរក្រហម នាពេលនេះ។ ប៉ុន្តែតុលាការមានកិច្ចការមួយចំនួនទៀត ដូចជាការរៀបចំឯកសារ និងផ្សព្វផ្សាយអំពីសវនាការទៅកាន់សាធារណជន។ លោក ស៊ុន ណារិន រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕